កូរ៉េខាងត្បូង

ធនាគារកូរ៉េខាងត្បូង Woori រងការពិន័យច្រើនជាងគេបង្អស់សម្រាប់ប្រតិបត្តិការសាខានៅក្រៅប្រទេស


សាខារបស់ធនាគារកូរ៉េ Woori នៅក្រៅប្រទេស បានរងការពិន័យច្រើនជាងគេបំផុតកាលពីឆ្នាំមុន ក្នុងចំណោមធនាគារពាណិជ្ជ៤ធំៗរបស់កូរ៉េខាងត្បូង។ សាខាធនាគារ Woori ដែលរងទណ្ឌកម្មនោះ គឺស្ថិតនៅប្រទេស ចិន ឥណ្ឌូណេស៊ី ឥណ្ឌា និងរុស្ស៊ី ហើយក្រៅពីនេះ ក៏មានធនាគារកូរ៉េផ្សេងៗទៀតដែរ ដូចជាធនាគារ Hana និង KB Kookmin ក៏រងនូវការពិន័យពីអាជ្ញាធរដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន The Korea Herald។
ធនាគារ Woori នាំមុខគេក្នុងការទទួលពិន័យសម្រាប់សាខាក្រៅប្រទេស
ដោយ

ក្នុងឆ្នាំ​២០២២ ធនាគារ Woori ​ដែល​ប្រតិបត្តិការ​នៅ​សាខា​ប្រទេស​ចំនួន១១ បាន​ទទួលរងពិន័យនៅ៦សាខា ក្នុងនោះ ២សាខានៅចិន, ២សាខានៅ​ឥណ្ឌូណេស៊ី, ១សាខានៅរុស្ស៊ី និង​១សាខាទៀត​នៅ​ឥណ្ឌា។ នេះបើយោងតាមទិន្នន័យ​របស់​សេវា​ត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២៣។

ភ្នាក់​ងារ​ឃ្លាំមើល​ហិរញ្ញវត្ថុ​របស់ចិន បាន​ចេញ​ការព្រមានមួយ​ និង​បាន​ពិន័យ​ទឹកប្រាក់ ២៩ ០០០ដុល្លារ ចំពោះ​សាខាធនាគារ Woori ក្នុងប្រទេស​ចិន កាលពី​ខែមេសា ឆ្នាំ​មុន សម្រាប់​កំហុស​នៅក្នុងរបាយការណ៍សមតុល្យ​​ទូទាត់​អន្តរជាតិ និង​របាយការណ៍​ស្ថិតិរបស់ខ្លួន។ ចំណែក​សាខា​មួយ​ទៀត​ដែល​ស្ថិតនៅ​ក្រុងប៉េកាំង ក៏ត្រូវបាន​ពិន័យ​ទឹកប្រាក់ជាង ១៣ម៉ឺនដុល្លារ​​ផងដែរ សម្រាប់​ការពិនិត្យ​មិនគ្រប់គ្រាន់​នូវការផ្តល់កម្ចី​អាជីវកម្មបុគ្គល។

សម្រាប់​សាខាធនាគារ Woori នៅ​ឥណ្ឌូណេស៊ី កាលពី​ខែមករាឆ្នាំមុន ​ត្រូវបាន​ពិន័យប្រហែល ៤ពាន់ដុល្លារ​ ដោយ​ភ្នាក់ងារឃ្លាំមើល​​ហិរញ្ញវត្ថុ​​ឥណ្ឌូណេស៊ី ចំពោះ​កំហុសឆ្គង​នៅក្នុងរបាយការណ៍មួយរបស់ខ្លួន។ សាខាធនាគារនេះ​ក៏ទទួលរងការពិន័យបន្ថែមជិត ២៧០ដុល្លារទៀត​ ដោយ​សារពន្យារពេល​លើរបាយការណ៍​ព័ត៌មាន ដែលទាក់ទង​នឹង​ការបង្កើន​ទុន។

កាលពី​ខែកក្កដា​ឆ្នាំមុន សាខា​ធនាគារ Woori នៅរុស្ស៊ី ត្រូវបានពិន័យ​ជិត ១ម៉ឺន ៥ពាន់ដុល្លារ ដោយ​ធនាគារ​កណ្តាល​រុស្ស៊ី ពីបទ​បំពាន​ច្បាប់​ការជួញ​ដូរ​​ក្នុង​ទីផ្សារ​ប្តូរប្រាក់។ ដោយឡែក​កាលពីខែកញ្ញា​ឆ្នាំមុន ​សាខា​ធនាគារ Woori នៅ​ប្រទេស​ឥណ្ឌា ត្រូវបាន​ពិន័យ​ប្រមាណ ៧ម៉ឺន ២ពាន់ដុល្លារ ដោយ​ធនាគារកណ្តាល​ឥណ្ឌា ពីបទ​ស្នើសុំ​បន្ទាប​​អត្រាការប្រាក់​ ទាបជាង​អត្រាកំណត់​។

មន្រ្តីកូរ៉េខាងត្បូងម្នាក់​បានលើកឡើង​ថា បណ្តាញ​សាខាធនាគារ​ Woori ក្នុងពិភពលោក ហាក់ដូចជា​ទទួលការពិន័យ​ក្នុងចំនួនខ្ពស់ និង​បន្ថែម​ថា វត្តមាន​កាន់តែធំរបស់​ធនាគារ​នេះ គឺ​ជាមុខសញ្ញានៃ​ការរឹតត្រួតពិនិត្យ​យ៉ាងហ្មតង់ចត់​ផងដែរ។

ក្រៅពី​ធនាគារ​ Woori នេះ វាក៏នៅមាន​សាខាធនាគារ​កូរ៉េផ្សេងទៀតដែរ ដែល​រងការពិន័យ​ដូចជា សាខាធនាគារ Hana នៅប្រទេសចិន និងសាខាធនាគារ KB Kookmin នៅ​ក្រុងហូជិមិញ ប្រទេស​វៀតណាម។

យោងតាម​សេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ឱ្យដឹងថា ធនាគារ​ក្នុងស្រុកកូរ៉េខាងត្បូង មាន​សាខាក្រៅប្រទេស​ចំនួនសរុប ២០៤ទីតាំង គិតត្រឹមចុងឆ្នាំ​២០២១ ដែល​កើនឡើង​ចំនួន៧សាខា ធៀបនឹង​ឆ្នាំ​២០២០ ក្នុងនោះ សាខាចំនួន១៤១ ស្ថិត​នៅតំបន់អាស៊ី។ ចំណែក​ប្រាក់ចំណេញ​សុទ្ធពីសាខា​ធនាគារ​ទាំងនេះ ក៏កើនឡើងដល់ ១,១ពាន់លានដុល្លារផងដែរ​ក្នុងឆ្នាំ​២០២១ ដែលកើនពី ៤៤៦លានដុល្លារ​ក្នុងឆ្នាំ​២០២០។ ការកើនឡើង​ប្រាក់​ចំណេញ​សុទ្ធ​ច្រើនបំផុត​ គឺ​បានមកពីសាខាធនាគារដែលមានសាខានៅប្រទេសកម្ពុជា ដែលទឹកប្រាក់ចំនួន២៩០លានដុល្លារ បន្ទាប់មក ហុងកុងចំនួន២១៤លានដុល្លារ និង​វៀតណាម១៧២លានដុល្លារ។ សម្រាប់​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ធនាគារ​ Woori បាន​កើបប្រាក់​ចំណេញសុទ្ធជាង ១៧៤លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ​២០២២៕




អត្ថបទបន្ទាប់


ហេតុអ្វីកម្ពុជាត្រូវរៀបចំនីតិវិធីធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត-កែបឡើងវិញ?

ព័ត៌មាន
កម្ពុជាកំពុងរៀបចំនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត និងកែបឡើងវិញ ដើម្បីកំណត់ឲ្យដឹងពីដីយុទ្ធសាស្ត្រសម្រាប់ផលិតអំបិល ដ…

តើរបបសឹកមីយ៉ាន់ម៉ាឆ្លៀតឱកាសពិភពលោកប្រេះឆា បានទាញប្រយោជន៍សេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងអ្វីខ្លះ?

ព័ត៌មាន
ជិតពីរឆ្នាំនៃការចូលកាន់តំណែងដោយរដ្ឋប្រហាររបស់ខ្លួន របបយោធាមីយ៉ាន់ម៉ាអាចរក្សាបាននូវស្ថិរភាពផ្នែកសេដ្ឋកិច្ច ទោះមិនមានកំណើនល្អ ក៏ដូចជាបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ