សហរដ្ឋអាម៉េរិក

IMF ព្រមានថា ការដំឡើងពន្ធរបស់អាម៉េរិក លើទំនិញចិន នឹងបង្កហានិភ័យដល់សហរដ្ឋអាម៉េរិក និងកំណើនសេដ្ឋកិច្ចពិភពលោក


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់សេចក្ដីសម្រេចរបស់រដ្ឋបាលលោក ចូ បៃឌិន ក្នុងការដំឡើងពន្ធលើទំនិញមួយចំនួនធំរបស់មហាយក្សចិន ហើយបានព្រមានថា ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរ នឹងបង្កហានិភ័យដល់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីពេលថ្មីៗថា ប្រទេសចិន ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ដែលជាចំណាត់ការដ៏ខុសឆ្គង ខណៈដែលក្រុមអ្នកសង្កេតការណ៍រង់ចាំមើលថា តើមហាយក្សចិន អាចនឹងសងសឹកអាម៉េរិក វិញក្នុងរូបភាពបែបណា។
សហរដ្ឋអាម៉េរិក
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី ជូលី កូហ្សែក (Julie Kozack) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនថា IMF យល់ថា សហរដ្ឋអាម៉េរិក គួរតែរក្សាគោលនយោបាយពាណិជ្ជកម្មបើកចំហ ព្រោះវាពិតជាមានសារសំខាន់ណាស់ចំពោះដំណើរការសេដ្ឋកិច្ចរបស់ខ្លួន។ ឆ្លើយតបនឹងការរិះគន់កាន់តែខ្លាំងឡើងរបស់ IMF ចំពោះសហរដ្ឋអាម៉េរិក ដែលជាអ្នកចូលរួមបដិភាគដ៏ធំបំផុត និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន នាយកគ្រប់គ្រងមូលនិធិនេះ លោកស្រី គ្រីស្តាលីណា ចចវីវ៉ា (Kristalina Georgvieva) កាលពីខែមុនបាននិយាយថា ពិភពលោកកំពុងសម្លឹងមើលសហរដ្ឋអាម៉េរិក យ៉ាងយកចិត្តទុកដាក់។

លោកស្រីបានគូសបញ្ជាក់ថា អ្វីដែលពិភពលោកកំពុងសម្លឹងមើលសហរដ្ឋអាម៉េរិក រាប់បញ្ចូលទាំងកម្រិតបំណុល ដែលចេះតែកើនឡើងខ្លាំងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ការរឹតបន្តឹងពាណិជ្ជកម្ម និងគោលនយោបាយឧស្សាហកម្មដែលតម្រង់គោលដៅទៅរកប្រទេសចិន និងសូម្បីផលប៉ះពាល់នៃគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងរបស់ធនាគារកណ្តាលអាម៉េរិក ដែលបានធ្វើឱ្យរូបិយប័ណ្ណនានាទូទាំងពិភពលោកធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារផងដែរ។

ប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលជាច្រើនប្រភេទរបស់ប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ ដើម្បីជំរុញផលិតកម្មក្នុងស្រុកនៅក្នុងឧស្សាហកម្មសំខាន់ៗ។

ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោក ចូ បៃឌិន គឺលោកស្រី លែល ប្រេនណាដ (Lael Brainard) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបាននិយាយការពារវិធានការដំឡើងពន្ធថ្មីនេះថា មានភាពចាំបាច់ដើម្បីការពារផលិតកម្ម និងទីផ្សារការងារនៅក្នុងសហរដ្ឋអាម៉េរិក ពីទំនិញនាំចេញដែលមានតម្លៃទាបខ្លាំងពីប្រទេសចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើការរក្សាបានភាពររឹងមាំនៃវិស័យហិរញ្ញវត្ថុ បានដើរតួនាទីសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច?

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយទ្រទ្រង់ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋ…

លោក ពូទីន និងលោក ស៊ី ជិនពីង សន្យាបង្កើតយុគសម័យថ្មីនៃទំនាក់ទំនងចិន-រុស្ស៊ី

លោក ស៊ី ជិនពីង មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទី២ និងលោក វ្លាឌីមៀ ពូទីន មេដឹកនាំមហាអំណាចយោធាទី២លើពិភពលោក បានប្រកាសរួមដៃគ្នាបង្កើតសករាជថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ