ពលករវិលត្រលប់មកកម្ពុជាវិញ

ក្រសួងសុខាភិបាល៖ មានពលករជិត៩ម៉ឺននាក់ត្រលប់មកកម្ពុជាវិញ តែមិនទាន់រកឃើញករណីឆ្លងកូវីដ-១៩ នៅឡើយទេ


ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតនៅថ្ងៃទី ២៧ ខែមេសានេះ ពលករដែលបានចូលមកកាន់ប្រទេសកម្ពុជាមានចំនួនជិត ៩ម៉ឺននាក់ហើយ។ ពលករទាំងអស់នេះ សុទ្ធតែត្រូវធ្វើតេស្តចំនួន ២ដង មុននឹងអនុញ្ញាតឲ្យវិលទៅកាន់គេហដ្ឋានរៀងៗខ្លួន ប៉ុន្ដែមកទល់ពេលនេះ នៅមិនទាន់បានរកឃើញករណីវិជ្ជមានកូវីដ-១៩នោះទេ។
ក្រសួងសុខាភិបាល៖ មានពលករជិត៩ម៉ឺននាក់ត្រលប់មកកម្ពុជាវិញ តែមិនទាន់រកឃើញករណីឆ្លងកូវីដ-១៩ នៅឡើយទេ

បើ​តាម​ក្រសួងសុខាភិបាល ចំនួន​ពលករ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នេះ គឺ​នឹង​នៅ​តែ​បន្ត​ចូល​មក​ជា​បន្តបន្ទាប់​ទៀត ជា​រៀងរាល់ថ្ងៃ តែ​មាន​ចំនួន​នឹង​មាន​តិច​ទៅ​ៗ​។

លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយក​រដ្ឋបាល​-​ហិរញ្ញវត្ថុ នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ពលករ​ចំនួន​ជិត​៩​ម៉ឺន​នាក់​នេះ ត្រូវ​តែ​ឆ្លងកាត់​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ចំនួន​២​ដង​សិន ដោយ​លើក​ទី​១​ធ្វើតេស្ត​នៅ​ព្រំដែន និង​លើក​ទី​២​ធ្វើ​នៅ​ថ្នាក់​ខេត្ត​នីមួយ​ៗ​ដែល​ពលករ​ទៅ​ដល់​។

លោក​ជំទាវ​វេជ្ជបណ្ឌិត បាន​បន្ត​ថា​« ឥឡូវនេះ​ឃើញ​ថា ការ​ពិនិត្យ​យើង​ពិនិត្យ​ឃើញ​ថា ក្នុង​ចំនួន​ជាង​៨៨.០០០​នាក់​ហ្នឹង គឺ មាន​ជាង​៨៥.០០០​នាក់ បាន​ត្រលប់​ទៅ​តាម​មូលដ្ឋាន​ផ្ទះសម្បែង​ភូមិ​ឃុំ​របស់​ពួក​គាត់​ហើយ ដោយ​មិនឃើញ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា មាន​ពលករ​ចំនួន​ជាង ២.១៩៨​នាក់​ក្នុង​ចំណោម​ពលករ​សរុប​ជិត ៩​ម៉ឺន​នាក់​នោះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ដោយ​ក្នុង​នោះ​មាន​ពលករ​ជាង ១.៧០០​នាក់ គឺ​រក​មិនឃើញ​រក​សញ្ញា​អ្វី​ឡើយ និង​បាន​វិល​ត្រលប់​ទៅ​ផ្ទះសម្បែង​វិញ​ហើយ​។ ហើយ​សម្រាប់​ពលករ​ដែល​ត្រលប់​ទៅ​ដល់​ផ្ទះ​នោះ​ទៀត​សោត មិន​ទាន់​មាន​របាយការណ៍​ពី​ភូមិ​ឃុំ​បញ្ជាក់​ថា ពួក​គេ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដែរ​។

ដោយឡែក​សម្រាប់​កម្មករ​កម្មការិនី ដែល​បាន​ពិនិត្យ​សុខភាព​ក្រោយ​វិល​ត្រលប់​មក​ពី​ស្រុក​កំណើត​វិញ ត្រូវ​បាន​លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ចំនួន​ជិត ៦.០០០​នាក់​ហើយ​។ ក្នុង​ចំណោម​កម្មករ​កម្មការិនី​ជិត ៦.០០០ នាក់ ដែល​បាន​ពិនិត្យ​នេះ វិទ្យាស្ថាន​សុខភាព​សាធារណៈ​បាន​យក​សំណាក់​មក​ពិនិត្យ​ចំនួន ០៤​លើក សរុប​ចំនួន ១១២​ករណី ខណៈ​ដែល​របាយការណ៍​របស់​ក្រសួង​ការងារ​ថា មាន​១២៥​ករណី ប៉ុន្តែ​មិន​មាន​រក​ឃើញ​រោគ​សញ្ញា​អ្វី​នោះ​ទេ​។

លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយក​រដ្ឋបាល​-​ហិរញ្ញវត្ថុ នៃ​ក្រសួងសុខាភិបាល

បើ​តាម​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រហូត​មក​ទល់​នេះ ក្រសួងសុខាភិបាល​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​ចំនួន ១១.៥៧៦​នាក់​ហើយ ដោយ​ជា​មធ្យម​ធ្វើតេស្ត​ចំនួន ៧២៣​នាក់​ហើយ ក្នុង​ចំណោម​១​លាន​នាក់ តែ​មិន​មាន​ឃើញ​ថា​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។

ថ្វី​ត្បិត​តែ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​តិចតួច​មែន តែ​ក្រសួងសុខាភិបាល​នៅ​តែ​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដដែល ខណៈ​ដែល​មន្ត្រី​នៃ​ក្រសួង​នេះ បាន​ប្រកាស​ថា ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ នៅ​តែ​បន្ត​កើត​មាន​ដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ ជួយឲ្យមហាសេដ្ឋីសាំងហ្គាពួរម្នាក់ កើនប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែ

ព័ត៌មាន
ស្របពេលដែល​បញ្ហា​កូវីដ-១៩ កំពុងធ្វើឲ្យ​អាជីវកម្ម​របស់​សេដ្ឋីៗជាច្រើន​​​នៅទូទាំង​ពិភពលោក​ជួបបញ្ហា នឹងស្រុតចុះចំណូល ស្រាប់តែ​មាន​មហាសេដ្ឋ…

ក្រសួងការងារ៖ ការព្យួររោងចក្រ កើនដល់ជាង ១៣០ រោងចក្រ ខណៈកម្មករនិយោជិត ១០ម៉ឺននាក់ប៉ះពាល់ការងារ

ព័ត៌មាន
គិតមកទល់ពេលនេះ យ៉ាងហោចណាស់ មានរោងចក្របានដាក់ពាក្យស្នើព្យួរប្រតិបត្តិការផលិត របស់ខ្លួនជាង ១៣០ រោងចក្រហើយ ខណៈដែលកម្មករនិយោជិតប្រមាណ ១០ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ