ទីផ្សារខុនដូ

តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពបែបណានៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ?


វិស័យខុនដូអាចចាត់ទុកជាវិស័យមួយ ដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសកលនានា ដោយសារទីផ្សារខុនដូភាគច្រើនពឹងផ្អែកលើវិនិយោគិនបរទេស។ តើទីផ្សារខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណានៅពេញមួយឆ្នាំ២០២៤កន្លងទៅ ហើយវិស័យនេះមានសញ្ញានៃការងើបឡើងវិញហើយឬនៅ?
ទីផ្សារខុនដូ
ដោយ

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានវាយតម្លៃថា ចរន្តទិញលក់ខុនដូនៅក្នុងឆ្នាំ២០២៤ កន្លងទៅ នៅតែបន្តកើតមានជាហូរហែ ដោយទទួលបានការគាំទ្រពីវិនិយោគិនបរទស និងពលរដ្ឋក្នុងស្រុក ពិសេសចំពោះគម្រោងខុនដូដែលមានតម្លៃសមរម្យ និងបានសាងសង់រួចរាល់ ពោលគឺគម្រោងខុនដូដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ គឺមានចរន្តទិញលក់គួរឱ្យកត់សម្គាល់ ខណៈគម្រោងខុនដូរដែលមានតម្លៃលើសពី២០ម៉ឺនដុល្លារ ហាក់មិនសូវមានការគាំទ្រពីអតិថិជននោះទេ។

​ជាមួយគ្នានេះ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia សង្កេតឃើញថា ទីផ្សារទិញលក់ខុនដូនៅកម្ពុជា បច្ចុប្បន្នហាក់មានកំណើនវិជ្ជមានឡើងវិញគួរឱ្យកត់សម្គាល់ ដែលជួយគាំទ្រដោយវិនិយោគិនបរទេស ដែលបង្ហាញឱ្យឃើញថា ទីផ្សារខុនដូរនៅកម្ពុជា នៅតែមានដង្ហើមរស់។ តែយ៉ាងណាសម្រាប់ចរន្តទិញលក់ពីវិនិយោគិនក្នុងស្រុក អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ហាក់ពុំទាន់មានសកម្មភាពកម្រើកឡើងវិញនៅឡើយទេ។

​យ៉ាងណាមិញសម្រាប់ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះវិញ ទាំងលោកស្រី អាន សុធីតា និងលោក ខន គង្គា សុទ្ធតែបានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមិនមានកំណើនខ្លាំងនោះទេ ដ្បិតថា ចន្តរទិញលក់ និងការផ្គត់ផ្គង់នឹងស្រូបយកពីទីផ្សារដែលមានស្រាប់។ មួយវិញទៀត វិស័យនេះមានការរីកចម្រើនបានលឿន ឬយ៉ាងណានោះ គឺអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងការគាំទ្រពីវិស័យផ្សេងៗទៀត។

​គួរជម្រាបថា យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងអាចកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥នេះ៕




អត្ថបទបន្ទាប់


តើក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាវាយតម្លៃអចលទ្រព្យ ដែលបន្តលួចវាយតម្លៃបឋមដល់អតិថិជនអាចរងពិន័យយ៉ាងដូចម្តេច?

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចឈប់ឱ្យក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុ ផ្តល់តម្លៃបឋមដល់អតិថិជនជាគ្រឹះស្ថានធ…

តើស្ថាប័នវិភាគធំៗលើពិភពលោកមានការព្យាករបែបណាចំពោះតម្លៃប្រេងឥន្ធនៈនៅឆ្នាំ២០២៥?

នៅពីរឆ្នាំចុងក្រោយនេះតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់ ដែលត្រូវបានជំរុញដោយសង្គ្រាមនៅអ៊ុយក្រែន និងជម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ