ផលពិបាករបស់ម្ចាស់គម្រោងអចលនវត្ថុ

អ្នកជំនាញស្នើឲ្យរដ្ឋសិក្សាពីផលពិបាករបស់ម្ចាស់គម្រោងអចលនវត្ថុជុំវិញនឹងការជួយបន្ធូរបន្ថយជូនអ្នកទិញ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា នៅអំឡុងពេលនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ វាគឺជាពេលវេលាដែលត្រូវជួយគ្នា ហើយអ្នកជំនាញក៏គាំទ្រចំពោះសំណើររបស់រាជរដ្ឋាភិបាល ដែលស្នើឲ្យបន្ធូរបន្ថយការបង់ប្រាក់ដល់អ្នកទិញផ្ទះក្នុងបុរី និងអគារសហកម្មសិទ្ធនានាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែ ក្រុមជំនាញក៏បានស្នើឲ្យរដ្ឋាភិបាលគួរសិក្សាលើបញ្ហាប្រឈមរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍ផងដែរ ដោយបារម្ភថាបញ្ហានេះអាចនឹងបង្កឲ្យមានការធ្លាក់ចុះ នៃការវិនិយោគលើវិស័យអចលនវត្ថុនៅឆ្នាំនេះ។
សំណង់អាគារក្នុងរាជធានីភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ឧកញ៉ា ចេ​ង ខេ​ង ចាត់​ទុក​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​ឆ្លង​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សហគមន៍​នេះ អ្នកទិញ​អចលនវត្ថុ​បង់​រំលស់​ដែល​កំពុង​ជួប​បញ្ហា​សម្ពាធ​ហិរញ្ញវត្ថុ ពិត​ណាស់​គួរតែ​ត្រូវ​បាន​ជួយ​សម្រួល​ពី​ខាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏​ដូច​ជា​ម្ចាស់​គម្រោង​បុរី​លំនៅ​ដ្ឋា​ន​។ ក៏​ប៉ុន្ដែ លោក​ក៏​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល គួរតែ​សិក្សា​ពី​ផល​ប៉ះពាល់​នានា​របស់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី លំនៅ​ឋាន និង​អគារ​សហកម្ម​សិ​ទិ្ធ​នានា​ដែល​ពួក​គេ​កំពុង​ប្រឈម​ដែរ​។ ដ្បិតថា បើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​បញ្ហា វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០២១​នេះ​ដែរ​។

ជាមួយ​គ្នា​នេះ លោកស្រី អាន សុធី​តា អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE បាន​បង្ហាញ​ក្តី​បារម្ភ​លើ​យន្តការ​ស្នើ​ឲ្យ​មានការ​លើកលែង និង​បន្ធូរបន្ថយ​លើ​ការ​បង់ប្រាក់​រំលស់​របស់​អតិថិជន ពី​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នូវ​គម្រោង​វិនិយោគ​ថ្មី​នៅ​ឆ្នាំ​២០២១ នេះ​។ ព្រោះ​អ្នកជំនាញ​រូប​នេះ​យល់​ថា ការ​ស្នើ​នេះ​វា​មាន​ផល​វិជ្ជមាន​សម្រាប់​អ្នកទិញ តែ​វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​។

សូម​បញ្ជាក់​ថា បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ក្រោយ​ពេល​មាន​ផ្ទុះ​រាលដាល​ខ្លាំង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចរន្ដ​នៃ​ការ​ទិញ​លក់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​មានការ​ស្ងប់ស្ងាត់​ជាង​មុន ក៏​ប៉ុន្ដែ តម្លៃ​អចលនទ្រព្យ​មិន​មានការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ពោល​គឺ​នៅ​ទ្រឹង​ដដែល​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥឡូវនេះ អ្នក​នៅអាមេរិក​អាច​ទិញ​រថយន្ត​ Tesla ដោយ​ប្រើ Bitcoin បាន!

ព័ត៌មាន
ប្រធាន​ក្រុមហ៊ុន Tesla លោក អេឡិន ម៉ាស្ក (Elon Musk) បានប្រកាស​កាលពីយប់ថ្ងៃអង្គារ (ទី២៣ មីនា) ថា ឥឡូវនេះ គេអាច​ទិញ​រថយន្ត​ Tesla នៅស…

ឡាវរើសបានប្រធានាធិបតីថ្មីនៅគ្រាដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះនិងបំណុលកើន

ព័ត៌មាន
នៅចំពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ រដ្ឋសភាជាតិឡាវកាលនៅដើមសប្តាហ៍នេះ បានបោះឆ្នោតជ្រើសតាំងលោក ថងលួន ស៊ីសូលីត ដែលជាអគ្គលេខាធិការគណបក្សក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ