ឥណ្ឌានិងថៃកំពុងក្លាយជាទីកន្លែងសម្រាប់ការទាក់ទាញការផលិតបន្ទះឈីប!

ឥណ្ឌានិងថៃកំពុងក្លាយជាប្រទេសដែលស្ថិតនៅលើផែនទីនៃការផលិតបន្ទះឈីបរបស់អាស៊ី


ការចូលរួមយ៉ាងពេញលេញរបស់ឥណ្ឌា ជាមួយនឹងប្រទេសថៃ ក្នុងការប្រជែងគ្នាសម្រាប់ការវិនិយោគលើការផលិតគ្រឿងបន្ទះឈីប បាននិងកំពុងបង្ហាញពីភាពច្របូកច្របល់ជាមួយនឹងភាពមិនច្បាស់លាស់ ក្នុងការគូសឡើងវិញនូវផែនទីឧស្សាហកម្មបន្ទះឈីបនៅក្នុងតំបន់អាស៊ី។
ឥណ្ឌានិងថៃកំពុងក្លាយជាទីកន្លែងសម្រាប់ការទាក់ទាញការផលិតបន្ទះឈីប!
ដោយ

ជាការពិត ភាពមិនត្រូវរ៉ូវគ្នា បូករួមនឹងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនលើការគ្រប់គ្រង ការផ្ទេរ និងការនាំចេញបច្ចេកវិជ្ជាបន្ទះឈីបកម្រិតខ្ពស់ កំពុងរុញច្រានឥណ្ឌាទទួលបាននូវឱកាស និងអត្ថប្រយោជន៍ច្រើនពីការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុនNikkei Asia។យោងតាមក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Micron បាននិយាយកាលពីខែមិថុនាថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលគ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២៤។

រីឯក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ត្រូវបានគេរាយការណ៍ថា បានសហការគ្នាជាមួយក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះសៀគ្វីរបស់អាមេរិក Applied Materials ដើម្បីផលិតគ្រឿងម៉ាស៊ីនបែបនេះនៅប្រទេសឥណ្ឌាដែរ។ ទោះយ៉ាងណា ក្តីកង្វល់គឺនៅតែមានសម្រាប់ក្រុមហ៊ុនយក្សទាំងនេះ ក្នុងការដំណើរការប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា នោះគឺបញ្ហាខ្វះខាតអគ្គីសនី។
ប្រទេសឥណ្ឌាក៏កំពុងពង្រឹងភាពជាដៃគូជាមួយប្រទេសជប៉ុន ដែលមានក្រុមហ៊ុនបញ្ចប់ដំណើរការផលិតបន្ទះឈីបខ្លាំងចំនួនវិនិយោគក្នុងប្រទេសខ្លួនដែរ។ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែកក្កដា ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីប។
ដោយឡែក ក្រៅពីឥណ្ឌា ថៃក៏បាននិងកំពុងក្លាយជាទីតាំងសម្រាប់ការផលិតបន្ទះឈីបនេះដែរ។ បើតាមលោក Narit Therdsteerasukdi អគ្គលេខាធិកានៃក្រុមប្រឹក្សាវិនិយោគប្រទេសថៃបានហៅឧបករណ៍បន្ទះឈីបនេះថា ជាគ្រឿងអេឡិចត្រូនិចដ៏សំខាន់បំផុតមួយ។ លោក Narit បាននិយាយថាប្រទេសថៃត្រូវបានគេមើលឃើញថាជាប្រទេសអព្យាក្រឹត ជាទីជ្រកកោនពីភាពតានតឹងរវាងចិននិងអាមេរិក។ ក្រុមហ៊ុនមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិងកំពុងចូលរួមកិច្ចពិភាក្សាទាក់ទងនឹងការវិនិយោគនៅប្រទេសថៃ។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលរបស់លោកម៉ូឌីបានអនុម័តកម្មវិធីកញ្ចប់ជំនួយ៧៦០ពាន់លានរ៉ូពី ឬជាង៩ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការផលិតបន្ទះឈីប និងអេក្រង់ក្នុងស្រុក។
រដ្ឋាភិបាលថៃបានពង្រីកការបំបែកពន្ធសាជីវកម្ម ដែលក្រុមហ៊ុនបន្ទះឈីបនានាអាចទទួលបានអត្ថប្រយោជន៍បាន។ ក្រុមហ៊ុនមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះ ដែលចូលក្នុងប្រទេសថៃឥឡូវនេះត្រូវបានលើកលែងពីពន្ធសាជីវកម្មរហូតដល់១៣ឆ្នាំ។ ថៃកំពុងផ្តោតយ៉ាងយកចិត្តទុកដាក់លើក្រុមហ៊ុនដំណើរការផ្នែកខាងមុខ ដូចជាការរចនាឧបករណ៍បន្ទះឈីប និងម៉ាស៊ីនសម្អាតឈីបជាដើម។ ដំណើរការទាំងនេះត្រូវបានចាត់ទុកថា មានលក្ខណៈបច្ចេកទេសជឿនលឿនជាងដំណើរការផ្នែកខាងក្រោយ ដែលរួមមានការវេចខ្ចប់ឈីបជាដើម។
អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោក តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងកន្លែងផ្សេងទៀតនៅអាស៊ីបូព៌ា បានគ្រប់គ្រងដំណើរការផ្នែកខាងមុខនៃការផលិតឈីបនៅក្នុងប្រទេសគេរៀងៗខ្លួន ខណៈដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើជាម្ចាស់ផ្ទះសម្រាប់ការផលិតឈីបផ្នែកខាងក្រោយ។ ឥឡូវនេះ ក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងៗកំពុងចាប់ផ្តើមកែសម្រួល ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕




អត្ថបទបន្ទាប់


អាមេរិក កូរ៉េខាងត្បូង និងជប៉ុននឹងបើកកិច្ចប្រជុំស្តីពី«ការការពារបីផ្លូវ» ខណៈក្រុងព្យុងយ៉ាងបញ្ជាឱ្យបង្កើនការផលិតមីស៊ីល

មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃសុក្រសប្តាហ៍នេះនឹងបើកកិច្ចប្រជុំរួមគ្នាមួយស្តីអំពីបច្ចេកវិទ្យា និងវិស័យការពារជាតិនៅផ្ទ…

ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ

ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ!!! ឃើញថា ការស្ទុះងើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ