
ដូណាល់ ត្រាំ លើទំនិញនាំចូល អាចនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ក្នុងទំហំធំជាងទិន្នន័យពាណិជ្ជកម្មផ្លូវការ ដែលសហរដ្ឋអាម៉េរិក បានបង្ហាញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ ក្រោយដំឡើងពន្ធលើទំនិញទូទៅរបស់ចិន ១០% កាលពីពេលកន្លងទៅរួចមក ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធលើទំនិញរបស់ចិន ១០% បន្ថែមទៀត នៅសប្តាហ៍ក្រោយ។ ក្រៅពីចិន ម៉ិកស៊ិក និងកាណាដា លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងយកពន្ធលើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ ដែលជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិក ចាប់ពីថ្ងៃទី២ ខែមេសា តទៅ។
វិធានការពន្ធរបស់លោក ដូណាល់ ត្រាំ ត្រូវបានអនុវត្តជាបណ្តើៗហើយ។ ប៉ុន្តែការសិក្សាស្រាវជ្រាវរបស់អ្នកសេដ្ឋកិច្ចនៅធនាគារ Federal Reserve Bank of New York បានព្រមានថា ផលប៉ះពាល់បង្កឡើងដោយវិធានការដំឡើងពន្ធរបស់លោក ត្រាំ នឹងកើតមានឡើងចំពោះសហរដ្ឋអាម៉េរិក ខ្លួនឯង។ ការសិក្សាលម្អិតពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បានបង្ហាញថា ការកំណត់ពន្ធចុងក្រោយរបស់លោក ត្រាំ លើការនាំចូលទំនិញពីប្រទេសចិន អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកធំ ជាងទិន្នន័យពាណិជ្ជកម្មផ្លូវការ ដែលមហាអំណាចនេះបានបង្ហាញ។
ការសិក្សានេះ បានលើកឡើងថា គ្រាន់តែការនាំចូលទំនិញកំប៉ិកកំប៉ុកសម្រាប់បម្រើសេចក្តីត្រូវការនៅសហរដ្ឋអាម៉េរិក ក៏មានតម្លៃយ៉ាងហោចណាស់៨០០លានដុល្លារដែរ។ ពាក់ព័ន្ធនឹងបញ្ហាកំណត់ពន្ធនេះ លោក ហាន់ធ័រ ក្លាក (Hunter L Clark) អ្នកស្រាវជ្រាវនៅក្រុមហ៊ុន New York Fed បានសរសេរនៅក្នុងប្លុក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ថា ផលប៉ះពាល់វាបានបង្ហាញហើយនៅពេលនេះ ដោយសារការនាំចូលរបស់សហរដ្ឋអាម៉េរិក ពីប្រទេសចិន មានការកត់ត្រាខុសគ្នា។
ស្ថិតិដែលបានកត់ត្រាដោយសហរដ្ឋអាម៉េរិក បានបង្ហាញថា កាលពីឆ្នាំ២០២៤ ទំនិញដែលអាម៉េរិក បាននាំចូលពីចិន បានធ្លាក់ចុះ៦៦ពាន់លានដុល្លារ ស្មើនឹង១៣,៤% ប៉ុន្តែការកត់ត្រាដោយចិនវិញបានបង្ហាញថា ការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បានធ្លាក់ចុះតែ២,៥% នោះទេ ប៉ុន្តែតម្លៃនៃការធ្លាក់ចុះមានរហូតដល់ជាង៩១ពាន់លានដុល្លារ។ ដូច្នេះផលប៉ះពាល់នៃការកំណត់ពន្ធថ្មី ដែលលោក ត្រាំ បានដាក់អាចមានទំហំធំជាងការរំពឹងទុក៕
ដោយៈ សរ សុជាតិ