ទីផ្សារមាស

តើមាសបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយក្នុងសង្គមថៃ?


ស្របពេលឆ្នាំថ្មី២០២៥ កាន់តែរំកិលជិតចូលមកដល់ មាសគឺជាទ្រព្យសកម្មដ៏ល្អ និងមានសុវត្ថិភាពខ្ពស់គ្មានពីរ ស្របពេលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ ហើយជាប្រពៃណីយូរលង់ណាស់មកហើយ មាសបានក្លាយជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយក្នុងសង្គម និងវប្បធម៌ថៃ ដែលជាធម្មតាមាសត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាអំណោយអបអរសមិទ្ធផលធំៗក្នុងគ្រួសារដូចជាការរៀបអាពាហពិពាហ៍ ការប្រារព្ធខួបកំណើត និងការសម្រាលកូនជាដើម ព្រមទាំងទុកជាទ្រព្យការពារសុវត្ថិភាពហិរញ្ញវត្ថុផងដែរ។
ទីផ្សារមាស
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្ដិ៍  

ទោះបីស្ថានភាពសង្គមរបស់ថៃ ចេះតែវិវត្តទៅមុខឥតឈប់ឈរ មាសនៅតែបន្តជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពលរដ្ឋថៃ ដែលកត្តានេះបានជំរុញឱ្យតម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ កើនឡើងខ្ពស់បំផុតក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាននៅ២ត្រីមាសជាប់គ្នាក្នុងឆ្នាំ២០២៤ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា មាសនៅតែជាវត្ថុសំខាន់ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ មាស ក៏បានរួមចំណែកជួយឱ្យពលរដ្ឋថៃ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងផងដែរ ដោយធ្វើឱ្យពួកគេមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធប្រាក់បញ្ញើសន្សំ ប្រព័ន្ធឥណទាន និងប្រព័ន្ធទូទាត់។ ទោះបីជាពលរដ្ឋថៃរហូតដល់ទៅ៩៥,៦% មានគណនីធនាគារប្រើប្រាស់គិតត្រឹមឆ្នាំ២០២១យ៉ាងណាក៏ដោយ ក៏លទ្ធភាពទទួលបានឥណទាននៅមានកម្រិតនៅឡើយ ជាហេតុធ្វើឱ្យការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ឬការចងការប្រាក់កើនឡើងខ្ពស់។ ជាការពិតណាស់ មាសនឹងធ្វើជាស្ពានតភ្ជាប់គម្លាតនេះ ជាពិសេសនៅតាមតំបន់ជនបទដែលហាងបញ្ចាំនានាទទួលយកមាសជាទ្រព្យបញ្ចាំ ឬទ្រព្យធានាសម្រាប់ការផ្ដល់ប្រាក់កម្ចី ហើយមាសបានគ្របដណ្ដប់រហូតដល់ទៅ៨៨%នៃទ្រព្យបញ្ចាំទាំងអស់នៅក្នុងឆ្នាំ២០២៣។

ប្រទេសថៃ បានទទួលយកគំនិតផ្តួចផ្តើមមាសឌីជីថល ដែលសំដៅដល់ការជួញដូរមាសនៅលើ Platform អនឡាញដូចជានៅលើកម្មវិធី ឬ App ប៉ាវ តាំង (Pao Tang App) ជាដើម ដែលគណនីជួញដូរមាសឌីជីថលថ្មីៗនៅលើ App មួយនេះបានកើនឡើង៧០% កាលពីដើមឆ្នាំ២០២៣។ នវានុវត្តន៍ ឬ បច្ចេកវិទ្យាថ្មីៗទាំងនេះបានជួយបញ្ជ្រាបឱ្យមាសទៅដល់មនុស្សកាន់តែច្រើន និងបញ្ចូលវាទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសម័យទំនើប។

ភាពគួរឱ្យជឿជាក់របស់មាសបានធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញ ដោយជាង៦០%នៃអតិថិជនជាអ្នកប្រើប្រាស់ទូទាំងពិភពលោកជឿជាក់លើមាសជាងរូបិយបណ្ណសម្រាប់ការពារហានិភ័យពីអតិផរណា។ បណ្ដាគ្រឹះស្ថានធនាគារ និងធនាគារកណ្ដាលទូទាំងពិភពលោក ក៏បានប្រើមាសសម្រាប់រក្សាស្ថិរភាពហិរញ្ញវត្ថុផងដែរ តាមរយៈការផ្ដល់ផលិតផលធនាគារដូចជាគណនីសន្សំមាស ដែលអនុញ្ញាតឱ្យម្ចាស់គណនីសន្សំ និងវិនិយោគលើមាសជាដើម។

អ្នកជំនាញមើលឃើញថា នៅឆ្នាំ២០២៥ ខាងមុខ មាសនឹងនៅតែជាឧបករណ៍ហិរញ្ញវត្ថុដ៏គួរឱ្យជឿទុកចិត្ត ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ប្រកបដោយស្ថិរភាព សុវត្ថិភាព និងផលចំណេញ ស្របពេលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយព្យាករថា យ៉ាងហោចណាស់ទុនវិនិយោគបរទេស២៥ពាន់លានដុល្លារ នឹងហូរចេញពីប្រទេសចិន ដោយសារលោក ដូណាល់ ត្រាំ

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) កាលពីថ្ងៃទី១១ ខែធ្នូ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ ហើយវិនិយោគិនទំនងជាក…

ថៃ សម្រេចលើកលែងការបង់ការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើវិធានការមួយចំនួន រួមទាំងការព្យួរអត្រាការប្រាក់ផង ដើម្បីបន្ធូរបន្ថយបន្ទុលបំណុលរបស់ពលរដ្ឋ ដែលកំពុងហក់ឡើងខ្ពស់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ