វិបត្តិសេដ្ឋកិច្ចសកល

ប្រធានIMF៖ វិបត្តិសេដ្ឋកិច្ចសកលអាចបញ្ជៀសបាន ប្រសិនបើអនុវត្តគោលនយោបាយសារពើពន្ធបានត្រឹមត្រូវ


ប្រមុខថ្នាក់ដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និយាយថា វិបត្តិសេដ្ឋកិច្ចសកលអាចត្រូវគេបញ្ជៀសបាន ប្រសិនបើគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលប្រទេសនីមួយៗ មានភាពស៊ីចង្វាក់គ្នាជាមួយនឹងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ ទោះយ៉ាងណាប្រមុខ IMF រូបនេះ នៅតែជឿថា ឆ្នាំក្រោយនឹងមានប្រទេសមួយចំនួនទៀតធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដដែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នាយិកាមូលនិធីរូបិយវត្ថុអន្តរជាតិ IMF
ដោយ

លោកស្រី គ្រីស្តាលីនា ចចជីវ៉ា នាយកគ្រប់គ្រងអង្គការរូបិយវត្ថុអន្តរជាតិ IMF និយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា នៅក្នុងបរិបទបច្ចុប្បន្ននៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធមិនអាចនៅទ្រឹងបានទេ ព្រោះអតិផរណា ទំនិញ និងថ្លៃចំណាយនានាសម្រាប់ជីវភាពរស់នៅតែឡើងថ្លៃ កំពុងវាយលុកទៅគ្រប់ផ្នែកនៃសង្គម។

ត្រូវបានស្រង់សំដីក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ លោកស្រី ចចជីវ៉ា និយាយថា៖ ក្នុងនិន្នាការដ៏លំបាកនេះ ធនាគារកណ្តាលតាមប្រទសនីមួយៗដើរតួសំខាន់ណាស់លើការសម្រេចចិត្ត ចំពោះគោលនយោបាយរៀងៗខ្លួន។ ហេតុអ្វីបានជាធនាគារកណ្តាលដើរតួនាទីសំខាន់? សំខាន់ក៏ដោយដោយសារអតិផរណានៅពេលនេះមានចរិតរឹងរូសខ្លាំង មានន័យថា ងាយឡើងតែមិនងាយធ្លាក់ចុះវិញទេ ហើយវាមិនល្អឡើយសម្រាប់កំណើនសេដ្ឋកិច្ច និងកាន់តែអាក្រក់ថែមទៀត សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ។

លោកស្រីបន្ថែមថា គោលនយោបាយសារពើពន្ធ និងទៅគាំទ្រគ្រប់គ្នាដោយមិនមានការរើសអើង នោះគឺតាមរយៈការគ្រប់គ្រងលើតម្លៃថាមពល និងផ្តល់ការឧបត្ថម្ភធន់ដើម្បីបញ្ចុះតម្លៃ។

ការផ្តល់យោបល់ពីមន្ត្រីជាន់ខ្ពស់ IMF រូបនះ ធ្វើឡើងនៅបន្ទាប់ពី រដ្ឋាភិបាលជុំវិញពិភពលោកកាន់តែច្រើនឡើង កំពុងបង្កើនជំនួយដល់ប្រជាជនរបស់ពួកគេ ចំពេលអតិផរណាខ្ពស់ និងកង្វះខាតស្បៀងអាហារ ហើយក៏ស្របពេលដែលមានការដំឡើងអត្រាការប្រាក់គោលពីធនាគារកណ្តាលសហរដ្ឋអាមេរិក ធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកំពុងមានភាពរង្គោះរង្គើ។

កាលពីពេលថ្មីនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចសកល ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់គោលឥតឈប់ឈរ។ ជំនួសមកវិញភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រើប្រាស់យុទ្ធសាស្ត្រផ្សេង ដូចជាការកាត់បន្ថយពន្ធ និងការធានាបាននូវការផ្គត់ផ្គង់ទំនិញ ស្បៀងអាហារ ជាដើម។

សូមជម្រាបថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីខែកក្កដាបានព្យាករពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថានឹងនៅតែបន្តធ្លាក់ចុះថែមទៀត ហើយប្រទេសមួយចំនួនក៏រំពឹងថា នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ខាងមុខ។ IMF បានកែសម្រួលការព្យាករការកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនមកនៅត្រឹម ៣,២%ក្នុងឆ្នាំ២០២២ និង២,៩% នៅឆ្នាំ២០២៣ ហើយស្ថាប័នមួយនេះ នឹងបញ្ចេញទស្សនវិស័យថ្មីមួយទៀតក្នុងខែតុលានេះផងដែរ៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ចចុះអនុស្សរណៈយោគយល់នឹង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើការជំរុញការយល់ដឹងនិងការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ព័ត៌មាន
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុ…

ឥណ្ឌាបង្កើតវេទិកាឌីជីថលតម្លៃជាង១ទ្រីលានដុល្លារ ដើម្បីទាក់ទាញការវិនិយោគបរទេស

ព័ត៌មាន
រដ្ឋាភិបាលក្រុងញ៉ូដេលី បានបញ្ចេញនូវគម្រោងយក្សមួយមានតម្លៃ ១,២ទ្រីលានដុល្លារ ឱ្យឈ្មោះថា «PM Gati Shakti» ជាភាសាហិណ្ឌូដែលមានន័យថា «កម្លាំងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ