អចលនទ្រព្យ-ស្ថាបត្យកម្ម

គេហដ្ឋាន​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា លោក វណ្ណ មូលីវណ្ណ ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុល្លារ


គេហដ្ឋាន​នៅ​ភ្នំពេញ​របស់​ស្ថាបត្យករ​គួរ​ឱ្យ​គោរព​បំផុត​មួយ​រូប​នៅ​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុល្លារ​នៅ​ក្នុង​សប្តាហ៍​នេះ ដោយក្រុមហ៊ុន​​ភ្នាក់ងារ​លក់​អចលនទ្រព្យ​មួយ។
គេហដ្ឋាន​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា លោក វណ្ណ មូលីវណ្ណ ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុល្លារ

លោក វណ្ណ មូលីវណ្ណ ដែល​ជា​អ្នក​បាន​បង្កើត​ស្ថាបត្យកម្ម​កំពូលៗ​និង​បាន​រចនា​ប្លង់​សំណង់​ដ៏​លេចធ្លោ​​​ជាច្រើន នៅ​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​៥០ និង ៦០ បាន​ទទួល​មរណភាព កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​ជន្មាយុ ៩០ឆ្នាំ។

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ឆ្នាំ​២០១៣ លោក វណ្ណ មូលីវណ្ណ មាន​ប្រសាសន៍​ថា ការរចនា​គេហដ្ឋាន​របស់​លោក​ដែល​ស្ថិតនៅ​លើ​មហា​វិថី​ម៉ៅសេទុង ហើយ​ដែល​កសាង​នៅ​ឆ្នាំ១៩៦៨ គឺ​ជា​ស្ថាបត្យកម្ម​ដ៏​ធំ​និង​សំខាន់ ហើយ​ក៏​ជា​គំរូ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​ទំនើប។

លោក វណ្ណ មូលីវណ្ណ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​នោះ​ថា “ផ្ទះ​នេះ​មាន​អត្ថន័យ​ណាស់​សម្រាប់​ខ្ញុំ​និង​គ្រួសារ។”

លោក វណ្ណ មូលីវណ្ណ ដែល​ជា​អ្នក​បាន​បង្កើត​ស្ថាបត្យកម្ម​កំពូលៗ​និង​បាន​រចនា​ប្លង់​សំណង់​ដ៏​លេចធ្លោ​​​ជាច្រើន នៅ​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​៥០ និង ៦០ បាន​ទទួល​មរណភាព កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​ជន្មាយុ ៩០ឆ្នាំ។

លោក វណ្ណ មូលីវណ្ណ បាន​បន្ត​ថា “ខ្ញុំ​បាន​ចង់​ដឹង​ថា តើ​ដំបូល​នេះ​អាច​ទៅ​រួច​ទេ ប្រសិន​បើ​អ្នក​អាច​រស់នៅ​ខាង​ក្នុង​រចនា​សម្ព័ន្ធ​ស្មុគស្មាញ ហើយ​ទំនើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​រក្សា​នូវ​លក្ខណៈ​ពិសេស ដូចជា ខ្យល់​ចូល​តាម​ដំបូល​និង​ប្រព័ន្ធ​ភ្លើង។”

យោងតាម​ភ្នាក់ងារ​លក់​អចលនទ្រព្យ IPS គេហដ្ឋាននេះ​ដែល​មាន​ទំហំ ៩២៤​ម៉ែត្រ​ការ៉េ បាន​ប្រកាស​លក់​ក្នុង​តម្លៃ ៧​លាន​ដុល្លារ។

ភ្នាក់ងារលក់​អចលនទ្រព្យ IPS បាន​សរសេរ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា គេហដ្ឋាន​នេះ​មាន​២​ជាន់ ដែល​មាន​បន្ទប់​ការិយាល័យ​ចំនួន ៤ បន្ទប់​ធំ​ទូលាយ​មួយ និង​បន្ទប់​ទឹក៥។

ទាក់ទង​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​អង្គារ ទី១៩ ខែ​ឧសភា ឆ្នាំ​២០២០ ភ្នាក់ងារ​លក់​មួយ​រូប​បាន​និយាយ​ថា គាត់​មិន​អាច​ផ្ដល់​សម្ភាសន៍​​អំពី​​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការលក់​នេះ​ជាមួយ​អ្នកសារព័ត៌មាន​បាន​ទេ។

កូនប្រុស​របស់​លោក វណ្ណ មូលីវណ្ណ គឺ​លោក Gerard Vann មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវី…

ធនាគារអេស៊ីលីដា បង្កើនម៉ាស៊ីនអេធីអឹម ១១៥គ្រឿងបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពឌីជីថលទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំ ជាងគេនៅប្រទេសកម្ពុជា បានប្រកាសថា ខ្លួនបានរៀបចំដាក់ម៉ាស៊ីនអេធីអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ