ទីផ្សារភាគហ៊ុន

នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន តើអ្នកវិនិយោគគួរលក់ ឬទិញភាគហ៊ុនបន្ថែម?


ភាគហ៊ុន គឺតំណាងឱ្យភាពជាម្ចាស់នៃក្រុមហ៊ុន ព្រោះថានៅពេលនរណាម្នាក់ទិញភាគហ៊ុនមានន័យថា ពួកគេបានក្លាយជាម្ចាស់ក្រុមហ៊ុនក្នុងចំណែកណាមួយដូច្នោះដែរ។ បច្ចុប្បន្នដើម្បីអាចក្លាយជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនមួយមិនមែនជារឿងលំបាកនោះទេ ដោយគ្រាន់តែពួកគេចំណាយលុយទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារភាគហ៊ុនជាការស្រេច។ យ៉ាងណាក៏ដោយស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន តើអ្នកវិនិយោគគួរលក់ ឬទិញភាគហ៊ុនបន្ថែមទេ?
ទីផ្សារភាគហ៊ុន
ដោយ

ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការទិញភាគហ៊ុន ឬមិនទិញ គឺអាស្រ័យលើជម្រើសយុទ្ធសាស្រ្ត និងសាច់ប្រាក់របស់វិនិយោគិន ខណៈអ្វីៗតែងមានការប្រែប្រួល។ តែយ៉ាងណាអ្នកជំនាញរូបនេះលើកឡើងថា នៅក្នុងករណីដែលវិនិយោគរយៈពេលវែង គឺពុំគួរខ្វល់ខ្លាំងពេកអំពីការប្រែប្រួលតម្លៃជួញដូរប្រចាំថ្ងៃនោះទេ ប៉ុន្តែត្រូវមើលលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលគួរវិនិយោគ។ យ៉ាងណាមិញថ្នាក់ដឹកនាំរូបនេះ បានណែនាំដល់អ្នកវិនិយោគទាំងអស់ឱ្យសិក្សាស្វែងយល់អំពីទីផ្សារ និងការវិភាគពីអ្នកវិនិយោគជោគជ័យនានា ដើម្បីយកមករៀនសូត្រ និងអនុវត្តបន្ត។

​បើតាមឯកឧត្តម ហុង សុហួរ នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៤ ការជួញដូរភាគហ៊ុននៅកម្ពុជា ហាក់មានការធ្លាក់ចុះបើធៀបនឹងទំហំជួញដូររយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ប៉ុន្តែទំហំជួយដូរនៅ៣ខែចុងក្រោយគិតជាមធ្យមមានទំហំរហូតដល់ជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈនៅប៉ុន្មានខែដំបូងការជួញដូរមានទំហំក្នុងរង្វង់២០ម៉ឺនដុល្លារក្នុង១ប៉ុណ្ណោះ។

​បច្ចុប្បន្នផ្សារហ៊ុនកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ។ បរិមាណជួញដូរប្រចាំថ្ងៃនៅក្នុងខែឧសភា និងដើមខែមិថុនា ហាក់មានទំនោរកើនឡើងវិញពីរង្វង់១០ម៉ឺនដុល្លារ ដល់២៦ម៉ឺនដុល្លារ ហើយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ CSNC សម្រេចការសាងសង់បាន៨០% ហើយ

ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC សម្រេចបាន៨០%ហើយ ដោយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០…

ថៃកំពុងតាមដានស្ថានភាពសេដ្ឋកិច្ចអាម៉េរិក យ៉ាងយកចិត្តទុកដាក់ និងកំពុងចាត់វិធានការចាំបាច់នានាដើម្បីការពារអាជីវកម្មក្នុងស្រុក

រដ្ឋាភិបាលថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងតាមដានស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិភពលោកយ៉ាងយកច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ