កិច្ចព្រមព្រៀងសន្តិភាព

អាម៉េរិក ដាក់កំហិតឱ្យអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀងសន្តិភាព ដែលកាត់ដីឱ្យរុស្ស៊ី ឱ្យបានមុនបុណ្យណូអែល


ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធកាន់តែខ្លាំងដល់អ៊ុយក្រែន ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោន បានដាក់កំហិតឱ្យអ៊ុយក្រែន ផ្តល់ចម្លើយឱ្យបានមុនបុណ្យណូអែល ដែលនឹងចូលមកដល់នៅថ្ងៃទី២៥ ខែធ្នូ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អ៊ុយក្រែន
ដោយ

ការតថ្លៃជាបន្តបន្ទាប់រវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក រួមជាមួយសហភាពអឺរ៉ុប លើបញ្ហាសន្តិភាពនៅអ៊ុយក្រែន កំពុងក្តៅគគុក ខណៈបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធជាថ្មីដល់ទីក្រុងគៀវ ឲ្យទទួលយកកិច្ចព្រមព្រៀម និងផែនការដែលព្រាងឡើងដោយសហរដ្ឋអាម៉េរិក ហើយបានដាក់កំហិតឱ្យអ៊ុយក្រែន ផ្តល់ចម្លើយឱ្យបានមុនថ្ងៃបុណ្យណូអែល។

ពាក់ព័ន្ធនឹងការដាក់កំហិតនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា អ៊ុយក្រែន បានបង្ហាញសហរដ្ឋអាម៉េរិក នូវក្របខណ្ឌចំនួន២០ចំណុច ដែលបានកែសម្រួល ដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបញ្ហា នៃការប្រគល់ទឹកដីនៅតែជាចំណុចជាប់គាំងដ៏សំខាន់មួយនៅក្នុងការចរចានេះ។

មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងបញ្ហាទឹកដី វាជាសិទ្ធិអំណាចរបស់ប្រជាជន ហើយប្រជាជនអ៊ុយក្រែន អាចសម្រេចចិត្តបានតាមរយៈការធ្វើប្រជាមតិ។ លោកបានចាត់ទុកការកំណត់ឱសានវាទរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឱ្យអ៊ុយក្រែន ផ្តល់ចម្លើយមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ទីក្រុងគៀវ ក្នុងការពិចារណានោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហភាពអឺរ៉ុប បានអះអាងថា រាល់កិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន គឺមិនអាចធ្វើបានឡើយ បើ​គ្មានអ៊ុយក្រែន ហើយក៏មិនអាចមើលរំលងអឺរ៉ុបនោះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបប្រ…

ប្រទេសចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ នាំគ្នាត្អូញត្អែរក្រោយម្ចាស់ផ្ទះរៀបចំមិនបានល្អ

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣៣ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះបានកើតមានបញ្ហាជាច្រើននៅក្នុងការប្រកួតរយៈពេល២ថ្ងៃកន្លងមកនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ