ព្រែកជីក ហ្វូណន តេជោ

រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន តេជោ កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាសំណងថ្លៃខូចខាត


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងព្រែកជីកហ្វូណនតេជោ កុំមានការព្រួយបារម្ភចំពោះការដោះស្រាយបញ្ហាសំណងផលប៉ះពាល់ឱ្យសោះ ដ្បិតថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច នឹងគិតគូរឱ្យបានល្អិតល្អន់ និងច្បាស់លាស់ ដើម្បីផ្តល់សំណងយ៉ាងសមស្របជូនដល់ពួកគេ ខណៈបច្ចុប្បន្នក្រសួងសេដ្ឋកិច្ច ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នៃគម្រោងនេះរួចរាល់ហើយផងដែរ។
ព្រែកជីក ហ្វូណន តេជោ
ដោយ

នាពិធីបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណន តេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង ស្រែចម្ការ ពីគម្រោងព្រែកជីកហ្វូណន តេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នឹងគិតគូរឱ្យបានល្អិតល្អន់ និងវាស់វែងឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានៃផលប៉ះពាល់នេះ សំដៅធ្វើយ៉ាងណាធានាក្នុងការផ្តល់សំណងឱ្យបានសមស្របជូនដល់បងប្អូនប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់រូបនេះអះអាងបញ្ជាក់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ថា សូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភអំពីបញ្ហាសំណងនៃផលប៉ះពាល់នេះឱ្យសោះ។

​ជុំវិញបញ្ហានេះដែរ បើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងព្រែកជីកហ្វណន តេជោនេះ គឺធ្វើឡើងក្រោមការសម្របសម្រួលពីគណៈកម្មការនៃបណ្ដាខេត្តនីមួយៗ ដែលគម្រោងនេះឆ្លងកាត់។

មន្រ្តីជាន់ខ្ពស់រូបនេះបានឱ្យដឹងដែរថា ក្រសួងសេដ្ឋកិច្ច ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងនេះរួចរាល់ហើយដែរ ខណៈមកទល់ពេលនេះអ្នកពាក់ព័ន្ធក៏បានដោះស្រាយជាបណ្ដើរ​ៗ​ហើយផងដែរ ដោយមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។

​សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានជម្រៅទឹក៥,៤ម៉ែត្រ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ។ គម្រោងនេះបានបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋជាង១,៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕

None



អត្ថបទបន្ទាប់


ព្រែកជីកដ៏ល្បីល្បាញទាំង១០ ដែលពេញនិយមខ្លាំងបំផុតសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទាំងពិភពលោក

ព្រែកជីក គឺជាព្រែកដែលត្រូវបានជីកឡើងដោយមនុស្ស ដើម្បីបម្រើផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ពោលគឺសម្រាប់ឱ្យកប៉ាល់ដឹកជញ្ជូនទំនិញឆ្លងកាត់ដើម្បីភ្ជាប់ទៅ…

អ្នកជំនាញជឿថា ព្រែកជីកហ្វូណន តេជោ នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះកើនឡើងមួយកម្រិតទៀត

គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដូចអ្វីដែលបានគ្រោងទុក ដោយវានឹងក្លាយជាប្រព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ