សេដ្ឋកិច្ចពិភពលោក

IMF ព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងបង្កើតភាពរង្គោះរង្គើថ្មីៗដល់សេដ្ឋកិច្ចពិភពលោក


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏ចំណាស់មានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក បានព្រមានថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយសហរដ្ឋអាម៉េរិក រួមជាមួយសម្ពន្ធមិត្តអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ អាចជាការសាកល្បងភាពរឹងមាំនៃសេដ្ឋកិច្ចពិភពលោក ហើយវានឹងបង្កការរង្គោះរង្គើថ្មីៗដល់សេដ្ឋកិច្ចពិភពលោក។
សេដ្ឋកិច្ចពិភពលោក
ដោយ

មេមូលនិធិ IMF បានជំរុញឱ្យបណ្ដាប្រទេសនៅអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេឱ្យកាន់តែប្រសើរឡើងពីភាពមិនប្រាកដប្រជាសកល។​

​​នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានព្រមានថា សង្គ្រាមដ៏អូសបន្លាយនៅមជ្ឈិមបូព៌ាអាចនឹងជំរុញឱ្យថាមពលរួមមានប្រេងឥន្ធនៈ និងឧស្ម័នហ្គាសជាដើម ហក់ឡើងថ្លៃកាន់តែខ្លាំង ដែលជះផលប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុនានា ធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត និងបង្កើនអតិផរណា។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិកាន់តែញឹកញាប់ និងមិនអាចព្យាករដឹងមុន។ ទន្ទឹមនឹងនេះ លោកស្រី ជំរុញឱ្យរដ្ឋាភិបាលប្រទេសនានាត្រៀមខ្លួនសម្រាប់ការរង្គោះរង្គើថ្មីៗដល់សេដ្ឋកិច្ច ដែលមិននឹកស្មានដល់។

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យរាំងស្ទះរួចទៅហើយដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក។ ថាមពលហក់ឡើងថ្លៃខ្ពស់អាចធ្វើឱ្យអតិផរណាហក់ឡើង និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

មូលនិធិ IMF បានអះអាងថា ខ្លួនកំពុង​តាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ហើយនឹងរួមបញ្ចូលការវាយតម្លៃរបស់ខ្លួននៅក្នុងរបាយការណ៍ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក បន្ទាប់នៅក្នុងខែមេសា ឆ្នាំនេះ។ ទោះបីជាមានហានិភ័យយ៉ាងណាក្ដី ក៏មូលនិធិ IMF នៅតែរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ៣,៣% ក្នុងឆ្នាំ២០២៦ នេះ។

យ៉ាងណាមិញនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានជំរុញឱ្យបណ្ដាប្រទេសនៅអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេឱ្យកាន់តែប្រសើរឡើងពីភាពមិនប្រាកដប្រជាសកល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) ដាក់ទុនវិនិយោគរហូតដល់ ៥០ លានដុល្លារ ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា

សាលារៀន ហេរីងតុន អន្តរជាតិ មានមោទនភាពក្នុងការប្រកាសបើកដំណើរការសាលារៀនដ៏ថ្មីទំនើបបំផុតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃ បុរីប៉…

ចិន បានផ្តល់កម្ចីជិត២៤ពាន់លានដុល្លារដល់៩០ប្រទេស ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្មតាមសមុទ្រ

ដើម្បីពង្រីកឥទ្ធិពល នៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងគ្រប់គ្រងចរន្តពាណិជ្ជកម្មសកល របាយការណ៍ថ្មីមួយបានទម្លាយថា ចិន បានបោះទុនយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ