និន្នាការបែកខ្ញែកសេដ្ឋកិច្ច និងនយោបាយពិភពលោក

អគ្គនាយិកា IMF ថា និន្នាការបែកខ្ញែកសេដ្ឋកិច្ច និងនយោបាយពិភពលោក កំពុងកើតមានកាន់តែខ្លាំងឡើងៗគួរឲ្យបារម្ភ


អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រី ហ្គីស្តាលីណា ហ្គូគីវ៉ា (Kristalina Georgieva) បាននិយាយកាលពីថ្ងៃទី ២៥ឧសភា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធុរកិច្ចពិភពលោកថា លោកស្រីមានការព្រួយបារម្ភតិចតួចប៉ុណ្ណោះលើហានិភ័យនៃសង្គ្រាមនៅអ៊ុយក្រែន និងដំណើរអូសជើងនៃសេដ្ឋកិច្ចចិន ដែលអាចនឹងទាញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែអ្វីដែលលោកស្រីបារម្ភខ្លាំងបំផុត គឺនិន្នាការនៃការឆ្ពោះទៅរកការបែកខ្ញែកគ្នានៃសេដ្ឋកិច្ច និងនយោបាយពិភពលោក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
អគ្គនាយិកា IMF ថា និន្នាការបែកខ្ញែកសេដ្ឋកិច្ច និងនយោបាយពិភពលោក កំពុងកើតមានកាន់តែខ្លាំងឡើងៗគួរឲ្យបារម្ភ

លោកស្រី ហ្គី​ស្តា​លី​ណា បាន​ព្រមាន​ថា​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន និង ការ​បិទទ្វា​ប្រទេស​របស់​ចិន​នឹង​អាច​ជំរុញ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​បន្ថែម​ទៀត ខណៈ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពី​ខែ​មុន​បាន​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ជា​លើក​ទី ២ សម្រាប់​ឆ្នាំ ២០២២ មក​នៅ​ត្រឹម ៣,៦% ដែល​ទម្លាក់​ពី​ការ​ព្យាករណ៍​ពី​មុន​មាន ៤,៤%​។

ទោះជា​យ៉ាង លោកស្រី​បាន​និយាយ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​មួយ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ស្វី​ស​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោកស្រី​ព្រួយបារម្ភ​ជាង​នេះ មិនមែន​ជា​ការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​សកល​មក​នៅ​ត្រឹម ៣,៦% នោះ​ទេ ពីព្រោះ​ភាព​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អាច​ដោះស្រាយ​បាន​។ ក៏​ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឱ្យ​លោកស្រី​ព្រួយបារម្ភ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ហានិភ័យ​ដែល​ពិភពលោក​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បែកបាក់​សេដ្ឋកិច្ច និង​នយោបាយ​កាន់តែ​ខ្លាំង ដូច​ជា​ការ​បែងចែក​ប្លុក​ពាណិជ្ជកម្ម និង ប្លុក​រូបិយ​វត្ថុ ហើយ​បំបែក​បច្ចុប្បន្នភាព​នៃ​អ្វី​ដែល​គេ​ហៅ​ថា សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក​នោះ​។

លោកស្រី ហ្គី​ស្តា​លី​ណា បាន​និយាយ​ក្នុង​អំឡុង​ប្រជុំ​ដោយ​បាន​សង្កត់ធ្ងន់​ៗ​ថា វាំងនន​ដែក​នៃ​សេដ្ឋកិច្ច និង ផល​ប៉ះពាល់​នៃ​សង្គ្រាម នឹង​បង្កើត​ចេញ​ជា​និន្នាការ​នៃ​ការ​បែកខ្ញែក​គ្នា​នៃ​ចរន្ត​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​។ លោកស្រី​ក៏​បាន​បន្ថែម​ថា លោកស្រី​មានការ​ព្រួយ​បារ​ម្ម​ណ៍​ថា សង្គ្រាម​ក្តៅ​នៅ​អ៊ុយ​ក្រែ​ន​មួយ​នេះ នឹង​អាច​វិ​វត្ត​ចូល​ទៅ​ក្នុង​សង្គ្រាមត្រជាក់​មួយ​ផ្សេង​ទៀត​។

គួរ​ជម្រាប​ថា សេចក្តីថ្លែងការណ៍​របស់​លោកស្រី Kristalina ជុំវិញ​ក្តី​កង្វល់​ពី​បញ្ហា​ទាំង​អស់នេះ មាន​ភាព​លេចធ្លោ​ជា​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធុរកិច្ច​ពិភពលោក ខណៈ​មេដឹកនាំ​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​ថា ព្រឹត្តិការណ៍​នៃ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​ស្ថិត​ក្នុង​យុគសម័យ​នៃ​សាកល​ភាវូបនីយកម្ម​នេះ​គឺ កំពុង​ស្ថិត​នៅ​លើ​ហានិភ័យ​ដ៏​ធំធេង​។

ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច និង​គោលនយោបាយ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រ​ទេ​ស្វី​ស ក៏​បាន​ព្រមាន​ដែរ​ថា ចក្ខុវិស័យ​សេដ្ឋកិច្ច​នា​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អាប់អួ ងងឹត​សូន្យឈឹង​ហើយ នៅ​គ្រា​ដែល​ភាព​តានតឹង​ក្នុង​តំបន់ និង​វិបត្តិ​ជា​ច្រើន​កំពុង​កើនឡើង​កាន់តែ​ខ្លាំង​ដែរ​៕

None



អត្ថបទបន្ទាប់


ប្រទេសចិន និងអូស្ត្រាលីប្រជែងគ្នា ដើម្បីឥទ្ធិពលកាន់តែខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអូស្ត្រាលីលោក អេនតូនី អាល់បានីស (Anthony Albanese) បាននិយាយថា ទីក្រុងកង់បេរ៉ាចាំបាច់ត្រូវតែ«ដើរទៅមុខគឺមិ…

ទីក្រុងម៉ូស្គូប្រាប់ជប៉ុនឲ្យបោះបង់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថាមពល Sakhalin2 ចោលទៅ

ក្រុមថ្នាក់ដឹកនាំសភាជាន់ទាបរបស់រុស្ស៊ី ក៏បានប្រាប់ទៅកាន់ប្រទេសជប៉ុនថា គួរតែបោះបង់ចោលចំណែកភាគហ៊ុន ដែលជប៉ុនមាននៅក្នុងគម្រោងអណ្ដូងប្រេង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ