ដោយ
ខេមបូណូមីស
នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបចេ្ចកទេសអន្តរក្រសួង ដើម្បីរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្ត ព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសកម្រិតខ្ពស់ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាលើការរៀបចំស្ថាប័នអនុវត្ត និងផែនការសកម្មភាពសំខាន់ៗ សម្រាប់ការអនុវត្តផែនការមេ។