សេដ្ឋកិច្ចចិន

អ្នកជំនាញធនាគារកណ្ដាលចិនអះអាងថា«សេដ្ឋកិច្ចចិននឹងហក់ឡើងដល់៨%ទៅ៩%នៅឆ្នាំ២០២១


កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន (GDP) អាចនឹងហក់កើនឡើងដល់ទៅ ៨ ទៅ៩ ភាគរយ នៅក្នុងឆ្នាំ២០២១នេះ ស្ថិតក្រោមកាលៈទេសៈធម្មតា ហើយអាចនឹងមានកំណើនដល់ទៅពីរខ្ទង់ ១៥% នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១ផងដែរ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាគោនយោបាយធនាគារកណ្ដាលចិន។
អ្នកជំនាញធនាគារកណ្ដាលចិនអះអាងថា«សេដ្ឋកិច្ចចិននឹងហក់ឡើងដល់៨%ទៅ៩%នៅឆ្នាំ២០២១
ដោយ

ត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Reuters លោក Liu Shijin ទីប្រឹក្សាគោនយោបាយធនាគារកណ្ដាលរបស់ចិន បាននិយាយនាពេលថ្មីៗនេះថា លទ្ធផលកំណើននៅឆ្នាំ២០២១ គឺដោយសារតែមូលដ្ឋានកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២០មានទាប ដោយកាលពីឆ្នាំមុននេះចំពេលមានមេរោគរាតត្បាត សេដ្ឋកិច្ចចិនរក្សាបានកើនកើនឡើងត្រឹម២,៣%ប៉ុណ្ណោះ។

អ្នកជំនាញរូបនេះ គូសបញ្ជាក់ទៀតថា ប្រសិនបើកំណើនជាមធ្យមផលិតផលក្នុងស្រុកសរុបរបស់ចិន ឆ្នាំ២០២០ និងឆ្នាំ២០២១ កើន៥% នេះមានន័យថាលទ្ធផលនេះ គឺមិនអន់នោះទេ។

ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះដែរ ក៏បានព្យាករកំណើនសេដ្ឋកិច្ចចិនថា នឹងកើនដល់ទៅ ជាង៨% នៅឆ្នាំ២០២១ ខណៈដែលប្រទេសចិន ក៏ទើបតែវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយនឹងសហភាពអឺរ៉ុបដែរ។ បន្ថែមពីនេះ ដោយសារតែមានបញ្ហាមេរោគកូវីដ-១៩ រាតត្បាតជាសកល ប្រទេសចិនក៏ត្រូវបានគេព្យាករដែរថា នឹងឈានទៅដណ្ដើមបានតំណែងមហាយក្សសេដ្ឋកិច្ចធំជាងគេទី១ក្នុងពិភពលោក ពីសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០២៨ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់គន្លឹះ៣យ៉ាង សម្រាប់ពិចារណាមុនទិញអចលនទ្រព្យ

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេចាត់ទុកថាជាការវិនិយោគមួយត្រូវការចំណាយដើមទុនច្រើន ហើយក៏មានហានិភ័យខ្ពស់ដែរ ប៉ុន្ដែ ការទទួលប…

ការនាំចេញរបស់ថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងប្រព័ន្ធអនុគ្រោះពន្ធធ្លាក់ចុះជាង១០%នៅឆ្នាំ២០២០

ព័ត៌មាន
ការនាំចេញរបស់ប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលថៃមានធ្វើជាមួយបណ្ដាប្រទេសជាដៃគូ សម្រេចបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ