គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ផលប្រយោជន៍អ្វីខ្លះដល់ខេត្តព្រះសីហនុ?

តើខេត្តព្រះសីហនុ បានស្រូបទាញផលប្រយោជន៍អ្វីខ្លះ ពីគម្រោងវិនិយោគក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន?


ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏សំខាន់និងពិសេសសម្រាប់ចិន និងកម្ពុជា ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ក៏ដូចជាខួបលើកទី១០នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» រវាងចិន និងកម្ពុជាផងដែរ។ ក្នុងនោះដែរ តាមរយៈសារៈសំខាន់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ ថ្នាក់ដឹកនាំនៃខេត្តព្រះសីហនុ បានអះអាងថា ខេត្តព្រះសីហនុបានស្រូបទាញផលប្រយោជន៍យ៉ាងច្រើនសម្បូរបែបស្ទើរគ្រប់វិស័យពីគម្រោងវិនិយោគក្រោមគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងផ្លូវ»នេះ។
គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ផលប្រយោជន៍អ្វីខ្លះដល់ខេត្តព្រះសីហនុ?
ដោយ

តើអត្ថប្រយោជន៍ដែលទទួលបានពីគំនិតផ្តួចផ្តើមនេះមានអ្វីខ្លះ?
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលនឹងចូលដល់ខួប១០ឆ្នាំ នៅឆ្នាំនេះ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខេត្តព្រះសីហនុ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការរបស់ចិន។ បើតាមថ្នាក់ដឹកនាំខេត្តព្រះសីហនុរូបនេះ ផលប្រយោជន៍ដែលទទួលបានទាំងនោះរួមមាន ដូចជា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការបង្កើនចំនួនជើងហោះហើរពីបណ្តាខេត្ត និងទីក្រុងមួយចំនួននៃប្រទេសចិនហោះត្រង់មកកាន់ខេត្តព្រះសីហនុ, កំណើនវិនិយោគិនជនជាតិចិន និងជនជាតិដទៃទៀតជាច្រើនមកបណ្តាក់ទុនរកស៊ីលើវិស័យឧស្សាហកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាតំបន់សេដ្ឋកិច្ចពិសេស SSEZ, ចឺជាំង, ក្រុមហ៊ុនផលិតថាមពលដើរដោយធ្យូងថ្ម និងកំពង់ផែសមុទ្រជាដើម។

ទន្ទឹមនេះ តាមរយៈគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់នេះ ខេត្តព្រះសីហនុក៏កំពុងទទួលបានវិនិយោគិនបរទេសជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
យ៉ាងណាមិញ កាលពីចុងខែឧសភាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងដែរថា ចាប់តាំងពីគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានផ្តួចផ្តើមឡើងកាលពី១០ឆ្នាំមុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន១៧៥ បានចូលមកតាំងទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជិត៣ម៉ឺនកន្លែង ដោយបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ និងកម្ពុជាផងដែរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏សំខាន់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលរួមគ្នាកសាងដោយប្រទេសទាំងពីរចិន-កម្ពុជា។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ២០១៦ ហើយកម្ពុជាក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» នេះ។ ក្នុងនាមជាសមាជិកនៃគំនិតផ្តួចផ្ដើមមនេះ កម្ពុជាត្រូវបានមើលឃើញ និងទាញបានប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាសត្យានុម័ត ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» គឺមានច្រើនណាស់ ជាក់ស្តែង បើពិនិត្យទៅលើទំហំវិនិយោគផ្ទាល់ពីបរទេស និងGDPរបស់កម្ពុជា ដែលមានត្រឹមតែកម្រិត ២,២% ក្នងឆ្នាំ១៩៩០ វាបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់១២០% នៅពេលដែលកម្ពុជាចូលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ២០១៤ ហើយវាបានកើនខ្ពស់បំផុតប្រមាណ១៣០% នៅឆ្នាំ២០១៩។ មិនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ២០១៦មក ប្រទេសចិនគឺជាប្រភពនាំមុខគេសម្រាប់ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ដោយការវិនិយោគរបស់ចិនមាននៅគ្រប់វិស័យទាំងអស់ រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កំពង់ផែសមុទ្រ ព្រលានយន្តហោះ វារីអគ្គិសនី អចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម គ្រឿងបង្គុំអគ្គិសនី រ៉ែ និងទេសចរណ៍ផងដែរ។
សូមជម្រាបថា តាមរបាយណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ តួលេខវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣ នៃទុនវិនិយោគសរុបនៅកម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


លោក ពូទីន កំពុងពិចារណាចូលរួមកិច្ចប្រជុំG20ផ្ទាល់ខែក្រោយនេះ ទោះបីត្រូវជួបមេដឹកនាំលោកខាងលិចក្តី

ប្រភពពីមន្ត្រីវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មានNBCឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាសម្រេចថា ត្រូវចូលរួមកិច្ចប្រ…

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទំហំជាង ៧ពាន់លានដុល្លារ មានកំណើនជិត២% នៅ៧ខែឆ្នាំនេះ

ដ្បិតស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមាននៅឡើយ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មរវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ