វិស័យទេសចរអន្តរជាតិ

តើវិស័យទេសចរអន្តរជាតិមានការស្ទុះងើបឡើងវិញកម្រិតណានៅពាក់កណ្ដាលឆ្នាំ២០២២?


ទេសចរណ៍អន្តរជាតិបន្តបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងរឹងមាំ និង ឆាប់រហ័ស ក្រោយទទួលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីត ១៩ បើទោះបីជាមានការប្រឈមខ្លាំងខាងសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយក៏ដោយ។
តើវិស័យទេសចរអន្តរជាតិមានការស្ទុះងើបឡើងវិញកម្រិតណានៅពាក់កណ្ដាលឆ្នាំ២០២២?
ដោយ

យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការទេសចរពិភពលោកបានបង្ហាញថា ទេសចរណ៍អន្តរជាតិបានឃើញការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ ជាមួយនឹងការមកដល់របស់អន្តរជាតិជិត ២៥០ លាននាក់ ខណៈដែលនៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានការមកដល់ត្រឹម ៧៧ លាននាក់ប៉ុណ្ណោះ។ តាមតួលេខ បង្ហាញឲ្យឃើញថា វិស័យទេសចរណ៍បានស្ទុះងើបឡើងវិញស្ទើរតែពាក់កណ្តាលដល់ទៅ ៤៦% បើគិតចាប់ពីមានការរាតត្បាតកូវីដ១៩ ដែលបានចាប់ផ្តើមផ្ទុះឡើងក្នុងចុងឆ្នាំ ២០១៩មក។

លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរពិភពលោក បាននិយាយថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍បានប្រមូលផ្ដុំគ្នានៅក្នុងផ្នែកជាច្រើននៃពិភពលោក បើទោះបីជាមានបញ្ហាប្រឈមដែលកំពុងកើតមានឡើងក៏ដោយ។ ទោះយ៉ាងណា អគ្គលេខាធិការរូបនេះក៏បានណែនាំអំពីការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និង បញ្ហាភូមិសាស្ត្រនយោបាយ ដែលអាចជះឥទ្ធិពលដល់វិស័យនេះក្នុងឆ្នាំ២០២២ និង នៅឆ្នាំបន្ទាប់ផងដែរ។

គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះនៅតំបន់ អឺរ៉ុប និង អាមេរិកបាននាំមុខការងើបឡើងវិញនៃវិស័យទេសចរណ៍យ៉ាងឆាប់រហ័ស។ អឺរ៉ុបបានស្វាគមន៍ការមកដល់អ្នកដំណើរអន្តរជាតិច្រើនជាង ៤ ដង ឫ កើនជាង ៣៥០% នៅ៥ខែដំបូងនៅឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដោយសារតែមានការលុបចោលការរឹតបន្តឹងការធ្វើដំណើរទាំងអស់នៅក្នុងប្រទេសមួយចំនួន។ ដោយឡែកនៅទ្វីបអាមេរិកវិញ ការមកដល់របស់ភ្ញៀវទេសចរណ៍ដល់ទៅជាង ១១០%។ ទន្ទឹមនឹងនោះ កំណើនមានការកើនឡើងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាជិត ១៦០% និង អាហ្រ្វិក ១៦០% ខណៈនៅតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ស្ទើរតែកើនឡើងទ្វេដងជិត ១០០%។

គួរសង្កេតឃើញថា ការចំណាយរបស់ភ្ញៀវទេសចរណ៍អន្តជាតិក៏បានកើនឡើងផងដែរ។ ការចំណាយអន្តរជាតិរបស់ភ្ញៀវទេសចរមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និង សហរដ្ឋអាមេរិក ឥឡូវនេះមានកម្រិត ៧០% ទៅ ៨៥% លើសពីអំឡុងពេលមានជំងឺរាតត្បាតបានកើតមានឡើងនៅចុងឆ្នាំ ២០១៩ ។

ទោះយ៉ាងណា ការកើនឡើងខ្លាំងនៃភ្ញៀវទេសចរណ៍ខ្លាំងជាងការរំពឹងទុកបានបង្កើតបញ្ហាប្រឈមផ្នែកប្រតិបត្តិការ និង កម្លាំងពលកម្មគួរឲ្យកត់សម្គាល់ផងដែរ ខណៈពេលដែលសង្រ្គាមនៅអ៊ុយក្រែន ការកើនឡើងអតិផរណា និងអត្រាការប្រាក់ខ្ពស់ ក៏ដូចជាការភ័យខ្លាចនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច បន្តបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានចង្អុលបង្ហាញពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកពី ៦,១% ក្នុងឆ្នាំ ២០២១ មកនៅត្រឹមកំណើន ៣,២% ក្នុងឆ្នាំ ២០២២ និងបន្តធ្លាក់ចុះបន្ថែមមកនៅកំណើន ២,៩ % នៅឆ្នាំ ២០២៣៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន បញ្ជាឲ្យប្រើដ្រូនធ្វើឃាតមេដឹកនាំក្រុមអាល់កៃដាលោក ហ្សាវ៉ាហ៊ីរី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដាលោក អេម៉េន អាល់ហ្សាវ៉ាហ៊ីរី (A…

ប្រទេសអឺរ៉ុបចំនួន៣ បដិសេធទទួលស្គាល់លិខិតឆ្លងដែនថ្មីរបស់វៀតណាម តើមកពីហេតុអ្វី?

ប្រទេសវៀតណាមបានដាក់ឲ្យប្រើប្រាស់នូវលិខិតឆ្លងដែនថ្មី ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាមកម្ល៉េះ ប៉ុន្ដែពេលនេះ មានប្រទេសនៅអឺរ៉ុបចំនួន៣ហើយ ដែលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ