វិស័យហិរញ្ញវត្ថុ

តើការរក្សាបានភាពររឹងមាំនៃវិស័យហិរញ្ញវត្ថុ បានដើរតួនាទីសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច?


អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយទ្រទ្រង់ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់ជាដើមទុន និងជួយសម្រួលដល់ការធ្វើចរាចរមូលនិធិក្នុងការធ្វើពាណិជ្ជកម្ម និងបង្កើនផលិតភាពក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។
វិស័យហិរញ្ញវត្ថុ
ដោយ

អ្នកជំនាញជឿជាក់ថា វិស័យហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២៤នេះ នឹងនៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ បើទោះបីជាពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះនៃលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ក៏ដូចជាភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិយ៉ាងណាក្តី។ តើការរក្សាបានភាពររឹងមាំនៃវិស័យហិរញ្ញវត្ថុ បានដើរតួនាទីសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច?

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលអាចចាត់ទុកបានថា ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ តួយ៉ាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាឃ្លាំងសុវត្ថិភាពសម្រាប់ដាក់ប្រាក់សន្សំ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ និងបែងចែកមូលនិធិទាំងនោះប្រកបដោយប្រសិទ្ធភាព សន្ទនីយភាព និងសុវត្ថិភាពខ្ពស់។ ពោលគឺដើមទុនទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់ផ្ដល់កម្ចីដល់អតិថិជន ក្នុងការគាំទ្រដល់ការវិនិយោគ ការបើកដំណើរការអាជីវកម្ម និងការពង្រីកអាជីវកម្មជាដើម ដែលនឹងរួមចំណែកជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទាំងមូល។

លោកស្រី ម៉ារ អមរា បានបន្ថែមទៀតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានដើរតួជាអន្តរការីផ្នែកហិរញ្ញវត្ថុ ដោយវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី និងបែងចែកឥណទានសម្រាប់គោលបំណងផ្សេងៗដូចជាការវិនិយោគ ការប្រើប្រាស់ និងទិញលំនៅដ្ឋានជាដើម ដែលការបែងចែកឥណទាននេះ នឹងជំរុញការពង្រីកការបង្កើតថ្មី និងការបង្កើតការងារដែលនាំទៅរកកំណើនសេដ្ឋកិច្ចផងដែរ។

ម្យ៉ាងទៀត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានដើរតួសំខាន់ក្នុងការជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ តាមរយៈការផ្ដល់ជូននូវផលិតផល និងការបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ ដូចជាគណនីមូលប្បទានបត្រ បណ្ណឥណទាន សេវាកម្មធនាគារឌីជីថល ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មធនាគារស្វ័យប្រវត្តិ កម្មវិធីធនាគារម៉ូបាល ដូចជាអេស៊ីលីដាម៉ូបាល រួមទាំងការផ្ទេរ ការទូទាត់ និងការគ្រប់គ្រង់និងចាត់ចែងសាច់ប្រាក់ ដែលធានាឱ្យមានលំហូរសាច់ប្រាក់យ៉ាងរលូន ងាយស្រួលរហ័ស ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ពីគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ដែលការណ៍នេះនឹងលើកកម្ពស់ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងផ្តល់អត្ថប្រយោជន៍អាជីវកម្ម និងអ្នកប្រើប្រាស់។

បើតាមអ្នកជំនាញរូបនេះ វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងគ្រប់គ្រងហានិភ័យ ដោយសហការផ្តល់ឧបករណ៍ហិរញ្ញវត្ថុជាមួយវិស័យធានារ៉ាប់រង ដើម្បីការពារហានិភ័យដែលអាចកើតឡើងជាយថាហេតុ។ ការណ៍នេះបានជួយឱ្យអាជីវកម្ម និងរូបវន្តបុគ្គល យល់ពីហានិភ័យដែលទាក់ទងនឹងការវិនិយោគ ការប្រែប្រួលអត្រាការប្រាក់ និងព្រឹត្តិការណ៍ដែលមិនបានដឹងទុកជាមុន ដែលរួមចំណែកដល់ការរក្សាស្ថិរភាពនិងទំនុកចិត្តនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុយល់ឃើញថា ដើម្បីឱ្យវិស័យយធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរីកចម្រើន និងរក្សាបាននូវភាពធន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងជាប្រយោជន៍ដល់អ្នកប្រើប្រាស់បន្ថែមទៀតនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ត្រូវកសាង និងពង្រឹងសមត្ថភាពបន្ថែមពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម ការពង្រឹងការគ្រប់គ្រងហានិភ័យ ក៏ដូចជាផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីធានាថា ការប្រើប្រាស់ឥណទានចំគោលដៅ។

​ ​សូមជម្រាបថា ក្រុមអ្នកជំនាញនៅតែមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ និងតទៅអនាគត វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នឹងនៅតែអាចរក្សា និងធានាបាននូវភាពរឹងមាំ ភាពធន់ និងស្ថិរភាពរបស់ខ្លួនក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

None



អត្ថបទបន្ទាប់


កម្ពុជាច្រានចោល និងចាត់ទុកការចុះផ្សាយដែលថា កម្ពុជាលួចលុយពិភពលោកជាង១២ពាន់លានតាមរយៈការឆ.បោកអនឡាញជាអំពើទុច្ច.រិត

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាលកម្ពុជា ច្រានចោលចំពោះការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរមួយដោយស្រង់ខ្លឹមសារពីរបាយការណ៍របស់វិទ្យ…

IMF ព្រមានថា ការដំឡើងពន្ធរបស់អាម៉េរិក លើទំនិញចិន នឹងបង្កហានិភ័យដល់សហរដ្ឋអាម៉េរិក និងកំណើនសេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់សេចក្ដីសម្រេចរបស់រដ្ឋបាលលោក ចូ បៃឌិន ក្នុងការដំឡើងពន្ធលើទំនិញមួយចំនួនធំរបស់មហាយក្សចិន ហើយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ