ល្បែងពាណិជ្ជកម្ម

ល្បែងស៊ីសងខុសច្បាប់កំពុងបង្កការរំខានដល់ល្បែងពាណិជ្ជកម្មស្របច្បាប់ និងផែនការប្រមូលចំណូល


មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះសកម្មភាពបើកល្បេងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធអនឡាញហាក់កម្រើកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ក្រោយមានបញ្ជាឱ្យបង្ក្រាបពីប្រមុខរាជរដ្ឋាភិបាល។ ការរីកសាយភាយនៃស្បែងស៊ីសងខុសច្បាប់នេះ កំពុងបង្កជាក្តីបារម្ភ និងការរំខានដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់ និងផែនការប្រមូលចំណូលរបស់រដ្ឋ។
ល្បែងពាណិជ្ជកម្ម
ដោយ

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការរីកដុះដាល់នៃល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងបង្កការរំខាន និងប៉ះពាល់ដល់ល្បែងពាណិជ្ជកម្មស្របច្បាប់ តាមរយៈការធ្វើឱ្យចំណូលធ្លាក់ចុះ និងប៉ះពាល់ដល់ការចំណាយប្រតិបត្តិការ។ លើសពីនេះ បញ្ហានេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ផែនការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មចូលរដ្ឋផងដែរ។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ រាល់ល្បែងអនឡាញទាំងអស់សុទ្ធតែជាល្បែងខុសច្បាប់ ពោលគឺរាជរដ្ឋាភិបាលពុំដែលផ្តល់អាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះនោះទេ។

ពាក់ព័ន្ធនឹងផែនការប្រមូលចំណូលចូលក្នុងថវិកាជាតិ ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះ​គូសបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ រដ្ឋាភិបាលមានផែនការដំឡើងច្បាប់ថវិកាប្រមូលចំណូលពន្ធពីអាជីវកម្មល្បែងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២៤ខាងមុខ ហើយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំអនុវត្តឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

បើតាមការគូសបញ្ជាក់ពីមន្រ្តីជំនាញរូបនេះ មកទល់អំឡុងខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណពេញលេញដល់អាជីវកម្មល្បែងពាណិជ្ជកម្មចំនួន១០៤ក្រុមហ៊ុន និងអាជ្ញាធរប័ណ្ណបណ្ដោះអាសន្នចំនួន៧៦ក្រុមហ៊ុន ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនចំនួន១ ត្រូវបានដកអាជ្ញាធរប័ណ្ណចេញវិញ ដោយសារតែអនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋទទួលបានចំណូលពីវិស័យនេះ តែជាង៩លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋបានដាក់គោលដៅប្រមូលចំណូលពីវិស័យនេះ ឲ្យបានគ្រប់ផែនការ៣៥លានដុល្លារ បន្ទាប់ពីទម្លាក់២៥% នៃផែនការប្រមូលចំណូលក្នុងវិស័យនេះ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំព…

សមាគមចិញ្ចឹមសត្វស្នើរដ្ឋផ្អាកការនាំចូលសាច់បង្កកបណ្ដោះអាសន្ន ខណៈតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

តម្លៃជ្រូករស់នៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកចិញ្ចឹមជ្រូកនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ