អត្ថបទក្រុមហ៊ុន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងនិយ័តករបរធនបាលកិច្ច បានរៀបចំ កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត


ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.)។បានរៀបចំ “កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត” របស់ ន.ប.ធ.
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងនិយ័តករបរធនបាលកិច្ច បានរៀបចំ កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាននៃ ន.ប.ធ. នៅសណ្ឋាគារ ឆ្នេរសុខា (Sokha Beach) ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។ មុនប្រកាសបិទនៃ កិច្ចប្រជុំនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំនៃ ន.ប.ធ. ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទនភាព។

កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧ :៣០ នាទីរសៀល ប្រកបដោយផ្លែផ្កា និងស្មារតីមោះមុតខ្ពស់ក្នុងការបំពេញការងារតាមផែនការឆ្នាំបន្ទាប់។




អត្ថបទបន្ទាប់


ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ៖ សមិទ្ធផលរបស់ក្រសួងសាធារណការនៅមិនទាន់ឆ្លើយតបតាមផែនការនៅឡើយ និងជំរុញឲ្យពន្លឿនការងារបន្ថែមទៀត

ព័ត៌មាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹ…

ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបរទេស

ព័ត៌មាន
ទីក្រុងហុងកុងបានបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Hello Hong Kong» ដែលមានការចែកជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥០ម៉ឺនសំបុត្រ និងប្រូមូសិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ