កម្ពុជាទទួលបានជំនួយពីសហរដ្ឋអាមេរិក

កម្ពុជាទទួលបានជំនួយបន្ទាន់៤លានដុល្លារពីសហរដ្ឋអាមេរិក


កម្ពុជាទទួលបានជំនួយបន្ទាន់ពីសហរដ្ឋអាមេរិកចំនួន ៤លានដុល្លារនៅក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែជួបការឆ្លងរាតត្បាតនៅក្នុងសហគមន៏នូវប្រភេទមេរោគបំប្លែងថ្មី ឌែលតា។នេះបើយោងតាមសេចក្ដីប្រកាសពី USAID ដែលជាទីភ្នាក់ងារជំនួយមកពីអាមេរិក កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក .Patrick Murphy(រូបភាព៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា)
ដោយ

សេចក្ដីប្រកាសពត៌មានដដែលនេះបានឲ្យ​ដឹងថា នេះមិនមែនជាជំនួយលើក​ដំបួងនោះទេ ដែលអាមេរិកបានជួយមក​ដល់កម្ពុជា កន្លងទៅថ្មីៗ​នេះ​ផង​ដែរ អាមេរិកក៏បានផ្ដល់ជំនួយ​ជាវ៉ាក់សាំង​ប្រភេទ Johnson&Johnson ជាង១លានដូស ដែលផ្ដល់ជំនួយតាម​រយៈយន្តការកូវ៉ាក់ ក្នុងការបង្កើន​នូវភាពត្រៀមជាស្រេចរបស់​ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ និងជំរុញការចាក់វ៉ាក់សាំងនៅក្នុង​ចំណោមប្រជាជនដែល​ត្រូវចាក់ធ្វើអន្តរាគមន៏​ផ្នែកសុខភាព​សាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹង​ផ្នែកមន្ទីរពិសោធន៏ ដើម្បីលើកកម្ពស់សមត្ថភាព​ក្នុងការធ្វើតេស្ត។

លោកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជា w. Patrick Murphyបានមាន​ប្រសាសន៏ថា ៖ការលើកកម្ពស់​សន្តិសុខ​ផ្នែក​សុខភាពសាកល និងការត្រៀម​ទប់ទល់​នឹងការផ្ទុះឡើង​នៃជំងឺមានសារសំខាន់ណាស់មិនត្រឹមតែដើម្បីការពារសុខភាពនិង​សុវត្តិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បី​ធានាវិបុលភាព​សេដ្ឋកិច្ច និងការពារសន្តិសុខរបស់​ប្រទេស​យើងផងដែរ។

ជំនួយបន្ថែមនេះ គឺ​ជាជំនួយ ដែលបានមកពី​ផែនការ​​ជួយសង្រ្គោះ​​របស់​​អាមេរិក គឺជាការបន្ថែម​​លើជំនួយ​​ចំនួន ​១១លាន​ដុល្លារបស់​​អាមេរិកទាក់ទង​ជំងឺ​កូវីដ១៩​ដល់​កម្ពុជា តាំងពីជំងឺនេះ​​បានផ្ទុះឡើង​ជាលើកដំបូង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកចំណាយ​ថវិការអស់ជាង១,៥៤ពាន់លានដុល្លា នៅកម្ពុជា តាមរយះទីភ្នាក់ងារ​ជំនួយ​របស់​អាមេរិក​USAID។

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតផលកសិកម្មវៀតណាមរាប់លានតោន កំពុងជាប់គាំងដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩

ព័ត៌មាន
ចាប់តាំងពីវៀតណាមបានដាក់ចេញវិធានការរឹតបន្ដឹងវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់កូវីដ១៩មក បានបង្កជាផលរំខានជាច្រើនទៅលើវិស័យដឹកជញ្ជូន មិ…

តើអាមេរិកនឹងបិទខ្ទប់សេដ្ឋកិច្ចថ្មីទៀតដែរទេ ខណៈចំនួនអ្នកឆ្លងថ្មីហក់ឡើងដល់ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ?

ព័ត៌មាន
មេរោគកូវីដ-១៩ បំប្លែងថ្មី ឌែលតា នៅតែបន្ដរាលដាលនៅអាមេរិកគួរឲ្យកត់សម្គាល់បើទោះបីជា ប្រទេសមហាអំណាចមួយនេះ មានការចាក់វ៉ាក់សាំងបានកាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ