មេដឹកនាំពិភពលោក

តើមេដឹកនាំប្រទេសធំៗលើពិភពលោកមានការប្រតិកម្មយ៉ាងណាចំពោះសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស?


រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសជាផ្លូវការពីការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ និងបានផ្តល់ភ្លើងខៀវសម្រាប់ចំណាត់ការយោធា ដើម្បីសងសឹកប្រឆាំងនឹងក្រុមហាម៉ាស់សម្រាប់ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមអង្គការយោធានេះមកលើអ៊ីស្រាអែល។ មកដល់ថ្ងៃនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកំពុងតែឆ្លើយតបយ៉ាងពេញទំហឹង ហើយសមរភូមិក្តៅបំផុត គឺស្ថិតនៅទីក្រុងភាគខាងត្បូង ខណៈដែលប្រតិបត្តិការទម្លាក់គ្រាប់បែកគឺកំពុងដំណើរការនៅតំបន់ហ្គាហ្សា។
មេដឹកនាំពិភពលោក
ដោយ

ជាង២៤ម៉ោងបន្ទាប់ពីក្រុមហាម៉ាស់បានបើកការលុកលុយដែលមិនធ្លាប់មានពីមុនមករបស់ខ្លួនចេញពីតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធដែលលាក់ខ្លួននៅទីតាំងជាច្រើននៅព្រឹកថ្ងៃចន្ទ ហើយមកដល់ពេលនេះមេដឹកនាំ ពិភពលោកធំៗសុទ្ធតែចេញប្រតិកម្ម។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្កោលទោសការវាយប្រហារនេះ ដោយចាត់ទុកវាថា ជា “ការវាយប្រហារដ៏គួរឲ្យរន្ធត់ប្រឆាំងនឹងអ៊ីស្រាអែល”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់សេតវិមាន លោកបាននិយាយថា “អំពើភេរវកម្មមិនដែលមានភាពយុត្តិធម៌ទេ។

អ៊ីស្រាអែល មានសិទ្ធិការពារជាតិ និងប្រជាជនរបស់ខ្លួន។ សហរដ្ឋអាមេរិក ព្រមានប្រឆាំងនឹងភាគីណាមួយ ដែលជាអរិយភាពចំពោះអ៊ីស្រាអែល ដែលស្វែងរកផលប្រយោជន៍ក្នុងស្ថានភាពកំពុងតានតឹងនេះ។

លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បានចេញសេចក្តីថ្លែងការណ៍ ថា "កាណាដាថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មបច្ចុប្បន្នប្រឆាំងនឹងអ៊ីស្រាអែល។ លោកថាអំពើហិង្សាទាំងនេះ គឺមិនអាចទទួលយកបានជាដាច់ខាត។ យើងឈរជាមួយអ៊ីស្រាអែល និងគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធិការពារខ្លួន។ ជីវិតជនស៊ីវិលត្រូវតែត្រូវបានការពារ។

លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា នៅពេលដែលភាពព្រៃផ្សៃនៃអំពើឃោរឃៅនាពេលបច្ចុប្បន្ននេះកាន់តែច្បាស់ យើងឈរយ៉ាងច្បាស់លាស់ជាមួយអ៊ីស្រាអែល។ ការវាយប្រហារដោយក្រុមហាម៉ាស់នេះ គឺជាអំពើកំសាក និងថោកទាបបំផុត។ យើងសូមបង្ហាញពីសាមគ្គីភាពពេញលេញរបស់យើងចំពោះអ៊ីស្រាអែល។

លោក អូឡាហ្វ ស្កូល (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានហៅព័ត៌មាននៃការវាយប្រហារនេះថា "គួរឱ្យរន្ធត់" ហើយបាននិយាយថា លោក "តក់ស្លុតយ៉ាងខ្លាំង" ចំពោះអំពើហិង្សានេះ។ លោកបានលើកឡើងថា "អាល្លឺម៉ង់ថ្កោលទោសការវាយប្រហារទាំងនេះដោយក្រុមហាម៉ាស់និងឈរជាមួយនឹងអ៊ីស្រាអែល"។

លោក អេមានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ក៏បានថ្កោលទោសដូចគ្នាចំពោះការវាយប្រហារនេះ ហើយបានចែករំលែកការគាំទ្ររបស់បារាំងចំពោះប្រជាជនអ៊ីស្រាអែល និងសន្តិសុខរបស់ពួកគេកាលពីថ្ងៃសៅរ៍។

លោកបាននិយាយថា “ខ្ញុំថ្កោលទោសការវាយប្រហារដែលបានធ្វើឡើងពីតំបន់ហ្គាហ្សា លើអ៊ីស្រាអែល ទាហាន និងប្រជាជនរបស់អ៊ីស្រាអែល។ បារាំងឈរជាសាមគ្គីភាពជាមួយអ៊ីស្រាអែល ដោយសូមចូលរួមការប្តេជ្ញាការពារសន្តិសុខ និងសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល”។

លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោស ចំពោះការវាយប្រហារលើអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានអះអាងថា ប្រទេសជប៉ុនសូមថ្កោលទោសចំពោះការវាយប្រហារ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលស្លូតត្រង់។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នករងរបួស"៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកហោះហើរត្រង់ទៅអ៊ីស្រាអែលភ្លាមៗ

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបង្ខំចិត្តលុបចោលជើងហោះហើរត្រេង់ទៅកាន់ប្រទេសអ៊ីស្រាអែលភ្លាមៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសនៅប៉ាឡេស្ទីន បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ