អ្នកឧកញ៉ា ជាម ឃុនណាត មានប្រសាសន៍ថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាសក្តិសមបំផុតចំពោះការទទួលបាននូវការបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ដែលសម្តេច ជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញទៅដោយសមត្ថភាព មានចំណេះដឹងជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត។»
អ្នកឧកញ៉ា បន្ថែមទៀតថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»។