ទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍

ទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍កំពុងរីកលូតលាស់ខ្លាំងក្លាយ៉ាងណាខ្លះ?


សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងលឿនដល់ចំណុចកំពូលមួយជាងការរំពឹងទុកនៅក្នុងឆ្នាំ២០២២នេះ ពោលគឺនឹងឈានដល់តម្លៃ២០០ពាន់លានដុល្លារ គិតនៅក្នុងទំហំប្រតិបត្តិការសរុប ដែលបានធ្វើឡើងនៅពេញមួយឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយរបស់ e-Conomy SEA 2022 ចេញផ្សាយដោយក្រុមហ៊ុន e-commerce ធំៗមានដូចជា Google, Temasek និង Bain & Companyជាដើម។
ទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍កំពុងរីកលូតលាស់ខ្លាំងក្លាយ៉ាងណាខ្លះ?

របាយការណ៍ដដែលឱ្យដឹងទៀតថា កំណើនទំហំសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននៅឆ្នាំនេះ គឺហក់ឡើងលឿនជាងការរំពឹងទុកដល់ទៅ៣ឆ្នាំ ខណៈបើធៀបនឹងឆ្នាំមុនឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចឌីជីថលមានត្រឹម ១៦១ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺបានកើនឡើងដល់ទៅ ២០%។

ដោយឡែកក្នុងចំណោមប្រទេសទាំង១០ក្នុងតំបន់របាយការណ៍ខាងលើបានកត់សម្គាល់ពី ប្រទេសខ្លាសេដ្ឋកិច្ចទាំង៦ក្នុងតំបន់ រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង ប្រទេសវៀតណាម គឺជាប្រទេសមានសន្ទុះសេដ្ឋកិច្ចឌីជីថលខ្លាំងជាងគេ។ ជាក់ស្តែង បើតាមការប៉ាន់ស្មាន ប្រទេសធំៗទាំង៦នេះនឹងឈានទៅសម្រេចបានទំហំសេដ្ឋកិច្ចឌីជីថលដល់ ២០០ពាន់លានដុល្លារក្នុងតម្លៃទំនិញសរុប គិតត្រឹមឆ្នាំ២០២៥។

ក្នុងចំណោមប្រទេសទាំង៦ខាងលើ វៀតណាម ជាប្រទេសនាំមុខជាងគេ ជាមួយនឹងការព្យាករកំណើន ៣១% នៃបរិមាណទំនិញសរុប ពីតម្លៃ ២៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់តម្លៃ៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ ប្រទេសហ្វីលីពីនជាអ្នកតាមពីក្រោយ ដោយព្យាករកំណើនពីតម្លៃ ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៣៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសទាំង៦ដដែល ត្រូវបានព្យាករថា នឹងកើនដល់១ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ប្រសិនបើក្រុមហ៊ុននានាផ្តោតលើប្រាក់ចំណេញកាន់តែច្រើនសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការទិញទំនិញតាមប្រព័ន្ធអនឡាញ ត្រូវបានរំពឹងថា មានសន្ទុះកើនឡើងខ្លាំង ហើយនិងក្លាយជាទម្លាប់មួយរបស់អ្នកប្រើប្រាស់នាពេលអនាគត។

ទោះយ៉ាងណារបាយការណ៍របស់ e-Conomy SEA 2022 មិនបានលម្អិតពីទិន្នន័យក្នុងប្រទេសតូចៗដែលនៅសេសសល់ក្នុងតំបន់ឡើយ រួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយសូម្បីតែប្រទេសដែលនៅក្បែរតំបន់ដូចជា ទីម័រខាងកើតនិង ប៉ាពួញូហ្គីណេ ក៏របាយការណ៍មិនបានបញ្ជាក់ដែរ។

ក្រៅតែពីទំហំសេដ្ឋកិច្ចឌីជីថល ដែលវាស់វែងដោយទំហំប្រតិបត្តិការលើប្រមាណទំនិញសរុប (GMV) ចំនួនអ្នកប្រើប្រាស់អ៊ីធឺណែតនៅក្នុងតំបន់មួយនេះ មានកំណើនអ្នកប្រើប្រាស់ថ្មីៗជាង ២០លាននាក់បន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណែតសរុបបានកើនដល់ ៤៦០លាននាក់។ យ៉ាងណាមិញ នេះជាចំនួនមួយដែលបង្ហាញពីកំណើនយឺត ដោយវាបានកើនឡើងត្រឹមតែ៤%ប៉ុណ្ណោះក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន ដែលមានកំណើនដល់ ១០% និងកំណើន ១១% កាលពីឆ្នាំ២០២០ ជាគ្រាដែលជំងឺរាតត្បាតកូវីដ១៩កំពុងវាយលុកខ្លាំង៕




អត្ថបទបន្ទាប់


ហេតុអ្វី ទិន្នផលរោងចក្ររបស់ជប៉ុនកាលពីខែកញ្ញាបានធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ?

ព័ត៌មាន
ទិន្នផលរោងចក្រនៅប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែកញ្ញាជាកម្រិតធ្លាក់ចុះទាបជាលើកដំបូងនៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតមួយ…

Apple ប្រឈមនឹងការធ្លាក់ចុះការផលិត iPhone ដល់ទៅ៣០% ក្នុងខែវិច្ឆិកា ដោយសារការផ្ទុះកូវីដ១៩ នៅរោងចក្រដំឡើងមួយក្នុងប្រទេសចិន

ព័ត៌មាន
រោងចក្រមួយរបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅក្រុងចឹងចូវ ប្រទេសចិន កំពុងជួបបញ្ហាប្រឈមដ៏ធំបំផុត ខណៈមានការផ្ទុះកូវីដ១៩ ក្នុងរោងចក្រនេះ ដែលត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ