Advertisement
កសិកម្ម

កសិករ​ខ្មែរ​ដាំដំឡូង​មី​​កាន់តែ​ច្រើន ខណៈ​ទីផ្សារ​នៅ​តែ​មិន​​ច្បាស់លាស់​


នៅ​ប្រទេស​កម្ពុជា ការដាំ​ដំណាំ​ដំឡូង​មី​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ទាំង​ផ្ទៃ​ដី​ដាំដុះ និង​ទាំង​ទិន្នផល​ដែល​សម្រេច​បាន ខណៈ​ដែល​ទីផ្សារ​សម្រាប់​កសិផល​នេះ​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ។
កសិករ​ប្រមូល​ផល​ដំឡូង​មី​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា
ដោយ
អំពី ដំឡូងមី 109

ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម ឲ្យ​ដឹងថា ផលិតផល​ដំឡូង​មី​បាន​ចូលរួម​ចំណែក​៣​ភាគរយ​នៃ​ផលិតកម្ម​ដំឡូង​មី​ពិភព​លោក ដោយ​កម្ពុជា​មាន​ផ្ទៃ​ដី​ដាំ ​ដំឡូង​មី ប្រមាណ​ជាង ៥៤​ម៉ឺន​ហិកតារ​ក្នុង​ឆ្នាំ​២០១៦ ដែល​ស្មើ​នឹង​១,៤​ភាគរយ​នៃ​ផ្ទៃ​ដី​ដាំ​ដំឡូង​មី​របស់​ពិភព​លោក។ 

ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ផលិត​ដំឡូង​មី​បាន​១៣​លាន​តោន។ ក្នុង​រយៈ​១០​ឆ្នាំ​ចុង​ក្រោយ ការ​ផលិត​ដំឡូង​មី​របស់​កម្ពុជា​មាន​ការ​កើន​ឡើងខ្លាំង ពោល​គឺ​កម្ពុជា​ផលិត​ដំឡូង​មី​បាន ២​លាន​តោន ក្នុង​ឆ្នាំ​២០០៦ រហូត​មក​ដល់​ជាង​១៣​លាន​តោន​ក្នុង​ឆ្នាំ​២០១៦។ 

ចំណែក​ឯ​ផ្ទៃ​ដី​ដាំ​ដុះ​វិញ មាន​ការ​កើន​ឡើង​ពី​ ២​ម៉ឺន​៥ពាន់​ហិកតា ពង្រីក​រហូត​ដល់​ជាង​៥៤​ម៉ឺន​ហិកតា​ក្នុង​ឆ្នាំ​២០១៦។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៥ ដែល​ទទួល​ទិន្នផល​ខ្ពស់​បំផុត​លើ​ពិភពលោក ខាង​ដំណាំ​ដំឡូង​មី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ហ៊ាន វណ្ណហន ពី​សន្និសីទ​អន្តរជាតិ​លើក​ទីពីរ​ស្តីពី​ម្សៅ​ដំឡូង​មី​អន្តរជាតិ​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់។

កំណើន​នៃ​ការ​ផលិត​ដំឡូងមី​នៅ​កម្ពុជា អាច​ចាត់ថា​ជា​ឱកាស​ផង និង​ជា​ក្ដីបារម្ភ​ផង។ បារម្ភ​គឺ​ដោយសារ​តែ​តម្លៃ​ទីផ្សារ​សម្រាប់​កសិផល​នេះ​មិន​ទៀងទាត់ គឺ​ពឹងផ្អែក​តែ​ទៅ​លើ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង​ជា​អ្នក​កំណត់​តម្លៃ។ 

កាសែត ខ្មែរថាមស៍កាលពីពេល​ថ្មីៗ សរសេរ​ដោយ​ស្រង់​សម្ដី​ប្រធាន​ក្រុមហ៊ុន​នាំ​ដំឡូងមី​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបងថា សព្វ​ថ្ងៃ តម្លៃ​ដំឡូង​មី​ខ្មែរ​គឺ​ «ស្ថិត​នៅ​លើ​បបូរមាត់​របស់​ឈ្មួញ​មក​ពី​​ប្រទេស​ថៃ និង​វៀតណាម។ ហើយ​ដោយសារ​កម្ពុជា​ពុំ​មាន​រោងចក្រ​កែច្នៃ​ដំឡូងមី ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដំឡូង​មី​ក្នុង​តម្លៃ​ថោក»។ 

បើ​តាម​អ្នក​ជំនាញ ប្រសិន​បើ​កម្ពុជា​មាន​រោងចក្រ​កែ​ច្នៃ​ដំឡូងមី​ទៅ​ជា​ចំណី​សត្វ និង​ជា​ម្សៅ​មី នោះ​ដំណាំ​មួយ​ប្រភេទ​នេះ​អាច​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​កសិករ​ខ្មែរដែល​ក្រីក្រ ហើយ​ម្យ៉ាង​ទៀត ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង​ក៏​មិន​ងាយស្រួល​ក្នុង​ការ​ក្រឡុក​តម្លៃ​តាម​តែ​អំពើ​ចិត្ត​ផង​ដែរ៕




អត្ថបទបន្ទាប់


ដឹង​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ផ្សារ​ទំនើប​ធំ​​បំផុតរបស់​​​ថៃ នៅ​ភ្នំពេញ​ហើយ!

ព័ត៌មាន
ផ្សារទំនើបធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​នឹង​បោះ​ទីតាំង​របស់ខ្លួន​​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៉ី ម្តុំ​ស្ពាន​អាកាសតិច...

មហាសេដ្ឋី​ខ្មែរឧកញ៉ា ហុង ពីវ បួងសួង​ឲ្យ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆាប់​ជា​សះស្បើយ

ព័ត៌មាន
ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត​ បេអាត រិច្ឆន័រ (Beat Richner) ស្ថាបនិក​និងអ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ដល់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ