បើតាមការអះអាងរបស់ ទីភ្នាក់ងារផ្ដល់ជំនួយអាមេរិក (USAID) អង្គការនេះ មិនត្រឹមតែបានផ្ដល់ជំនួយជាទឹកប្រាក់១៥លានដុល្លារសម្រាប់ជាជំនួយគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកនេះ រដ្ឋាភិបាលអាមេរិកក៏បានផ្ដល់ជាជំនួយជាប្រភេទវ៉ាក់សាំងJohnson & Johnson ជាងមួយលានដូស ជូនមកដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការCOVAX ផងដែរ ដើម្បីចូលរូមជាជំនួយគាំទ្រដោយផ្ទាល់សម្រាប់បន្ធូរបន្ថយផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ នៅកម្ពុជា។
យ៉ាងណាមិញ កម្មវីធីរបស់ USAID គឺធ្វើឡើងលើសកម្មភាពនៅគ្រប់ខេត្តក្រុងទាំង ២៥ នៃប្រទេសកម្ពុជា USAID ធ្វើការជាមួយដៃគូកម្ពុជា និងអន្តរជាតិ ក្នុងការអនុវត្តគម្រោងដែលជាប្រយោជន៍ជារូមសម្រាប់ប្រជាជនកម្ពុជា។ ចំពោះកម្មវិធីរបស់USAID នេះក៏បានជួយទៅកសិករខ្មែរជាង ២៣ ម៉ឺននាក់ និងគ្រួសារ ឲ្យចាកផុតពីភាពអត់ឃ្លាននិងភាពក្រីក្រផងដែរ។ ខណៈនេះUSAID ក៏មានគម្រោង កសិកម្ម និងបរិស្ថាន សហគមន៍ជនបទ ដែលអាចបន្ថែមប្រាក់ចំណូលដល់ទៅ ៩០លានដុល្លា ទៅដល់សេដ្ឋកិច្ចកម្ពុជាបន្ថែម៕
អត្ថបទ៖ ហួន ស្រីនីត