ប្រទេសរុស្ស៊ី

ពូទីនចេញសាររំលែកទុក្ខ និងថា លោក ព្រីហ្កូហ្ស៊ីន ប្រព្រឹត្ត«កំហុសធ្ងន់ក្នុងជីវិត»


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា អំពីការធ្លាក់យន្តហោះដែលគេជឿថា បានសម្លាប់លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួល Wagner ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។ លោកបានកោតសរសើរ Prigozhin ជាមនុស្សមានទេពកោសល្យ ប៉ុន្តែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមួយក្នុងជីវិតរបស់លោក។
គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ក្រោយការធ្លាក់យន្តហោះមេទាហានWagner!

ជុំវិញនឹងហេតុការធ្លាក់យន្ដហោះនេះដែរ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ខ្លួននៅមិនទាន់មានព័ត៌មានក្នុងដៃ ដើម្បីបញ្ជាក់ថាយន្តហោះនោះពិតជាត្រូវបានវាយប្រហារដោយមីស៊ីលពីដីទៅអាកាសមែន ឬយ៉ាងណានោះទេ។ គ្រាន់តែដឹងថា យន្តហោះដែលធា្លក់នោះពិតជាមានលោក Prigozhin នៅក្នុងនោះមែន។
ការធ្លាក់យន្តហោះកាលពីថ្ងៃទី២៣ខែសីហា បានកើតឡើងនៅភាគពាយព្យនៃទីក្រុងមូស្គូ និងបានសម្លាប់អ្នករួមដំណើរទាំងអស់នៅលើយន្តហោះ រួមទាំងលោក Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល និងមេបញ្ជាការកំពូលផ្សេងទៀត។ ទន្ទឹមគ្នា មានការលើកឡើងខុសៗគ្នាអំពីមូលហេតុការធ្លាក់នេះ ដោយអ្នកខ្លះថា ជាការសងសឹងរបស់យោធារុស្ស៊ី ដែលលោកពូទីនបញ្ជានៅពីក្រោយ និងខ្លះថា ជាស្នាដៃរបស់អ៊ុយក្រែន រីឯខ្លះថាបណ្តាលមកពីបញ្ហាបច្ចេកទេស និងម៉ាស៊ីនយន្តហោះ។ ទោះជាយ៉ាងណាក៏ដោយចុះ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងពីខែ បន្ទាប់ពីក្រុមទាហាន Wanger បានបះបោរបោរប្រឆាំងនឹងវិមានក្រឹមឡាំង ដែលលោក Prigozhin ដឹកនាំនៅពីក្រោយ។ មកដល់ពេលនេះ អាជ្ញាធររុស្ស៊ីកំពុងតែកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់នៅឡើយ។

ក្នុងជំនួបជាមួយប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk នៅវិមានក្រឹមឡាំង លោកពូទីនបានថ្លែងសាររំលែកទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ និងថានេះគឺជាសោកនាដកម្ម»។ លោកថា លោកបានស្គាល់លោក Prigozhin យូរមកហើយ ដែលលោកគឺជាមនុស្ស«ដែលមានទេពកោសល្យ» ប៉ុន្តែគេវាសនាមិនល្អ ដោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមួយចំនួននៅក្នុងជីវិត។
ជាការពិត ការធ្លាក់យន្តហោះរបស់ Prigozhin បានកើតឡើងពីរខែបន្ទាប់ពីលោកនិងទាហាន Wagner រាប់ពាន់នាក់ បានចាប់ផ្តើមការបះបោរប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ីដោយឆ្ពោះទៅទីក្រុងម៉ូស្គូ ដែលជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះអំណាចលោកពូទីនជាងពីរទសវត្សរ៍មកនេះ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការបះបោរនេះ ពូទីនបានចាត់ទុកសកម្មភាពរបស់ Wagner ថាជាទម្រង់នៃអំពើក្បត់ជាតិ ប៉ុន្តែមិនបានបង្ហើបឈ្មោះលោក Prigozhinដែលជាអ្នកដឹកនាំការបះបោរនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ សាក្សីម្នាក់ដែលឃើញហេតុការធ្លាក់យន្តហោះនោះ បានប្រាប់រ៉យទ័រថា គាត់បានឃើញស្លាបហោះចេញពីយន្តហោះ មុនពេលវាធ្លាក់មកដល់ដី។ គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញថា វាមានការជាប់ពាក់ព័ន្ធជាមួយវិមានក្រឹមឡាំង ឬស្នាដៃរបស់ភ្នាក់ងារចារកម្មរុស្ស៊ីនោះទេ។ មូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ ខណៈអាជ្ញាធររុស្ស៊ីបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មកម្រិតធ្ងន់នេះហើយ។
ដោយឡែក ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនទាន់មានព័ត៌មានថ្មីអំពីថាការធ្លាក់យន្តហោះនោះ បណ្តាលមកពីវាយប្រហារដោយមីស៊ីលបាញ់ពីដីទៅអាកាសដែរ។ ឧត្តមសេនីយឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ជាកោណថា អាមេរិកមិនទាន់មានភស្តុតាង ឬព័ត៌មានលម្អិតបន្ថែមអំពីអ្វីហេតុការនេះនៅឡើយទេ ប៉ុន្តែសម្មតថាយន្តហោះនោះពិតជាដឹកលោកPrigozhinមែន។




អត្ថបទបន្ទាប់


ចិនផ្អាកការនាំចូលគ្រឿង សមុទ្រទាំងអស់ពីជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកចម្រោះពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា

ព័ត៌មាន
ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាថា ខ្លួននឹងផ្អាកការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ខណៈដែលជប៉ុនបានចាប់ផ្ដើមបង្ហូរ…

អាស៊ានត្រូវការកញ្ចប់ថវិការជាង ២៩ទ្រីលានដុល្លារ ដើម្បីការផ្លាស់ប្តូរប្រភពថាមពលរហូតដល់ឆ្នាំ២០៥០

ព័ត៌មាន
អាស៊ានត្រូវការកញ្ចប់ថវិកាចំនួនជាង ២៩ទ្រីលានដុល្លាររហូតដល់ឆ្នាំ២០៥០ ដើម្បីអនុវត្តការផ្លាស់ប្តូរប្រភពថាមពល ដូចដែលបានព្យាករណ៍ដោយទីភ្នាក់ងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ