វិស័យកសិកម្ម

តើតម្លៃស្រូវនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណា ហើយកសិករគួរជ្រើសរើសពូជស្រូវបែបណា ដើម្បីទទួលបានតម្លៃខ្ពស់?


គេសង្កេតឃើញថា មានប្រជាកសិករធ្វើស្រែមួយចំនួនបានបង្ហាញការមិនសប្បាយចិត្ត និងត្អូញត្អែរថា តម្លៃស្រូវដែលពួកគេលក់ចេញបាននៅឆ្នាំនេះ ហាក់មានតម្លៃទាបជាងឆ្នាំមុន ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការខាត ឬចំណេញតិចតួច។ តែយ៉ាងណាការធ្លាក់ថ្លៃនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា គឺស្ថិតក្នុងកម្រិតមួយសមរម្យ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករ។
វិស័យកសិកម្ម
ដោយ

ជុំវិញការត្អូញត្អែររបស់ប្រជាកសិករ អំពីការធ្លាក់ថ្លៃនៃតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ ត្រូវបានលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា តម្លៃស្រូវនៅឆ្នាំនេះ ពិតជាមានការធ្លាក់ចុះបន្តិចមែន បើធៀបទៅនឹងតម្លៃកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃនេះ នៅតែជាតម្លៃល្អស្ថិតក្នុងកម្រិតមួយសមរម្យ ហើយកសិករនៅតែអាចទទួលបានប្រាក់ចំណេញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការដែលកសិករត្អូញត្អែរពីការខាត់បង់នៅពេលប្រមូលផលស្រូវ​នេះ ក៏ដោយសារពួកគេបានចំណាយច្រើនលើការថែទាំដំណាំស្រូវនៅឆ្នាំនេះ ដោយសារជួបបញ្ហាប្រធានសក្កិមួយចំនួនដូចជាបញ្ហាទឹកជំនន់ បញ្ហាគ្រោះរាំងស្ងួត និងបញ្ហាសត្វល្អិតចង្រៃជាដើម។

​ដើម្បីទប់ស្កាត់នូវបញ្ហាប្រឈមទាំងអស់នេះ លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវរបស់កម្ពុជា ឱ្យបានច្រើន ដ្បិតថា ពូជស្រូវរបស់កម្ពុជា ដូចជា ពូជសែនក្រអូប០១ និងពូជផ្ការំដួលជាដើម គឺជាពូជស្រូវដែលមានទីផ្សារស្រាប់ទាំងនាំចេញទៅចិន និងអឺរ៉ុប ហើយនៅតាមរោងម៉ាស៊ីនកិនស្រូវផ្សេងៗការទទួលទិញស្រូវប្រភេទពូជទាំងនេះ ក៏មានតម្លៃខ្ពស់ជាងពូជស្រូវដែលនាំចូលពីបរទេសផងដែរ។ មន្រ្តីជាន់ខ្ពស់រូបនេះ បញ្ជាក់ដែរថា ការដាំដុះពូជស្រូវដែលនាំចូលពីបរទេសនេះទៀតសោត ប្រជាកសិករអាចប្រឈមនឹងហានិភ័យផងដែរ ដោយសារតែតម្លៃស្រូវលក់ចេញនៅរៀងរាល់ពេលប្រមូលផលម្តងៗ គឺអាស្រ័យលើមាត់ឈ្មួញពីប្រទេសជិតខាងប៉ុណ្ណោះ។ លោកជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា ការបន្តដាំដុះពូជស្រូវពីបរទេសនេះ គឺប្រៀបបាននឹងការខ្ចីដង្ហើមគេដក​។

​សូមជម្រាបថា តាមការបញ្ជាក់របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង តម្លៃស្រូវនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃស្រូវនៅទីវាល សម្រាប់ស្រូវសែនក្រអូប (SKO) មានតម្លៃជាង១,៤០០រៀលក្នុង១គីឡូក្រាម និងស្រូវស្រងែ មានតម្លៃជាង១,២០០រៀល ក្នុង១គីឡូក្រាម ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន កម្ពុជា តេលា និង ផ្សារទំនើប ឡាក់គី ចាប់ដៃគ្នា ដើម្បីពង្រីកហាង ឡាក់គីមីនី នៅគ្រប់ស្ថានីយប្រេងឥន្ធនៈ តេលា

ក្រុមហ៊ុន កម្ពុជា តេលា និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត ដែលស្គាល់ថាជា ផ្សារទំនើបឡាក់គី បានចុះកិច្ចសហការរួមគ្នាលើយុ…

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៣៦ពាន់លានដុល្លា នៅ៨ខែឆ្នាំនេះ ខណៈចិន នៅតែជាដៃពាណិជ្ជកម្មធំជាងគេ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានកើនដល់ជាង៣៦ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ