សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងថា នៅក្នុងរយៈពេលពេញមួយឆ្នាំមកនេះ យ៉ាងហោចណាស់មានសំណើសុំចុះបញ្ជីអាជីវកម្មចំនួន ៦.៩៧៤ សំណើ ដែលបានធ្វើឡើងតាមថ្នាក់បច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ក្រសួងសេដ្ឋកិច្ច ដោយក្នុងនោះ សំណើដែលត្រូវបានអនុម័តមានចំនួន ៦.១៦៤ សំណើ និងកំពុងត្រួតពិនិត្យមាន៨១០សំណើ ដោយសរុបជាទំហំដើមទុន មានដល់ទៅ ២.៦៣១ ដុល្លារអាមេរិក។
ទិន្នន័យដែលបង្ហាញនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចដដែលនេះ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអាជីវកម្មដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថាចុះបញ្ជីតាមអនឡាញ មានភាគច្រើនជាអាជីវកម្ម នៅក្នុងវិស័យ អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ, សកម្មភាពអចលនវត្ថុ, កម្មន្ដសាល, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារជាដើម។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថាចុះបញ្ជីអាជីវកម្មតាមអនឡាញនេះ មានលក្ខណៈពិសេស៣យ៉ាង សំខាន់ៗ រួមមាន៖
១) កាត់បន្ថយនីតិវិធី តាមរយៈការតភ្ជាប់គ្នាជាច្រវ៉ាក់នៃនិតិវិធីផ្សេងគ្នានៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ធានពន្ធដារ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតជាការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយ និងនៅលើថ្នាលតែមួយ
២) កាត់បន្ថយពេលវេលា មកត្រឹមតែ៨ថ្ងៃនៃថ្ងៃធ្វើការ
៣) កាត់បន្ថយការចំណាយថវិកាប្រមាណ ៤០% បើធៀបនឹងនិតិវិធីចាស់។
សូមបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ឲ្យប្រើប្រាស់ផ្លូវការកាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំ២០១៩ សំនៅលើកស្ទួយភាពប្រកួប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញ តាមរយៈការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ដើម្បីអាចចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន ធុរជន ឬម្ចាស់អាជីវកម្មត្រូវចូលទៅកាន់គេហទំព័រ https://www.registrationservices.gov.kh/