ក្រុមហ៊ុន Micron នឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM

ក្រុមហ៊ុនផលិតបន្ទះអាមេរិក Micron នឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM នៅទីក្រុងសៀងហៃ ប្រទេសចិន


ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រយក្សរបស់អាមេរិក Micron Technology គ្រោងនឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM របស់ខ្លួននៅទីក្រុងសៀងហៃប្រទេសចិននៅចុងឆ្នាំនេះ ។ ការបិទនេះកើតឡើង ក្រោយពីក្រុមវិស្វករផលិតគ្រឿងអេឡិចត្រូនិកអង្គចងចាំ DRAM របស់ Micron មានការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនក្នុងស្រុក ហើយក៏ជាវិធានការប្រុងប្រយ័ត្នដើម្បីការពារការបែកធ្លាយបច្ចេកវិទ្យាទៅកាន់ដៃគូប្រកួតប្រជែងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុន Micron នឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM

ក្រុមហ៊ុន Micron មិនមែនជាក្រុមហ៊ុនផលិតបន្ទះឈីបដំបូងគេរបស់សហរដ្ឋអាមេរិកដែលបានកាត់បន្ថយកម្រិតនៃសកម្មភាពក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសចិនទេ។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Advanced Micro Devices ក៏បាននិយាយដែរថា ខ្លួនក៏គ្រោងនឹងកាត់បន្ថយមជ្ឈមណ្ឌលស្រាវជ្រាវនៅទីក្រុងសៀងហៃ និងជំរុញឱ្យបុគ្គលិកមួយចំនួនចាកចេញពីក្រុមហ៊ុនផងដែរ។

ការចាកចេញរបស់ក្រុមហ៊ុនអាមេរិកទាំងនេះ កំពុងត្រូវបានពន្លឿនដោយរលកនៃការវិនិយោគនៅក្នុងឧស្សាហកម្មបន្ទះឈីបក្នុងស្រុករបស់ចិន ក្រោមផែនការ Made in China 2025 របស់ទីក្រុងប៉េកាំង ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតរបស់ប្រទេសចិនឱ្យកាន់តែមានការប្រកួតប្រជែងជាសកល ជាពិសេសនៅក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ច ដូចជាការផលិត មីក្រូឈីបជាដើម។

សូមជម្រាបថា នៅឆ្នាំ ២០២១ ប្រទេសចិនមានក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកចំនួនប្រមាណជាង  ២ពាន់៨រយក្រុមហ៊ុន កើនឡើងជិត ២៧% ធៀបនឹងឆ្នាំមុន។ ដោយក្រុមហ៊ុនបន្ទះឈីបក្នុងស្រុកមួយចំនួនផ្តល់ជូននិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ដែលមានប្រាក់ខែប្រចាំឆ្នាំច្រើនជាង ៦ម៉ឺនពាន់ដុល្លារ។

សូមរំឭកថា ក្រុមហ៊ុន Micron បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក បន្ទាប់ពីSamsung និង SK Hynix នេះបើយោងតាមអ្នកស្រាវជ្រាវទីផ្សារ TrendForce ។ ក៏ប៉ុន្តែទន្ទឹមនេះ មិនមានក្រុមហ៊ុនចិនណាមួយស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីប DRAM កំពូលទាំងប្រាំមួយនោះទេ។

ក្រោយពីការបិទក្រុមហ៊ុនផលិតអង្គចងចាំDRAM នៅសៀងហៃនេះហើយ ក្រុមហ៊ុន Micron បាននិយាយថា អាទិភាពនៃការវិនិយោគនាពេលអនាគតរបស់ខ្លួន គឺនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងខែតុលា ក្រុមហ៊ុននេះមានគម្រោងវិនិយោគច្រើនជាង ១៥០ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ទៀត ក្នុងការស្រាវជ្រាវ និងផលិតបន្ទះឈីប។ ទន្ទឹមនេះ ក្រុមហ៊ុនក៏កំពុងជំរុញឱ្យសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដែលនឹងជួយដល់ការពង្រីករោងចក្រក្នុងស្រុកផងដែរ៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF បន្ទាបកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ ដោយអះអាងថា អតុល្យភាពសេដ្ឋកិច្ចរបស់ចិនកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះថា អតុល្យភាពនៅក្នុងសេដ្ឋកិច្ចចិនកាន់តែអាក្រក់ និង…

ទីផ្សារភាគហ៊ុនអាស៊ីកើនឡើង ខណៈតម្លៃប្រេងឆៅនៅអង់គ្លេសកើនដល់ ៩១ដុល្លារអាមេរិក

ព័ត៌មាន
ផ្សារភាគហ៊ុននៅអាស៊ីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មានការកើនឡើងខ្ពស់ជាងមុន ស្របពេលដែលទីផ្សារភាគហ៊ុននៅ Wall Street នៅមានសភាពទ្រឹង បើទោះបីជា អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ