លោក ចូ បៃដិន បញ្ជាឲ្យប្រើដ្រូនធ្វើឃាតមេដឹកនាំក្រុមអាល់កៃដា

លោក ចូ បៃដិន បញ្ជាឲ្យប្រើដ្រូនធ្វើឃាតមេដឹកនាំក្រុមអាល់កៃដាលោក ហ្សាវ៉ាហ៊ីរី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន


ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដាលោក អេម៉េន អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ជាមេក្រុមភេរវជនដែលគេចង់តាមចាប់ខ្លួនជាទីបំផុតក្នុងពិភពលោក និងដែលគេសង្ស័យថា ជាមេក្លោងនៃការវាយប្រហារដោយអំពើភេវរកម្ម ជាប្រវត្តិសាស្ត្រនៅអាមេរិក កាលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ផងដែរ។ ការសម្លាប់ មេដឹកនាំក្រុមអាល់កៃដារូបនេះ គឺធ្វើឡើងដោយប្រើយន្ដហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន របស់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
លោក ចូ បៃដិន បញ្ជាឲ្យប្រើដ្រូនធ្វើឃាតមេដឹកនាំក្រុមអាល់កៃដាលោក ហ្សាវ៉ាហ៊ីរី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

លោកលោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពីថ្ងៃចន្ទថា ការវាយប្រហារនៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននេះបានធ្វើកាលពីថ្ងៃសៅរ៍ ហើយលោក បៃដិន បាននិយាយថា លោកគឺជាអ្នកបញ្ជា ឱ្យផ្ដាច់ជីវិតលោក ហ្សាវ៉ាហ៊ីរី ដោយគ្មានជនស៊ីវិលណាមួយរងរបួសនោះទេ។

លោក Biden បាននិយាយទៀតថា អាមេរិកបានរកយុត្តិធម៌ឱ្យជនរងគ្រោះរបស់ខ្លួនបានហើយ ហើយចាប់ពីពេលនេះទៅគឺលែងមានមេដឹកនាំក្រុមភេរវជននេះតទៀតហើយ។ លោកសង្ឃឹមថា ការស្លាប់របស់លោក ហ្សាវ៉ាហ៊ីរី នេះនឹងជួយនាំមកនូវ«ការបិទបញ្ចប់»កំហឹងដល់ក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ក្នុងការអំពើវាយប្រហារភេរវកម្មជាប្រវត្តិសាស្ត្រនៅអាមេរិក នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងនាំមកនូវការបញ្ចប់វិធានការតាមសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធរូបនេះផងដែរ។

មន្ត្រីចារកម្មជាន់ខ្ពស់ម្នាក់បាននិយាយថា លោក Zawahiri ត្រូវបានសម្លាប់នៅលើវេរ៉ង់ដារផ្ទះ ក្នុងទីក្រុងកាប៊ុលក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដោយមិនចាំបាច់ប្រើកងទ័ពអាមេរិកណាមួយក្នុងការវាយប្រហារនៅប្រទេសអាហ្វហ្កានីស្ថាននេះឡើយ។

មន្ត្រីរូបនោះបាននិយាយទៀតថា វត្តមានរបស់លោក Zawahiri នៅក្នុងរដ្ឋធានីកាប៊ុលនៅអាហ្វហ្កានីស្ថានគឺជា «ការរំលោភយ៉ាងច្បាស់»លើកិច្ចព្រមព្រៀងដែលក្រុមតាលីបង់បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងដូហាក្នុងឆ្នាំ២០២០ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។

មន្ត្រីអាមេរិកដដែលនេះបាននិយាយថា អាមេរិករំពឹងថា ក្រុមតាលីបង់នឹងគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងក្រុងដូហា (Doha) ប៉ុន្តែវត្តមានរបស់លោក ហ្សាវ៉ាហ៊ីរី នៅក្នុងទីក្រុងកាប៊ុលនេះ គឺជាការរំលោភយ៉ាងច្បាស់ចំពោះកិច្ចព្រមព្រៀងនោះ ហើយការបន្តដំណើរទៅមុខជាមួយក្រុមតាលីបង់ សហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យពួកគេទទួលខុសត្រូវផងដែរ។

លោក ហ្សាវ៉ាហ៊ីរី បានបន្តដឹកនាំក្រុមអាល់កៃដាបន្ទាប់ពីលោក អូសាម៉ា ប៊ីនឡាដិន ដែលត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរបស់អាមេរិកនៅប្រទេសប៉ាគីស្ថានក្នុងឆ្នាំ២០១១ ហើយអាមេរិកធ្លាប់បានប្រកាសផ្ដល់រង្វាន់ចំនួន ២៥ លានដុល្លារ សម្រាប់ការចាប់បានលោក ហ្សាវ៉ាហ៊ីរីផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកពិចារណាដាក់កម្រិតការផ្គត់ផ្គង់គ្រឿងបង្គុំសម្រាប់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងពិចារណាដាក់កម្រិតលើការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីប របស់អាមេរិក ក្នុងគោលបំណងឈប់ផ្គត់ផ្គង់ឧបករណ៍ទាំងនោះ ទៅឲ្យក្…

តើវិស័យទេសចរអន្តរជាតិមានការស្ទុះងើបឡើងវិញកម្រិតណានៅពាក់កណ្ដាលឆ្នាំ២០២២?

ព័ត៌មាន
ទេសចរណ៍អន្តរជាតិបន្តបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងរឹងមាំ និង ឆាប់រហ័ស ក្រោយទទួលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីត ១៩ បើទោះបីជាមានការប្រឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ