យោធាមីយ៉ាន់ម៉ាឆ្លើយតបនឹងកិច្ចប្រជុំអាស៊ាន

យោធាមីយ៉ាន់ម៉ារិះគន់ការស្នើរបស់សមាជិកអាស៊ាន ដែលចង់ឲ្យប្រេសិតពិសេសជួបជាមួយក្រុមលោកស្រីស៊ូជី


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ការអំពាវនាវររបស់ប្រេសិតពិសេសអាស៊ានក្នុងការចូលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងដំណោះស្រាយជាឯកច្ឆន្ទទាំង៥ចំណុច និងដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនេះ។ សម្រាប់យោធាមីយ៉ាន់ម៉ា ភាគីពាក់ព័ន្ធទាំងនោះ ត្រូវបានគេចាត់ទុកថាជាក្រុមភេរវករ។
យោធាមីយ៉ាន់ម៉ាឆ្លើយតបនឹងកិច្ចប្រជុំអាស៊ាន
ដោយ

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​កុម្ភៈ ឯកឧត្តម ប្រាក់ សុ​ខុន​ក្នុង​នាម​ជា​ប្រ​សិត​ពិសេស​ប្រធាន​អាស៊ាន​បាន​ថ្លែង​ថា លោក​នឹង​អ​ញ្ចើ​ញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ស​ប្ដា​ហ៍​ទី​២​នៃ​ខែមីនា​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្សា​ភ្ជាប់​ជាមួយ​បេសកកម្ម​ចូល​ជួប​ជាមួយ​គ្រប់​ភាគី​ជម្លោះ​ពាក់ព័ន្ធ ព្រម​ជាមួយនឹង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

ការ​លើក​ឡើង​នៅ​ក្រោយ​កិច្ចប្រជុំ​បែប​នេះ ពី​ប្រេសិត​ពិសេស​អាស៊ាន​ឯកឧត្តម ប្រាក់ សុ​ខុន គឺ​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ពី​ភាគី​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី អំឡុង​ពេល​កិច្ចប្រជុំ​ចង្អៀត​ការ​បទេស​អាស៊ាន​។ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​រ៉​យ​ទ័​រ ឥណ្ឌូ​នេ​ស៊ី​អំឡុង​ពេល​ប្រជុំ​បាន​និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រេសិត​ពិសេស ដើម្បី​ជួប​ភាគី​ជាមួយ​ភាគី​ជម្លោះ​ទាំងអស់ ខណៈ​ដែរ ម៉ា​ឡេ​ស៊ី​ន​ឯណោះ​វិញ​បាន​អំពាវនាវ​ឱ្យ​មានការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា (NUG) ដែល​ជា​ក្រុម​បង្កើត​ឡើង​ដោយ​សមាជិក​នៃ​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី​។

យ៉ាងណា​ក៏​ដោយ នៅ​យប់​ថ្ងៃអាទិត្យ​ទី​២០​កុម្ភៈ ក្រសួង​ការ​របរ​ទេស​មី​យ៉ា​ន់​ម៉ា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​អះអាង​ថា ការ​ទទូច​ពី​សមាជិក​អាស៊ាន​ឲ្យ​ប្រេសិត​ពិសេស​បាន​ជួប​ជាមួយ​ក្រុម​រដ្ឋាភិបាល​ស្រមោល​គឺជា​រឿង​មិន​ត្រឹមត្រូវ​។ មិន​ត្រឹមត្រូវ​ក៏​ដោយសារ​តែ​យោធា​មី​យ៉ា​ន់​ម៉ា​អះអាង​ថា ពួក​គេ​ជា​ក្រុម​ដែល​មិន​ស្របច្បាប់ និង​ជា​ក្រុម​ភេរវ​ករ​ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​ជា​សាធារណៈ​លើក​ដំបូង​របស់​ខ្លួន​ចំពោះ​កិច្ចប្រជុំ​អាស៊ាន ក្រសួងការបរទេស​មី​យ៉ា​ន់​បាន​រិះគន់​ថា ការ​ស្នើ​ឱ្យ​ប្រេសិត​ពិសេស​ទាក់ទង​ជាមួយ​ក្រុម​មិន​ស្របច្បាប់ មិន​ត្រឹមតែ​ផ្ទុយ​នឹង​គោលការណ៍​នៃ​ធម្មនុញ្ញ​អាស៊ាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​អាស៊ាន​ផង​ដែរ​។

សូម​ជម្រាប​ថា ភាគី​យោធា​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​ឆ្នាំ​មុន​មក​ទល់​ពេល​នេះ មិន​ធ្លាប់​ត្រូវ​បាន អាស៊ាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​នោះ​ទេ ក្រោម​ហេតុផល មាន​វឌ្ឍនភាព​តិចតួច​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ដំណោះស្រាយ​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​ដែល​អាស៊ាន​បាន​ផ្តល់​ឲ្យ តាំង​តែ​ពី​ខែមេសា​ឆ្នាំ​២០២១​។ យ៉ាងណា​ក៏​ដោយ គេ​រំពឹង​ថា​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អាស៊ាន​នៅ​ខែ​ក្រោយ នឹង​អាច​នាំ​មក​នូវ​វឌ្ឍនភាព​បន្ថែម​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកើនឡើងនៃការនាំចេញអង្កររបស់វៀតណាម ធ្វើឱ្យអ្នកផលិតនិងអ្នកនាំចេញធំៗទទួលបានប្រាក់ចំណេញយ៉ាងច្រើនក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករធំៗរបស់វៀតណាមបានមើលឃើញប្រាក់ចំណេញក្រោយបង់ពន្ធរួចកាលពីឆ្នាំមុនកើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ២០២០ ដោយស…

មេដឹកនាំសហភាពអឺរ៉ុបព្រមានថា រុស្ស៊ីអាចនឹងបាត់បង់ការទទួលបានទីផ្សារហិរញ្ញវត្ថ និងការនាំចេញទំនិញសំខាន់ បើសិនជាហ៊ានឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានបញ្ជាក់ច្បាស់ៗថា ទណ្ឌកម្មដែលក្រុងម៉ូស្គូនឹងត្រូវប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំ ប្រសិនបើខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ