វិស័យ សេដ្ឋកិច្ច

តើកត្តាចម្បងអ្វីបានជា IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងចិន និងអាម៉េរិក នៅឆ្នាំនេះ?


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ពោលគឺមហាយក្សចិន និងសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំ២០២៥ នេះ ខណៈដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកមានការប្រែប្រួលក្រឡាប់ចាក់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដែលបង្កឡើងដោយគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យ សេដ្ឋកិច្ច
ដោយ

នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនជាមួយធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ បានការព្យាករថា សេដ្ឋកិច្ចអាម៉េរិកនឹងសម្រេចបានកំណើនក្នុងរង្វង់១,៨% នៅឆ្នាំ២០២៥ នេះ ដែលទាបជាងការព្យាកររបស់ខ្លួនកាលពីខែមករា ០,៩% ដោយសារតែសង្គ្រាមពន្ធគយដ៏ក្តៅគគុក ។

ទន្ទឹមនេះ IMF ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន មកនៅត្រឹមរង្វង់៤% ផងដែរ ដោយទាបជាងមុន០,៦% បើធៀបនឹងគោលដៅកំណើនផ្លូវការប្រមាណ៥% របស់ប្រទេសនេះ។ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូឯណោះវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបន្ទាបការព្យាកររបស់ខ្លួន០,២% មកនៅត្រឹម០,៨% ផងដែរ។

សរុបជារួមមូលនិធិរូបិយវត្ថុអន្តរជាតិ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៥ មកនៅត្រឹមរង្វង់២,៨% ដោយធ្លាក់ចុះ០,៥% ហើយសម្រាប់ឆ្នាំ២០២៦ មូលនិធិ IMF ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក០,៣% មកនៅត្រឹម៣% ផងដែរ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានអះអាងថា ការដាក់ពន្ធគយរបស់សហរដ្ឋអាម៉េរិក ពេលនេះ គឺខ្ពស់ជាងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ទៅទៀត ខណៈដែលពន្ធសងសឹកដាក់ដោយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មធំៗបានជំរុញឱ្យអត្រាពន្ធហក់ឡើងខ្ពស់ខ្លាំងពេញពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចថយចុះដែរ ឬទេ?

នៅមួយរយៈចុងក្រោយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលបង្កឡើងដោយការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកបានឡើងកម្តៅយ៉ាងខ្លាំង ដែល…

ចិន ព្យាយាមប្រមូលកម្លាំងពហុភាគីនៃប្រទេសមានសេដ្ឋកិច្ចធំៗ ដើម្បីទប់ទល់នឹងសង្គ្រាមពន្ធគយរបស់អាម៉េរិក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្របពេលប្រទេសចិនកំពុងព្យាយាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ