វិស័យសំណង់

តើការនាំចូលគ្រឿងសំណង់កើនឡើងជាង២២% វាបានបង្ហាញការងើបឡើងវិញនៃវិស័យសំណង់ ឬយ៉ាងណា?


ការនាំចូលសម្ភារ និងគ្រឿងបរិក្ខារសំណង់មកកាន់ទីផ្សារកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆមាសទី១ ឆ្នាំនេះ ដោយកើនឡើងប្រមាណជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើក្រុមអ្នកជំនាញមានការយល់ឃើញបែបណាចំពោះកំណើននាំចូលសម្ភារ និងគ្រឿងបរិក្ខារសំណង់នេះ? តើវាបានបង្ហាញពីការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា ឬយ៉ាងណា?
វិស័យសំណង់
ដោយ

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា វិស័យសំណង់ត្រូវបានប៉ាន់ស្មានថា មានកំណើនទាបនៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដែលគាំទ្រដោយគម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗដូចជាផ្លូវ ស្ពាន និងអាកាសយាន្តដ្ឋានជាដើម។ ក៏ប៉ុន្តែបើមើលទៅលើការនាំចូលសម្ភារ និងបរិក្ខារសំណង់មកកាន់ទីផ្សារកម្ពុជា នៅឆមាសទី១ ឆ្នាំនេះវិញ គឺមានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ធំមួយនៅកម្ពុជា បានវាយតម្លៃថា ការកើនឡើងការនាំចូលសម្ភារ និងបរិក្ខារសំណង់នេះ អាចជាសញ្ញាមួយនៃការកម្រើកឡើងវិញរបស់វិស័យសំណង់របស់កម្ពុជា។

តែយ៉ាងណា លោក សង្កេតឃើញថា វិស័យសំណង់របស់កម្ពុជាបច្ចុប្បន្ន គឺមានសកម្មភាពទៅតាមផ្នែកមួយចំនួនប៉ុណ្ណោះ។ តួយ៉ាង គម្រោងសាងសង់ដែលមានកញ្ចប់ថវិកាស្រាប់នៅតែដំណើរការធម្មតា ខណៈគម្រោងវិនិយោគផ្នែកអចលនទ្រព្យវិញ គឺនៅមានសភាពទ្រឹងនៅឡើយ។ ដោយឡែក ពាក់ព័ន្ធតម្លៃសម្ភារ និងគ្រឿងសំណង់វិញត្រូវបានលោក សុខ ឡៃ អះអាងថា ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។

​ជាមួយគ្នានេះ ឧកញ៉ា ហួត ជា ប្រធានក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារសំណង់ បានគូសបញ្ជាក់ថា កំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់នៅឆមាសទី១នេះ អាចទំនងបណ្តាលមកពីការកើនឡើងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យរដ្ឋ តួយ៉ាងដូចជាអគារពន្ធដារ និងអគារ ប.ស.ស ជាដើម។

ដោយឡែកសម្រាប់សកម្មភាពសាងសង់របស់វិស័យឯកជន ដូចជាគម្រោងបុរីលំនៅឋានជាដើមហាក់នៅទ្រឹងនៅឡើង ខណៈការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋទូទៅ ក៏មិនមានសម្ទុះខ្លាំងនោះដែរ ពោលគឺមានតែចំពោះសំណង់ដែលមានភាពចាំបាច់ប៉ុណ្ណោះ។

​យ៉ាងណាមិញ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជា នាពេលបច្ចុប្បន្ននៅតែបន្តរងនូវផលប៉ះពាល់នៅឡើយ ពិសេសគឺសកម្មភាពទិញលក់អចលនទ្រព្យតែម្តង គឺមិនទាន់មានការងើបឡើងវិញនោះទេ។

តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះកត់សម្កាល់ឃើញថា ចរន្តនៃការនាំចូលសម្ភារសំណង់ចូលមកកម្ពុជានៅដើមឆ្នាំនេះ ហាក់មានការកើនឡើងមកវិញគួរឱ្យកត់សម្កាល់ ដែលអាចជាសញ្ញាវិជ្ជមានមួយក្នុងការជំរុញការងើបឡើងវិញរបស់វិស័យនេះ។

​សូមជម្រាបថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ឆ្នាំនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តមានការថយចុះប្រមាណ២៣% ដោយក្នុងនោះ សំណង់លំនៅឋានថយចុះជិត១៥% និងសំណង់ផ្សេងៗថយចុះជិត៣៣% ខណៈសំណង់សាធារណៈកើនឡើងជាង២%៕

None



អត្ថបទបន្ទាប់


រីករាយទទួលប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ពេលផ្ញើមកគណនីធនាគារ ខេប៊ីប្រាសាក់

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេសសម្រាប់អតិថិជន នោះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 …

មេផ្សារហ៊ុនអះអាងថា ទីផ្សារភាគហ៊ុនកម្ពុជា នៅតែបន្តរឹងមាំ ទោះបីតម្លៃភាគហ៊ុនធំៗនៅអាស៊ីរងការរង្គោះរង្គើក៏ដោយ

ទីផ្សារភាគហ៊ុននៅតំបន់អាស៊ី បានរងការរង្គោះរង្គើយ៉ាងខ្លាំង ក្រោយលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសបោះបង់មិនបន្តឈរឈ្មោះក្នុងការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ