ប្រេងរុស្ស៊ី

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖ ឥណ្ឌាអាចទិញប្រេងរបស់រុស្ស៊ីតាមដែលខ្លួនចង់បាន ឱ្យតែអាចជៀសផុតពីយន្តការកំណត់តម្លៃរបស់G7


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ិនតោន រីករាយចំពោះប្រទេសឥណ្ឌាក្នុងការបន្តទិញប្រេងពីប្រទេសរុស្ស៊ីឱ្យបានច្រើនតាមដែលខ្លួនចង់បាននៅក្នុងតម្លៃលើសពីយន្តការកំណត់តម្លៃ ដែលកំណត់ដោយក្រុមប្រទេសជី៧ (G7) ប្រសិនបើឥណ្ឌាអាចចៀសផុតពីការធានារ៉ាប់រង ហិរញ្ញវត្ថុ និងសេវាដែនសមុទ្ររបស់បស្ចិមលោក ដែលបានចងភ្ជាប់ដោយការកំណត់តម្លៃជាក់លាក់លើប្រេងរុស្ស៊ី សំដៅដល់ការកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូដែលត្រូវយកទៅប្រើប្រាស់សម្រាប់ការធ្វើសង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែននោះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ិនតោន រីករាយចំពោះប្រទេសឥណ្ឌាក្នុងការបន្តទិញប្រេងពីប្រទេសរុស្ស៊ីឱ្យបានច្រើនតាមដែលខ្លួនចង់បាននៅក្នុងតម្លៃលើសពីយន្តការកំណត់តម្លៃ ដែលកំណត់ដោយក្រុមប្រទេសជី៧ (G7)

លោកស្រី ជេនេត យេឡិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាននៅក្រៅសន្និសីទស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងឥណ្ឌាថា ការកំណត់តម្លៃប្រេងរុស្ស៊ី នឹងនៅតែជំរុញឱ្យតម្លៃប្រេងសាកលធ្លាក់ចុះ ហើយវានឹងទប់ស្កាត់ប្រាក់ចំណូលរបស់រុស្ស៊ីពីវិស័យនេះ។ លោកស្រីបានបន្ថែមថា រុស្ស៊ីនឹងមិនអាចលក់ប្រេងបានច្រើនទេ នៅពេលនេះនៅពេលសហភាពអឺរ៉ុបឈប់នាំចូលប្រសិនបើគ្មានយន្ដការសម្របតាមការកំណត់តម្លៃ ឬការបញ្ចុះតម្លៃសំខាន់ៗពីតម្លៃប្រេងបច្ចុប្បន្នទេនោះ។

លោកស្រី យេឡិន បាននិយាយថា រុស្ស៊ីនឹងជួបការលំបាកខ្លាំងក្នុងការបន្តការដឹកជញ្ជូនប្រេងឱ្យបានច្រើនដូចដែលខ្លួនបានធ្វើពីមុនមកនៅពេលសហភាពអឺរ៉ុបឈប់ទិញប្រេងពីរុស្ស៊ី ហើយរុស្ស៊ីនឹងស្វែងរកអ្នកទិញជំនួសអឺរ៉ុប ខណៈអ្នកទិញជាច្រើន គឺពឹងផ្អែកលើសេវាកម្មរបស់បស្ចិមលោក។

ឥឡូវនេះប្រទេសឥណ្ឌា គឺជាអតិថិជនប្រេងធំជាងគេរបស់រុស្ស៊ីក្រៅពីប្រទេសចិន។ ព័ត៌មានលម្អិតចុងក្រោយស្ដីពីការកំណត់តម្លៃប្រេង ដែលត្រូវបានដាក់ដោយក្រុមប្រទេសប្រជាធិបតេយ្យនិងមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ហៅថាជី៧ និងប្រទេសអូស្ត្រាលីនៅតែបន្តរួមគ្នានៅមុនកាលបរិច្ឆេទផុតកំណត់ថ្ងៃទី០៥ ខែធ្នូ។

លោកស្រី យេឡិន បាននិយាយថា អាទិភាពនៃការកំណត់តម្លៃនេះ នឹងផ្តល់ឱកាសដល់ប្រទេសឥណ្ឌា ចិន និងអ្នកទិញប្រេងឆៅរបស់រុស្ស៊ីសំខាន់ៗផ្សេងទៀតក្នុងការចរចាសុំបញ្ចុះតម្លៃបន្ថែមទៀត ដែលពួកគេត្រូវបង់ទៅឱ្យទីក្រុងម៉ូស្គូ។ លោកស្រីបានបន្ថែមថា ប្រេងរបស់រុស្ស៊ីនឹងលក់ក្នុងតម្លៃចរចាណាមួយ ហើយបស្ចិមលោករីករាយដែលឥណ្ឌា ឬអាហ្រិ្វក ឬក៏ចិនទទួលបានប្រេងតាមការចរចានោះ ហើយវានឹងមិនចោទជាបញ្ហាអ្វីនោះទេ។

លោកស្រី យេឡិន បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា និងក្រុមហ៊ុនប្រេងឯកជនឥណ្ឌាក៏អាចទិញប្រេងក្នុងតម្លៃណាមួយ ដែលពួកគេចង់បានផងដែរ ដរាបណាពួកគេមិនប្រើប្រាស់សេវាកម្មរបស់បស្ចិមលោកទាំងនេះ ហើយពួកគេស្វែងរកសេវាកម្មផ្សេងទៀត។

ការកំណត់តម្លៃនេះគឺជាគំនិតផ្ដួចផ្ដើមរបស់អាមេរិកចាប់តាំងពីសហភាពអឺរ៉ុបបានដាក់ផែនការជាលើកដំបូងកាលពីខែឧសភាសម្រាប់ការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ដើម្បីប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលុកលុយលើអ៊ុយក្រែន។

ការបញ្ជាក់របស់លោកស្រី យេឡិន នេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសឥណ្ឌានឹងបន្តទិញប្រេងឆៅពីរុស្ស៊ីព្រោះវាផ្តល់ផលប្រយោជន៍ដល់ប្រទេសឥណ្ឌា ប៉ុន្តែមន្ត្រីឥណ្ឌាខ្លះនិយាយថា ពួកគេព្រួយបារម្ភចំពោះយន្តការកំណត់តម្លៃ ដែលមិនទាន់បានសាកល្បងមួយនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ៊ុយក្រែនបានជំរុញឱ្យអាស៊ានចូលរួមថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីពេលថ្មីៗបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ…

អាមេរិកបិទខ្ទប់ការនាំចេញឈីបកុំព្យូទ័រទៅចិនកំពុងក្លាយជាសង្វៀនពាណិជ្ជកម្មថ្មីទៀត ខណៈមេដឹកនាំប្រទេសទាំងពីរត្រៀមជួបពិភាក្សាគ្នា

ការបិទខ្ទប់ការនាំចេញការនាំចេញបន្ទះឈីបកុំព្យូទ័រទំនើបៗទៅកាន់ប្រទេសចិន របស់រដ្ឋបាលលោកចូបៃឌិន កំពុងក្លាយជាសញ្ញាថ្មីមួយ នៃដំណាក់កាលតានតឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ