បច្ចេកវិទ្យា

Bitcoin ធ្លាក់ថ្លៃជាង៧% ក្រោយលោក Elon Musk ប្រកាសផ្អាកទទួលយកសម្រាប់ការទិញរថយន្ដTesla


ក្រុមហ៊ុន Tesla Inc របស់កំពូលមហាសេដ្ឋីអាមេរិក Elon Musk បានសម្រេចផ្អាកទទួលយករូបិយវត្ថុឌីជីថល Bitcoin សម្រាប់ការទិញរថយន្ដរថយន្ដរបស់ខ្លួន ព្រោះតែបារម្ភពីបញ្ហាអាកាសធាតុ។ អ្វីដែលដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺគ្រាន់តែលោក Musk ផុសលើ Twitter ពីដំណឹងផ្អាកទទួលយក Bitcoinភ្លាម តម្លៃរបស់រូបិយវត្ថុឌីជីថលដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះតម្លៃដល់ទៅ ៧%។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
Bitcoin ធ្លាក់ថ្លៃជាង៧% ក្រោយលោក Elon Musk ប្រកាសផ្អាកទទួលយកសម្រាប់ការទិញរថយន្ដTesla
ដោយ

លោក Elon Musk បានសរសេរ​ផុស​នៅលើ​ Twitter របស់ខ្លួនថាពីការ​ផ្អាក​ទទួលយក​ Bitcoin សម្រាប់​ការទិញរថយន្ដ​ Tesla នេះ កាលពីថ្ងៃទី ១២ ខែ​ឧសភា ហើយបានធ្វើឲ្យតម្លៃ​របស់​រូបិយវត្ថុឌីជីថលមួយនេះធ្លាក់ចុះ ៧% ដោយមាន​ការជួញ​មកនៅប្រមាណ​ជាង​៥ម៉ឺន​២ពាន់​ដុល្លារអាមេរិក​ប៉ុណ្ណោះ។

ក្រុមហ៊ុន Tesla ធ្លាប់បាន​បញ្ជាក់​កាលពីខែ​កុម្ភៈ​កន្លងទៅនេះថា ក្រុមហ៊ុន​បាន​ទិញ​យក​រូបិយវត្ថុ Bitcoin តម្លៃដល់ទៅ ១,៥ពាន់លាន​ដុល្លារ ហើយបានទទួល​ការទូទាត់​តាមរយៈ​រូបិយវត្ថុនេះ សម្រាប់​រាល់ការបញ្ជាកទិញ​រថយន្ដ Tesla របស់ខ្លួន ហើយបានជំរុញឲ្យ​ការប្រើប្រាស់​រូបិវត្ថុឌីជីថល Cryptocurrency ទូទាំងសកលោក​បានហក់ឡើង ២០%។

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ធំនៅជប៉ុនឆ្នាំនេះអាចនឹងពន្យាពេល ឬ លុបចោល?

ព័ត៌មាន
ទីក្រុងជាច្រើននៅប្រទេសជប៉ុន ដែលធ្លាប់បានចុះឈ្មោះទទួលស្វាគមន៍អត្តពលិកបរទេសឲ្យស្នាក់នៅអំឡុងព្រឹត្តិការណ៍អូឡាំពិកនោះ ពេលនេះបានប្រកាសបោះបង...

WHO កំពុងត្រួតពិនិត្យសំណើសុំរបស់វៀតណាម ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ តាមប្រភេទបច្ចេកវិទ្យា mRNA

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថ្មីៗនេះថា ខ្លួនកំពុងតែត្រួតពិនិត្យសំណើសុំបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសវៀតណាម ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ