ចិនមានឆន្ទៈធ្វើការជាមួយអាមេរិក

ចិនមានឆន្ទៈធ្វើការជាមួយអាមេរិកដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន ប៉ុន្តែអំពាវនាវឱ្យបន្ធូរបន្ថយសម្ពាធរវាងគ្នា


ក្នុងជំនួបតាមខ្សែទូរស័ព្ទនៅថ្ងៃច័ន្ទសប្តាហ៍នេះ រវាងលោក អេនតូនី ប្ល៊ីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វាង យី បានពិភាក្សាគ្នាអំពីរបៀបដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបាន ក្នុងការដំណោះស្រាយវិបត្តិនៅប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងការពិភាក្សាគ្នានោះ លោកហ្វាងយី បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកថា ប្រទេសចិនមានឆន្ទៈខ្ពស់ក្នុងការសហការជាមួយអាមេរិក ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវបន្ធូរបន្ថយសម្ពាធក្នុងបញ្ហាទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។
លោក អេនតូនី ប្ល៊ីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វាង យី
ដោយ

 នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

ក្រសួងការបរទេស​អា​មេ​រិ​ក​មិន​បាន​ផ្តល់​ព័ត៌មាន​ច្រើន​ជុំវិញ​ជំនួប​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន​និង​អា​មេ​រិ​ក​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិ​ន​ហួរ ក្រុង​ប៉េ​កាំ​ង បាន​អំពាវនាវ​ឱ្យ​វ៉ា​ស៊ី​ន​តោន​ដើរតួ​នាទី​ក្នុង​ន័យ​ស្ថាបនា និង​ចូលរួម​ក្នុង​ការ​ស្តារ​ឡើង​វិញ​ដោយ​សន្តិវិធី​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ញ៉ាំ​ញី​ដោយសារ​តែ​សង្គ្រាម​អស់​ពេល​ជាង​២០​ឆ្នាំ​មកនេះ​។

ត្រូវ​បាន​ស្រង់​សម្តី​ដើម​ដោយ​ស៊ិ​ន​ហួរ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយ South China Morning Post លោក ហ្វា​ង យី​ទីប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ផង​នោះ បាន​គូសបញ្ជាក់​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ជាមួយ​អា​មេ​រិ​ក ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជៀសវាង​បង្ក​ឲ្យ​មាន​សង្គ្រាមស៊ីវិល​ជា​ថ្មី ឬ​គ្រោះ​មហន្តរាយ​ដល់​មនុស្សជាតិ និង​ដើម្បី​ចៀសវាង​កុំឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ជ​ម្រុ​ក​នៃ​ក្រុម​ភេរវកម្ម​ម្តងទៀត​។

មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​រូប​នេះ​បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​ចិន​និង​អា​មេ​រិ​ក​អាច​សហការ​គ្នា​ដោះស្រាយ​វិបត្តិ​ទាំងនេះ​បាន សហរដ្ឋអាមេរិក​មិន​គួរ​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក និង​គាបសង្កត់​ចិន​ដោយ​ចេតនា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ពិភពលោក​ជា​រួម​នោះ​ទេ​។ លោក យី ស្នើ​ឲ្យ​អា​មេ​រិ​ក​បន្ធូរបន្ថយ​សម្ពាធ​និង​ភាព​តានតឹង​ជា​មុន​សិន​។

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក​នៅ​មួយ​រយៈ​ចុង​ក្រោយ បាន​រង​ការ​រិះគន់​ផ្ទួន​ៗ​ពី​ប្រទេស​ចិន និង​រុ​ស្សី​ថា បាន​ដកទ័ព​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន លឿន​ជ្រុល​ពេក ដែល​បណ្តាល​ឲ្យ​ក្រុម​តា​លី​បង់​វាយ​ដណ្តើម និង​ផ្តួលរ​ល៉​រដ្ឋាភិបាល​បាន​ដោយ​ងាយ​។

បន្ទាប់​ពី​ក្រុម​តា​លី​បង់​ទទួល​បាន​ជ័យ​ជំនះ ចិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ដែល​ក្រុម​ភេរវកម្ម​អាច​កម្រើក និង​មាន​សកម្មភាព​ឡើង​វិញ ដែល​បង្ក​ជា​ការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក ជា​ពិសេស​បង្ក​ការ​គម្រាមកំហែង​ដល់​ប្រទេស​ចិន ពីព្រោះ​ថា​ចិន​មាន ព្រំដែន​ជាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​សរុប​ចំនួន ៧៦​គីឡូម៉ែត្រ ក្នុង​នោះ​មាន ៨​គីឡូម៉ែត្រ​ជាប់​នឹង​តំបន់​ស៊ិ​ន​ជាំ​ង ទី​ដែល​ប្រជាជន​ភាគច្រើន​កាន់សាសនា​ម៉ូ​ស្លី​ម​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សាររថយន្ដថៃមានក្ដីរំពឹងជាថ្មី ក្រោយហ្វីលីពីនលុបចោលផែនការយកពន្ធនាំចូល

ព័ត៌មាន
ក្រុមហ៊ុននាំចេញរថយន្ដរបស់ថៃ កំពុងមានក្ដីរំពឹងខ្ពស់ឡើងវិញចំពោះទីផ្សារហ្វីលីពីន ក្រោយពេលដែលរដ្ឋាភិបាលប្រទែសនេះបានព្រមព្រៀងនឹងលុបចោលផែនក...

ងាយស្រួល​និងរហ័សទាន់ចិត្ត ! បង់​ថ្លៃ​សិក្សា​​បវេសនកាល​ថ្មី ជាមួយ អេស៊ីលីដាម៉ូបាល !

ព័ត៌មាន
បវេសនកាលថ្មីជិត​ចូល​មកដល់​ហើយ តើ​លោក​អ្នក​កំពុង​គិត​ថា ត្រូវធ្វើ​ដំណើរទៅសាលារៀនដើម្បី​បង់ថ្លៃសាលាឲ្យកូនៗមែនទេ ? សម័យកូវីដ ការបង់ថ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ