ការនាំចេញម្រេចកម្ពុជាធ្លាក់ចុះ៧០% នៅ៧ខែឆ្នាំ២០២២

កត្តាអ្វីខ្លះនៅពីក្រោយការនាំចេញម្រេចកម្ពុជាធ្លាក់ចុះ៧០% នៅ៧ខែឆ្នាំ២០២២?


ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មអះអាងថា ចាប់តាំងពីមានបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនមក ឃើញថា ការនាំចេញម្រេចរបស់កម្ពុជាហាក់មានការថយចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែងតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញម្រេចកម្ពុជាសម្រេចបានចំនួនជិត ៧ពាន់តោនប៉ុណ្ណោះ មានការធ្លាក់ចុះប្រមាណ ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃក៏មានការថយចុះខ្លះៗដែរ។
ម្រេច
ដោយ

ទោះយ៉ាងណា កសិករ និងអ្នកជំនាញក្នុងវិស័យនាំចេញម្រេចកម្ពុជា មានក្តីសង្ឈឹមថា ការនាំចេញម្រេចកម្ពុជានឹងមានភាពល្អប្រសើរវិញនៅពេលខាងមុខ បន្ទាប់ពីស្ថានភាពពិភពលោកមានភាពធូស្បើយឡើងវិញ។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបញ្ជាក់ថា ម្រេចកម្ពុជាជាទូទៅ៨០% ត្រូវបានពឹងផ្អែកលើទីផ្សារប្រទេសវៀតណាម ហើយតម្រូវការបញ្ជាទិញរបស់ឈ្មួយហាក់មានការបញ្ជាទិញជាធម្មតា ប៉ុន្តែចំពោះតម្លៃម្រេចវិញ បើប្រៀបធៀបនឹងឆ្នាំមុនហាក់មានការធ្លាក់ចុះ ដោយតម្លៃម្រេចខ្មៅធម្មតា នៅឆ្នាំ២០២១ មានតម្លៃ ១ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម ដោយបច្ចុប្បន្នចុះនៅសល់ត្រឹមតែ ១ម៉ឺន៣ពាន់ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ លោក បន្ថែមថា ដោយសារតែតម្លៃម្រេចទាប កសិករមួយចំនួនបានបោះបង់ការដាំដុះរបស់ពួកគេ ព្រោះការចំណាយទៅលើការដាំដុះថែទាំមានខ្ពស់ពេក។ ទោះយ៉ាងណា លោក នៅតែលើកទឹកចិត្តឲ្យកសិករបន្តការដាំដុះម្រេចនេះ ដោយរំពឹងថា នឹងមានទីផ្សារល្អឡើងវិញនៅពេលខាងមុខ បើទោះបីទិន្នផលម្រេចឆ្នាំនេះ មានការធ្លាក់ចុះក្នុងរង្វង់ជាង ១០% ក៏ដោយ។

ពាក់ព័ន្ធនឹងការនាំចេញម្រេចនេះដែរ លោក វន ដេវីត កសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ទាំងទីផ្សារនាំចេញ ទាំងតម្លៃ និងការដាំដុះម្រេចនាពេលបច្ចុប្បន្ន គឺមានការថយចុះគួរឲទីផ្សារប្រទេសវៀតណាម ក៏ប៉ុន្តែចាប់តាំងពីមានការជះឥទ្ធិពលពីសង្រ្គាមនៅប្រទេសអ៊ុយក្រែនមក ទីផ្សារតម្រូវការម្រេចបានប្រែប្រួលខ្លាំងមែនទែន បូករួមទាំងបញ្ហាការកកស្ទះការដឹកជញ្ជូន និងការបិទច្រកព្រំដែន្យកត់សម្គាល់ ដោយលោក បានអះអាងថា កាលពីឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ ទីផ្សារម្រេចកម្ពុជាបានហក់ឡើងខ្ពស់ មានតម្រូវការបញ្ជាទិញជាច្រើនពីនាពេលកន្លងមកនេះ។ កសិកររូបនេះ បន្ថែមថា ប្រជាកសិករបាប់ផ្តើមដាំម្រេចឡើងវិញកាលឆ្នាំ២០២១ ដោយមើលឃើញទីផ្សារល្អនាពេលនោះ ស្រាប់បច្ចុប្បន្នទីផ្សារជួបបញ្ហាធ្លាក់ថ្លៃវិញ បានធ្វើឲ្យកសិករមួយចំនួនបានផ្អាកនូវការដាំដុះវិញផងដែរ។

បើទោះបីជាការនាំចេញម្រេចនៅនៅរយៈពេល៧ខែឆ្នាំ២០២២នេះ មានការធ្លាក់ចុះប្រមាណ ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ពិតមែន ប៉ុន្តែកសិករ ក៏ដូចជាអ្នកជំនាញក្នុងវិស័យដាំម្រេច នៅតែសង្ឃឹមថា នៅពេលដែលស្ថានភាពសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនស្ងប់ស្ងាត់ វិលទៅរកសភាពប្រក្រតីវិញ ការនាំចេញម្រេចកម្ពុជានឹងមានភាពល្អប្រសើរវិញជាក់ជាមិនខាន។ ជាងនេះទៅទៀត ពួកគាត់សង្ឃឹមថា ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មល្អរវាងកម្ពុជា-ចិន ម្រេចកម្ពុជានឹងអាចនាំចេញដោយត្រង់ទៅកាន់ទីផ្សារចិន ដោយមិនឆ្លងកាត់ប្រទេសវៀតណាមទៀត ហើយបើវាអាចធ្វើទៅបានមែននោះតម្លៃម្រេចនឹងកាន់តែប្រសើរឡើងថែមទៀត

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញថា នៅរយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញម្រេចកម្ពុជាសម្រេចបានចំនួនជិត ៧ពាន់តោន ធ្លាក់ចុះប្រមាណ ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ នាំចេញទៅប្រទេសវៀតណាមចំនួនប្រមាណជិត ៦ពាន់៣រយតោន, ប្រទេសអាល្លឺម៉ង់ចំនួនជាង ៦រយតោន, កោះតៃវ៉ាន់ចំនួន ២១តោន, ប្រទេសបារាំងចំនួន ១៥តោន និងប្រទេសផ្សេងៗទៀតចំនួនជាង ៤៣តោន៕




អត្ថបទបន្ទាប់


ក្រុមប្រតិបត្តិករកាស៊ីណូនៅម៉ាកាវ បានបង្ហាញពីការខាតបង់ជាង ២ ពាន់លានដុល្លារដោយសារជំងឺកូវីដ១៩

ព័ត៌មាន
ក្រុមប្រតិបត្តិករកាស៊ីណូនៅទីក្រុងម៉ាកាវប្រទេសចិនបានបង្ហាញពីភាពលំបាកយ៉ាងខ្លាំងដោយសារការខាតបង់ប្រាក់ចំណូលនៅរយៈពេលកន្លះឆ្នាំមកនេះ គឺខាតច្រ…

បញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍នៅតែជាបញ្ហាប្រឈម

ព័ត៌មាន
ក្រុមអ្នកជំនាញបានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ ខណៈបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងវិស័យនេះវិញ នៅតែជាចោទជាបញ្ហាប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ