វិស័យដឹកជញ្ជូន

ស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន កំពុងជះឥទ្ធិពលយ៉ាងណាខ្លះ ទៅដល់វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ពិភពលោក?


បញ្ហាជម្លោះនៅតំបន់អឺរ៉ុប និងការកើនឡើងកម្ដៅនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ បាននិងកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងថែមទៀត ទៅដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោក ពិសេសកំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងចំពោះការប្រែប្រួលនៃតម្លៃប្រេងឆៅពិភពលោក ដែលអាចជះឥទ្ធិពលខ្លាំងដល់ឧស្សាហកម្មដឹកជញ្ជូន។
វិស័យដឹកជញ្ជូន
ដោយ

ក្នុងបរិកាណ៍នេះ ចង់ ឬមិនចង់ កម្ពុជា ក៏អាចនឹងទទួលរងឥទ្ធិពលនេះដូចគ្នា។ តួយ៉ាងបើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាថ្មីៗនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរខ្សែដឹកជញ្ជូនតាមផ្លូវទឹក ដោយងាកទៅដឹកជញ្ជូនតាមសមុទ្រក្រហមវិញ ដើម្បីគេចចេញពីការប្រឈមនូវហានិភ័យនានា។ ការដឹកជញ្ជូនតាមសមុទ្រក្រហមត្រូវចំណាយពេលវេលាប្រមាណ១សប្ដាហ៍បន្ថែមទៀត នៃការដឹកជញ្ជូនធម្មតា។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ត្រូវដឹកជញ្ជូនវាងផ្លូវទៅតាមសមុទ្រក្រហម និងត្រូវចំណាយពេលវេលាប្រមាណ១សប្ដាហ៍បន្ថែមទៀត នៃការដឹកជញ្ជូនធម្មតា ទើបអាចដល់គោលដៅ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា តម្លៃនៃការដឹកជញ្ជូនពុំមានការឡើងថ្លៃនោះទេ ដោយសារតែបច្ចុប្បន្នជាបច្ចុប្បន្ន ជារដូវមិនសូវមានការមមាញឹកខ្លាំង ខណៈនៅអំឡុងប្រមាណ៣ខែកន្លងទៅ ការដឹកជញ្ជូនទៅកាន់អឺរ៉ុប មានតម្លៃជិត១ម៉ឺនដុល្លារ ក្នុង១ទូកុងតឺន័រ តែបច្ចុប្បន្នមានតម្លៃចន្លោះពី៣ពាន់ទៅជាង៤ពាន់ដុល្លារប៉ុណ្ណោះ ក្នុង១ទូកុងតឺន័រ។

​ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស កត់សម្គាល់ឃើញថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ពុំបានបង្កផលលំបាកដល់ការដឹកជញ្ជូននៅក្នុងតំបន់អាស៊ីនោះទេ ប៉ុន្តែបានបង្កផលរំខានដល់ការដឹកទំនិញនៅសមុទ្រក្រហម ព្រោះនាវាត្រូវប្រើផ្លូវវាងដែលមានចម្ងាយឆ្ងាយជាងធម្មតា ដែលអាចធ្វើឱ្យការដឹកជញ្ជូនមានការឡើងថ្លៃ។

​ពាក់ព័ន្ធនឹងស្ថានការណ៍ដែលកំពុងបន្ដក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ានេះដែរ ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Citi បានលើកឡើងកាលពីថ្ងៃទី ១៤ ខែតុលាថា តម្លៃប្រេងអាចនឹងហក់ឡើងដល់តម្លៃខ្ពស់បំផុតដល់ប្រមាណ ១២០ដុល្លារក្នុងមួយធុងបារ៉ែល នៅត្រីមាសទី៤ឆ្នាំនេះ និងត្រីមាសទី១ឆ្នាំក្រោយ ប្រសិនបើ ការផ្គត់ផ្គង់ប្រេងមានជួបបញ្ហារំខាននានា។ ប៉ុន្ដែ ស្ថាប័ននេះ ក៏បានសង្កត់ធ្ងន់ដែរថា តម្លៃប្រេង អាចនឹងធ្លាក់ចុះមកនៅក្នុងតម្លៃទាបវិញ ប្រសិនបើអង្គការ OPEC+ បង្កើនការផលិតប្រេងនៅចុងឆ្នាំនេះ។

គិតត្រឹមថ្ងៃទី១៥ ខែតុលា តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស មានតម្លៃប្រមាណ​៧៧ដុល្លារក្នុងមួយធុងបារ៉ែល ខណៈនៅទីផ្សារអាម៉េរិក មានតម្លៃ ៧៤ដុល្លារក្នុងមួយធុងបារ៉ែល៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាប្រឈមធំៗអ្វីខ្លះ ដែលរាំងស្ទះដល់ការទាក់ទាញភ្ញៀវទេសចរតាមផ្លូវអាកាសរបស់កម្ពុជា?

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានគូសបញ្ជាក់ថា បើទោះបីជាមកទល់ពេលនេះវិស័យអាកាសចរណ៍កម្ពុជា បានបង្ហាញសញ្ញាណល្អប្រសើរឡើងវិញជាបណ្តើរៗក៏ពិតមែ…

មហាយក្សចិន គ្រោងកៀរគរមូលនិធិ ៨៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

ប្រព័ន្ធផ្សព្វផ្សាយចិន ខៃស៊ីន (Caixin) បានបញ្ជាក់ថា មហាយក្សចិន គ្រោងកៀរគរប្រមូលនិធិឱ្យបានដល់ទៅ ៨៤០ពាន់លានដុល្លារអាម៉េរិក ពីការបោះផ្សាយសញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ