អត្ថបទក្រុមហ៊ុន

ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards ២០២២ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ប្រមូលបានទាំងអស់


គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards ២០២២ បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀងដ៏ឳឡារិកមួយ ក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន និង សមាគមសំណង់កម្ពុជាផងដែរ។ ពានរង្វាន់ទាំង ៩ នោះរួមមាន …
ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards ២០២២ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ

១. ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) - Best Condo Development (Phnom Penh) The Royal Condominium

២. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ - Best Condo Landscape Architectural Design (The Royal Condominium)

៣. ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត - Best Township Masterplan Design (The Botanic City)

៤. ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត - Best Township Development (The Botanic City)

៥. ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត - Best Lifestyle Developer (The Botanic City)

៦. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) - Best Housing Development (Cambodia) (The Botanic City- the Palace)

៧. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) - The Botanic City (The Palace)

៨. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design - The Botanic City (The Palace)

៩. ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design - The Botanic City (The Palace)

លោក​​​ គ្រួច​ សុភត្រ្តា នាយក​ចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍​ថា “ខ្ញុំបាទ​​ និង​ ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន​​ មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃ​នៃការអភិវឌ្ឍន៍​ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួល​ស្គាល់ និង​អោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ​ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់​របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ​ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និង​បរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗ​របស់យើងផងដែរ។ ”

លោក​ក៏លើកទឹកចិត្តដល់ មេគ្រួសារ​ ឬ​ លោក លោកស្រី​ ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព​ ហើយ​មិនឆ្ងាយពីក្រុង​ សូមមកទស្សនា​ផ្ទះគំរូទាំង ៣ គម្រោងធំរបស់​យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក​ ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium ២០០៤ ហើយបង់ត្រឹមតែ​ ១០% នៃតម្លៃផ្ទះ​ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។

បញ្ជាក់កម្មវិធី Cambodia Property Awards ២០២២ ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។




អត្ថបទបន្ទាប់


បញ្ចុះតម្លៃ ៥០% រាល់ការទូទាត់ជាមួយកាតនិម្មិត UnionPay របស់ អេ អឹម ខេ

ព័ត៌មាន
ឥឡូវនេះអតិថិជន អេ អឹម ខេ ទាំងអស់ អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 50% ភ្លាមៗ នៅពេលកុម៉្មង់នៅលើកម្មវិធី foodpanda ដោយប្រើកាតឥណពន្ធនិម្…

ធនាគារSME បានផ្ដល់កម្ចី២០លានដុល្លារហើយ ដល់ម្ចាស់អាជីវកម្មទេសចរណ៍ដែលរងគ្រោះដោយវិបត្តិកូវីដ១៩

ព័ត៌មាន
ក្រោយពីចាប់ផ្ដើមដំណើរការអនុវត្តបានប្រហែល៣ខែមកនេះ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ