១ឆ្នាំនៃការកាន់អំណាចរបស់លោក ត្រាំ ពិភពលោកក្រឡាប់ចាក់យ៉ាងណាដែរ?

តើនៅក្នុងរយៈពេល១ឆ្នាំនៃការកាន់អំណាចរបស់លោក ត្រាំ បានធ្វើឱ្យពិភពលោកប្រែប្រួល និងក្រឡាប់ចាក់យ៉ាងណាខ្លះ?


នៅថ្ងៃទី២០ ខែមករា គឺជាខួបគម្រប់១ឆ្នាំនៃការវិលត្រឡប់មកកាន់សេតវិមានជាថ្មីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដោយនៅក្នុងរយៈពេល១២ខែមកនេះ លោក ត្រាំ បានអនុវត្តនយោបាយពង្រីកអំណាចប្រធានាធិបតីដ៏គួរឱ្យភ្ញាក់ផ្អើល និងផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិរបស់អាម៉េរិកជាមួយពិភពលោកស្ទើរតែទាំងស្រុង។ ឈានចូលដល់ឆ្នាំទី២នៃអាណត្តិថ្មីរបស់ខ្លួនលោក ត្រាំ បានបង្ហាញពីឥទ្ធិពលកាន់តែខ្លាំងឡើងៗ តាមរយៈការអនុវត្តគោលនយោបាយឯកតោភាគី ដែលធ្វើឱ្យពិភពលោករងការក្រឡាប់ចាក់យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
១ឆ្នាំនៃការកាន់អំណាចរបស់លោក ត្រាំ ពិភពលោកក្រឡាប់ចាក់យ៉ាងណាដែរ?
ដោយ

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមេដឹកនាំអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋបាលសហព័ន្ធបង្ក្រាបក្រុមអន្តោប្រវេសន៍ខុសច្បាប់យ៉ាងចាស់ដៃនៅរដ្ឋមីនីសូតា និងបញ្ជាឱ្យបើកការវាយឆ្មក់ខាងយោធាលើប្រទេសវេណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ លើសពីលោកនៅតែបន្តជំរុញផែនការដ៏ចម្រូងចម្រាសក្នុងការដណ្តើមយកកោះហ្គ្រីនលែនពីដាណឹម៉ាក និងថែមទាំងគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ និងព្រងើយកន្តើយចំពោះការព្រួយបារម្ភពាក់ព័ន្ធនឹងការស៊ើបអង្កេតព្រហ្មទណ្ឌលើប្រធានធនាគារកណ្ដាលអាម៉េរិកលោក ចេរ៉ូម ផៅវែល។

អ្វីដែលជាការកត់សម្គាល់បំផុតនោះ គឺការមិនអើពើរបស់ លោក ចំពោះស្ថាប័នត្រួតពិនិត្យអំណាច។ នៅពេលសាកសួរអំពីផលប៉ះពាល់សេដ្ឋកិច្ចពីការស៊ើបអង្កេតលើប្រធានធនាគារកណ្តាលលោក ជឺរ៉ូម ផៅវែល លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា«ខ្ញុំមិនខ្វល់ទេ»។ បញ្ហានេះបានធ្វើឱ្យកិត្យានុភាព និងប្រជាប្រិយភាពរបស់លោក ត្រាំ ហាក់មានការធ្លាក់ចុះក្នុងចំណោមមហាជន។

លទ្ធផលស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន រ៉យទ័រ បានបង្ហាញថា អ្នកបោះឆ្នោតរហូតដល់៥៨% បានបង្ហាញការមិនពេញចិត្តនឹងការងាររបស់លោក ត្រាំ ដោយសារបារម្ភពីបញ្ហាអតិផរណា និងទំនិញឡើងថ្លៃ។ ស្របពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា កាន់តែខិតជិតចូលមកដល់លោក ត្រាំ ក៏បានបង្ហាញក្តីបារម្ភថា គណបក្សសាធារណរដ្ឋអាចនឹងបាត់បង់ការគ្រប់គ្រងសភា ដែលអាចឈានទៅរកការចោទប្រកាន់ទម្លាក់លោកជាលើកទី៣។

អ្នកជំនាញបានវាយតម្លៃថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតី ដែលមានឥទ្ធិពលបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក ដោយសារលោកមានការគាំទ្រពេញទំហឹងពីតុលាការកំពូល និងសភាជាតិ ដែលធ្វើឱ្យការត្រួតពិនិត្យអំណាចស្ទើរតែលែងមានប្រសិទ្ធភាព៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បារាំង បដិសេធមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពតាមសំណើលោក ត្រាំ ខណៈអាម៉េរិក គំរាមដាក់ពន្ធ២០០%

បារាំង បានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានបដិសេធសំណើរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភ…

តើការប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មអនឡាញអាចជួយស្តារមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិយ៉ាងណាដែរ?

ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ