ករណីជាសះស្បើយពីជំងឺកូវីដ-19

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-19 ទាំង២៧៤នាក់ ជាសះស្បើយ ១០០% ជាលើកទី២


នៅថ្ងៃទី១១ ខែកញ្ញា នេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនបានករណីវិជ្ជមានវីរុសកូវីដ-១៩ទៀតនោះទេ ខណៈដែលអ្នកជំងឺបានជាសះស្បើយ១០០% ធៀបនឹងអ្នកជំងឺកូវីដ-19ទាំងអស់២៧៤នាក់ ដោយអ្នកជំងឺចុងក្រោយ ត្រូវបានព្យាបាលជាសះស្បើយកាលពីថ្ងៃទី១០កញ្ញា ម្សិលមិញនេះ។
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-19 ទាំង២៧៤នាក់ ជាសះស្បើយ១០០% ជាលើកទី២

អ្នកជំងឺ​ចុង​ក្រោយ​គេ ក្នុង​ចំណោម​អ្នកជំងឺ​២៧៤​នាក់​នោះ ជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដោយបន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និងបានមក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០២០​។

ថ្វី​ត្បិត​តែ មិន​ទាន់​រក​ឃើញ​ករណី​ថ្មី និង​ព្យាបាល​អ្នកជំងឺ​ជា​សះស្បើយ ១០០%​មែន  តែ​ក្រសួងសុខាភិបាល​នៅ​តែ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​កម្រិត​ខ្ពស់ ព្រោះថា​ហានិភ័យ​នៃ​ការ​ចម្លង​មក​កម្ពុជា ជាពិសេសនាពេលរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​នេះ​នៅ​ក្នុង​ពិភពលោក កាន់តែ​រាលដាល​យ៉ាង​រហ័ស​។​ម្យ៉ាងវិញទៀត ជំងឺ​នេះ​ពុំ​ទាន់​មាន​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

គួរ​រម្លឹក​ថា កម្ពុជាក៏​ធ្លាប់​​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ ១០០% នេះ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០​កន្លង​ទៅ ហើយ​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​ព្យាបាល​ជា​សះស្បើយ ១០០%​ទៀត ជា​លើក​ទី​២ ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្ថានភាពគ្រោះរាំងស្ងួតថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករកម្ពុជាទេ!

ព័ត៌មាន
កាលពីខែសីហា របាយការណ៍ក្រសួងកសិកម្ម ឲ្យដឹងថា យ៉ាងហោចណាស់ មានផ្ទៃដីដំណាំស្រូវក្នុងចំនួន ១០ខេត្ត ដែលមានផ្ទៃដីជាង១៣ម៉ឺនហិកតា រងផលប៉ះពាល់…

កម្ពុជា ជាប្រទេស«តែមួយគត់នៅអាស៊ី» ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយគ្មានសល់ គិតត្រឹមថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២០នេះ!

ព័ត៌មាន
របាយការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ១១ ខែកញ្ញានេះថា កម្ពុជាបានព្យបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ អស់ហើយ គិតត្រឹមម៉ោង៧ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ