អាល្លឺម៉ង់ព្រមានថា កុំមើលស្រាលកម្លាំងយោធារុស្សី ខណៈដែលសង្គ្រាមអូសបន្លាយជាង ៧ ខែ

មេទ័ពកំពូលអាល្លឺម៉ង់ព្រមានថា «កុំមើលស្រាលកម្លាំងយោធារុស្សីឲ្យសោះ» ខណៈចារកម្មអាមេរិថា ម៉ូស្គូកំពុងខ្វះខាតកងទ័ពប្រយុទ្ធលើសមរភូមិ


ប្រមុខការពារជាតិអាល្លឺម៉ង់បានព្រមានថា ប្រទេសលោកខាងលិចមិនត្រូវមើលស្រាលកម្លាំងយោធារបស់ទីក្រុងម៉ស្គូនោះឡើយ ព្រោះវិមានក្រឹមឡាំងអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបើកការវាយប្រយុទ្ធនូវកម្លាំងទីពីររបស់ខ្លួន ប្រសិនប្រទេសមហាអំណាចយោធាមួយនេះចង់ធ្វើវាមែននោះ។ ប៉ុន្ដែ ការលើកឡើងនេះ ហាក់មានការផ្ទុយគ្នានឹងអ្វីដែល ចារកម្មអាមេរិកបានអះអាងថា ទីក្រុងមូស្គូនាពេលនេះ កំពុងខ្វខាតទ័ពប្រយុទ្ធក្នុងសមរភូមិនៅសង្គ្រាមអ៊ុយក្រែនកាន់តែខ្លាំងហើយ។ នេះបើតាមការាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
មេទ័ពកំពូលអាល្លឺម៉ង់ព្រមានថា «កុំមើលស្រាលកម្លាំងយោធារុស្សីឲ្យសោះ» ខណៈចារកម្មអាមេរិថា ម៉ូស្គូកំពុងខ្វះខាតកងទ័ពប្រយុទ្ធលើសមរភូមិ
ដោយ

លោកឧត្តមសេនីយ អេវើហាដ ហ្សូន (Eberhard Zorn) ដែលជាប្រមុខមេបញ្ជាការនៃកងទ័ពការពារជាតិអាល្លឺម៉ង់ (Bundeswehr) បានប្រាប់ទីភ្នាក់ងាររ៉យទ័រ (Reuters) នៅក្នុងបទសម្ភាសន៍មួយថា៖ «បើទោះបីកងកម្លាំងជើងគោករបស់រុស្សីភាគច្រើនកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែយើងមិនគួរមើលស្រាលពីអនុភាពនៃកងកម្លាំងទីពីរ ដែលអាចនឹងត្រៀមខ្លួនសម្រាប់សង្គ្រាមធំនៅពេលណាក៏បាននោះទេ»។

អ្វីដែលមេបញ្ជាការកងទ័ពអាល្លឺម៉ង់រូបនេះចង់សំដៅនោះគឺ កងទ័ពេជើងទឹក និងកងទ័ពអាកាសរបស់រុស្សី ដែលភាគច្រើនមិនទាន់បានដាក់ពង្រាយក្នុងសមរភូមិជាមួយអ៊ុយក្រែនទេ ហើយកងទ័ពអាកាសរបស់វិមានក្រឹមឡាំងដ៏មានសក្តានុពលនេះ ក៏អាចបង្កការគំរាមគំហែងដល់អង្គការណាតូផងដែរ។

ឧត្តមសេនីយរូបនេះបានមានប្រសាសន៍ថា «លោកមានការព្រួយបារម្ភណាស់ថា ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ជាសេណារីយ៉ូមួយថា រុស្សីក៏អាចនឹងពង្រីកជម្លោះក្នុងតំបន់អឺរ៉ុបទាំងមូលក៏ថាបាន ដោយសារលោកមើលឃើញថា ទីក្រុងម៉ូស្គូនៅតែបន្តបម្រុងទុកសម្ភារៈយោធា និងកម្លាំងយ៉ាងច្រើនក្នុងការប្រយុទ្ធរយៈពេលវែង។

ទោះបីជាយ៉ាងនេះក្តី បើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធ ទី ៣១ សីហាថា យោធារុស្សីកំពុងមានការខ្វះខាតកម្លាំងកងទ័ពយ៉ាងខ្លាំង និងទំនងជាកំពុងស្វះស្វែងរកកងទ័ពបន្ថែម ដែលក្នុងនោះក៏អាចជាឧក្រិដ្ឋជនជាប់ទោសផងដែរ ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។

គួរជម្រាបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីបង្កើនទំហំកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីពី ១លាន៩ សែននាក់ ទៅជាង ២ លាននាក់ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនឈានចូលដល់ខែទីប្រាំពីរ។

ស្របពេលជាមួយគ្នានេះ ទីក្រុងម៉ស្គូមិនដែលបានបង្ហាញពីទំហំខាតបង់នៃចំនួនកងទ័ព និងសព្វាវុធយោធាជាផ្លូវការណាមួយឡើយ ចាប់តាំងបើកការវាយប្រហារជាមួយអ៊ុយក្រែនមក តែនាពេលកន្លងមក ទីក្រុងកៀវបានប៉ាន់ប្រមាណកងទ័ពរុស្សីដែលស្លាប់មានរាប់ម៉ឺននាក់ឯណោះ។

មន្ត្រីអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហាចារកម្មថា «យោធារុស្ស៊ីកំពុងទទួលរងការខ្វះខាតកម្លាំងកងទ័ពប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន»។

មន្ត្រីរូបនេះបាននិយាយថា វាត្រូវបានគេជឿថា ក្រសួងការពារជាតិទីក្រុងម៉ូស្គូកំពុងជ្រើសរើសទាហនកិច្ចសន្យាថ្មី រួមទាំងបង្ខំទាហានដែលរងរបួសឱ្យចូលប្រយុទ្ធឡើងវិញ ព្រមទាំងទិញបុគ្គលិកពីក្រុមហ៊ុនសន្តិសុខឯកជន ថែមទាំងបង់ប្រាក់បន្ថែមដល់ទាហានទាំងនោះផងដែរ។

និយាយដោយឡែក មន្ត្រីចារកម្មអាមេរិកដដែលបាននិយាយថា «ខ្លួនមានរបាយការណ៍គួរឱ្យទុកចិត្តដែលថា ក្រសួងការពារជាតិរុស្ស៊ីក៏ទំនងជាចាប់ផ្តើមជ្រើសរើសឧក្រិដ្ឋជន ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសអ៊ុយក្រែនធ្វើជាទាហាន ជាថ្នូរទៅនឹងការលើកលែងទោស និងសំណងហិរញ្ញវត្ថុថែមទៀងផង»៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា និងវៀតណាមឯកភាពគ្នាលើពីរចំណុច ដើម្បីសម្រួលដល់ការរាំងស្ទះក្នុងវិស័យដឹកជញ្ជូន

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ក្រោយជជែកពិភាក្សាគ្នាអស់រយៈជាច្រើនម៉ោងកម្ពុជានិងវៀតណាមបានឯកភាពគ្នាលើចំណុចចំនួនពីរ ដ…

មហាអំណាចអាល្លឺម៉ងអះអាងថា ខ្លួននឹងពង្រីកវត្តមានយោធានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
ប្រមុខការពារជាតិអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា អាល្លឺម៉ង់ ដែលត្រូវបានគេប្រដូចនឹងយក្សទើបងើបពីដំណេកប្រចាំតំបន់អឺរ៉ុបនោះ នឹងពង្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ