ក្រុមហ៊ុនចិនមួយនឹងបង្កើតផ្សារទំនើបនៅខេត្តព្រះសីហនុ

ផ្សារទំនើបធំមួយតម្លៃជាង ១៤លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅក្នុងខេត្តព្រះសីហនុឆាប់ៗនេះ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគប្រមាណ១៤លានដុល្លារអាមេរិក បង្កើតផ្សារទំនើបធំជាងគេមួយនៅខេត្តព្រះសីហនុនៅក្នុងពេលឆាប់ៗនេះ។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីពេលថ្មីៗ ក្រុមហ៊ុននេះគ្រោងដាក់សំណើរទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានគោលការណ៍អភិវឌ្ឍន៍ជាផ្លូវការផងដែរ។
ផ្សារទំនើបធំមួយតម្លៃជាង ១៤លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅក្នុងខេត្តព្រះសីហនុឆាប់ៗនេះ
ដោយ

ដូចជាលក់រាយក្នុងខេត្តកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយវានឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ពិសេសខេត្តព្រះសីហនុឲ្យមានការកើនឡើងបន្ថែមទៀត។ ក្រៅពីគម្រោងនេះ ក៏មានក្រុមហ៊ុនចំនួនពីរផ្សេងទៀតដែរ ដែលទទួលបានការឯកភាពជាគោលការណ៍ពី CDC ក្នុងការបោះទុនវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនចិន DRF-MART FA DAO JIA TRADING co ltd គ្រោងបោះទុនវិនិយោគប្រមាណ១៤លានដុល្លារ បង្កើតផ្សារទំនើបដ៏ធំមួយនៅខេត្តព្រះសីហនុ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ គម្រោងនេះទទួលបានការឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ នៅឡើយតែដាក់សំណើរជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុម័តជាផ្លូវការតែប៉ុណ្ណោះ។ ទោះយ៉ាងណាឯកឧត្តមមិនទាន់បញ្ជាក់បានទេថា គម្រោងអាចនឹងចាប់ផ្តើមសាងសង់នៅអំឡុងខែណានោះទេ គ្រាន់តែបញ្ជាក់អាចនឹងចាប់ផ្តើមសាងសង់នៅក្រោយទទួលបានការអនុញ្ញាជាផ្លូវការពីរាជរដ្ឋាភិបាល។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ គម្រោងនេះមានការអភិវឌ្ឍជាផ្សារទំនើបលក់ទំនិញ កន្លែងសម្រាប់លក់រាយ និងរោងកុនជាដើម ដែលវានឹងជួយផ្តល់ផលិតផលសេវាកម្មបន្ថែមទៀតដល់ខេត្តព្រះសីហនុ។ លើសពីនេះ តាមរយៈគម្រោងនេះនឹងជួយរួមចំណែកបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ពិសេសខេត្តព្រះសីហនុឲ្យមានការកើនឡើងមួយកម្រិតទៀត ហើយវានឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២រយកន្លែងផងដែរ។

ការបង្ហាញពីគម្រោងបើកផ្សារទំនើបដ៏ធំមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាការបង្ហាញឲ្យឃើញពីការកម្រើកឡើងវិញនៃសកម្មភាពអភិវឌ្ឍនៅក្នុងខេត្តនេះ ខណៈកន្លងមកខេត្តជាប់មាត់សមុទ្រមួយនេះ បានជួបបញ្ហាអគារជាប់គាំងរាប់រាប់ពាន់អគារ ដោយសារតែវិបត្តិកូវីដ១៩ និងការចាកចេញរបស់ជនជាតិចិន។ ក្រៅតែពីគម្រោងផ្សារទំនើបនេះ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានអនុម័តជាគោលការណ៍គាំទ្រលើគម្រោងរោងចក្រកែច្នៃឈើដាំ នៅស្រុកព្រៃនប់ និងរោងចក្រកែច្នៃម្ហូបអាហារ នៅស្រុកកំពង់សិលាផងដែរ។ ថ្មីៗនេះទៀតសោត ខេត្តព្រះសីហនុ ទើបតែមានការបើកដំណើរការរោងចក្រផលិតសម្បកកង់រថយន្ដដ៏ធំមួយតម្លៃ ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ដោយរោងចក្រនេះ មានសមត្ថភាពអាចផលិតសម្បកកង់រថយន្ដបានដល់ទៅរាប់លានគ្រឿងក្នុងមួយឆ្នាំៗ៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុតអះអាងថា វិស័យ SME រួមចំណែកជាង៦០% នៃ GDP

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំ…

មេកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន

ព័ត៌មាន
អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា កន្លងមកខាងកំពងផែ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ