ខ្សែចង្វាក់ផ្គង់ផ្គង់បច្ចេកវិទ្យានៅចិន រងផលប៉ះពាល់ពីកូវីដ១៩ និងការធ្លាក់ចុះតម្រូវការ

តើការផ្ទុះកូវីដ១៩ឡើងវិញនៅចិន ប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាយ៉ាងណាខ្លះ?


ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលបន្ធូរបន្ថយនូវគោលនយោបាយសូន្យកូវីដ និងត្រៀមបើកប្រទេសឡើងវិញយ៉ាងណាក្ដី ប៉ុន្ដែវាមិនបានធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យា ដំណើរការល្អប្រសើរឡើងវិញឡើយ ប៉ុន្តែបែរជាបន្តរងផលប៉ះពាល់ទៅវិញ ដោយសារតែករណីឆ្លងកូវីដបានកើនឡើង ហើយតម្រូវការក៏បានធ្លាក់ចុះផងដែរ បណ្តាលមកពីវិបត្តិសាកល។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយចំនួន នៅតែមានក្តីសង្ឃឹមថា បញ្ហាទាំងអស់នេះនឹងកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយបន្ទាប់មក វានឹងកាន់តែប្រសើរឡើងបន្តិចម្តងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
តើការផ្ទុះកូវីដ១៩ឡើងវិញនៅចិន ប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាយ៉ាងណាខ្លះ?

ខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យារបស់ចិន កំពុងឆ្ពោះទៅរកការប្រឈមមុខផ្ទួនៗនៃការធ្លាក់ចុះតម្រូវការ និងភាពចលាចលរបស់បុគ្គលិក ក្រោយការសម្រាលការគ្រប់គ្រងកូវីដ១៩ របស់រដ្ឋាភិបាលក្រុងប៉េកាំង។

សញ្ញាធំមួយសម្រាប់ឧស្សាហកម្មគ្រឿងបង្គុំអេឡិចត្រូនិចដែលផលិតនៅចិន គឺក្រុមហ៊ុន Apple បានជូនដំណឹងទៅអ្នកផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសនេះ ឱ្យបន្ថយការផលិតគ្រឿងបង្គុំសម្រាប់ផលិតផល AirPods, នាឡិកាដៃ Apple Watch និងកុំព្យូទ័រ MacBooks នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ ដោយសារតម្រូវការចុះខ្សោយ។

ក្រុមហ៊ុនផ្គត់ផ្គង់មួយសម្រាប់ Apple ឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ត្រូវបានប្រាប់ពីការបន្ថយការបញ្ជាទិញសម្រាប់ខ្សែផលិតផលទាំងអស់ ចាប់តាំងពីចុងត្រីមាសទី៤ ឆ្នាំ២០២២មក ដោយសារតម្រូវការមិនខ្លាំងដូចមុនឡើយ។ ខ្សែចង្វាក់ផ្គត់ផ្គង់នៅចិន គឺនៅតែព្យាយាមដោះស្រាយជាមួយការកែប្រែគោលនយោបាយថ្មី ដែលបណ្តាលឱ្យមានកង្វះខាតពលកម្ម ដោយសារករណីឆ្លងកូវីដ១៩ កើនឡើង។

ចំណែកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិចមួយទៀតសម្រាប់ Samsung, Apple និងក្រុមហ៊ុនស្មាតហ្វូនចិន បានលើកឡើងថា ការកើនឡើងរលកថ្មីនៃជំងឺកូវីដ១៩ បានរាលដាលយ៉ាងរហ័ស ហើយក្រុមហ៊ុនភាគច្រើនបំផុតមិនចង់ធ្វើចត្តាឡីស័កបុគ្គលិករបស់ពួកគេឡើយ។

បើតាមការលើកឡើងរបស់លោកស្រី Alicia Garcia Herrero ប្រធានសេដ្ឋវិទូសម្រាប់តំបន់ប៉ាស៊ីហ្វិកនៅធនាគារ Natixis ឱ្យដឹងថា ផលប៉ះពាល់ការផលិតនៅក្នុងប្រទេសចិននេះ អាចនឹងមិនយូរឡើយក្រោយការបើកប្រទេសឡើងវិញ ប្រសិនបើទីក្រុងសំខាន់ៗអាចគ្រប់គ្រងស្ថានការណ៍នេះបាន។ ប៉ុន្តែ កង្វះខាតតម្រូវការខាងក្រៅឯណោះវិញទេ ដែលនឹងក្លាយជាកត្តាសំខាន់ជាង សម្រាប់វិស័យផលិតរបស់ចិន ក្នុងឆ្នាំ២០២៣នេះ។

ក្រុមហ៊ុន Foxconn នៅក្រុងចីងចូវ បាននឹងកំពុងប្រឈមការខ្វះខាតកម្លាំងពលកម្មក្រោយការផ្ទុះកូវីដ១៩ កាលពីចុងខែតុលា។ ចំណែកក្រុមហ៊ុនផ្គត់ផ្គត់បច្ចេកវិទ្យាដទៃទៀតដូចជា Jabil, Pagatron និង LY iTech ក៏បាននិងកំពុងជ្រើសរើសកម្មករ-និយោជិក បន្ទាប់ពីកម្មករជាច្រើនបានលាឈប់ដោយសារការផ្ទុះកូវីដ១៩ និងឈប់សម្រាកមុនចូលឆ្នាំថ្មីមកដល់។

យ៉ាងណាមិញ ក្រុមហ៊ុនមួយចំនួនក៏នៅមានសុទិដ្ឋិនិយមផងដែរ ដូចជាក្រុមហ៊ុនឈីបយក្សចិន SMIC បានរំពឹងថា ស្ថានភាពនឹងកាន់តែប្រសើរឡើងឡើងវិញ ចាប់ពីខែមីនាទៅ បន្ទាប់ពីការផ្ទុះកូវីដ១៩នឹងមានដល់ចំណុចកំពូលនៅត្រឹមក្នុងអំឡុងខែកុម្ភៈខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគឯកជន J&J Investment ក៏បង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះការបើកប្រទេសចិនឡើងវិញ ដោយគ្រាន់តែមានការអាក់ខានផ្គត់ផ្គង់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ពោលគឺក្នុងប៉ុន្មានត្រីមាសបន្ទាប់ សេដ្ឋកិច្ចនឹងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចសិង្ហបុរី នឹងត្រូវជួបបញ្ហាកាន់តែលំបាកនៅឆ្នាំ២០២៣?

ព័ត៌មាន
មិនខុសពីប្រទេសដទៃនោះទេ សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ២០២២កន្លងទៅ គឺមានកំណើនយឺតមែនទែន បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ បើទោះបីជាប្រទេ…

សមាគមស្វាយចន្ទីកម្ពុជាបារម្ភការនាំចេញស្វាយចន្ទីនឹងបន្ដដាំក្បាលចុះនៅឆ្នាំនេះ ខណៈកសិករមួយចំនួនបោះបង់ការដាំដុះ

ព័ត៌មាន
របាយការណ៍ដែលបង្ហាញដោយសមាគមស្វាយចន្ទីកម្ពុជា បាឲ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសវៀតណាមនៅក្នុងឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ