ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិក

ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមក្ដីបារម្ភ ទាក់ទងនឹងការរាលដាលនៃមេរោគបំប្លែងថ្មី


ការកើនឡើងនូវករណីឆ្លងមេរោគបំប្លែថ្មី ឌែលតា ទូទាំងសហរដ្ឋអាមេរិច និងនៅក្រៅប្រទេសកំពុងបង្កជាក្ដីព្រួយបារម្ភចំពោះការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិក ស្របពេលថ្មីនេះ ទីផ្សារភាគហ៊ុននៅអាមេរិកក៏ហាក់មិនសូវល្អប្រសើរប៉ុន្មានដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
មេរោគបំប្លែងថ្មី ឌែលតា បង្កក្ដីបារម្ភចំពោះសេដ្ឋកិច្ចអាមេរិក?
ដោយ

ក​ក៏ហាក់មិនសូវល្អប្រសើរប៉ុន្មានដែរ។ នេះបើតាម​ការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន​រ៉យទ័រ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិច Joe Biden បានមានប្រសាសន៍ថា អត្រាឆ្លងកូវីដ-១៩ ថ្មីៗ គឺកើតឡើង​នៅក្នុងរដ្ឋ​ដែលមានអត្រា​ការ​ចាក់វ៉ាក់ទាប ហើយលោក​សង្កត់ធ្ងន់ទៀតថា ការងើបឡើងវិញ​នៃសេដ្ឋកិច្ចអាមេរិក គឺវា​ត្រូវមានការចូលរួម​តាមរយៈ​ការគ្រប់គ្រង​មេរោគ​ឆ្លងកូវីដ-១៩​​បានល្អប្រសើរ ។

លោក ចូ បៃឌិន បានអំពាវនាវ​ដោយអង្វរក​ឲ្យប្រជាពលរដ្ឋអាមេរិកដែលមិនទាន់​បានចាក់វ៉ាក់សាំង ទៅ​ទទួលយក​ការចាក់វ៉ាក់សាំងឲ្យបាន​ឆាប់ ដើម្បីទប់ស្កាត់មេរោគបំលែងថ្មី ដែលកំពុង​រាតត្បាតខ្លាំង​នៅទូទាំងពិភពលោក។

ចំនួនជាមធ្យមនៃអ្នកឆ្លងប្រចាំថ្ងៃនៅសហរដ្ឋអាមេរិច បានកើនឡើង បីដង នៅរយៈពេល ៣០ ថ្ងៃកន្លងទៅនេះ ពោលគឺកើនឡើងជាង ៣ ម៉ឺ ២ពាន់នាក់កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន។

ទន្ទឹមនឹងនេះ ចំនួនអ្នកជំងឺនៅមន្ទីរពេទ្យ បានកើនឡើង ២១ ភាគរយ ពោលគឺកើនឡើងដល់ជិត ២ម៉ឺននាក់ និងចំនួនអ្នកស្លាប់បានកើនឡើង ២៥ ភាគរយ ពោលគឺជាមធ្យម២៥០ នាក់ក្នុងមួយថ្ងៃ។ 

នេះបើតាមការវិភាគរបស់ភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដើម្បីប្រយុទ្ធការឆ្លងជំងឺនេះ សហរដ្ឋអាមេរិក បានជំរុញថ្នាក់ដឹកនាំ និង វេជ្ជបណ្ឌិតបញ្ចុះបញ្ចូលប្រជាពលរដ្ឋអាមេរិចប្រមាណ ៤០ ភាគរយមិនទាន់ទទួលវាក់សាំង ត្រូវមកទទួលវាក់សាំងឲ្យបានឆាប់ ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាល ពិសេស​មេរោគបំប្លែងថ្មី។

ជាងនេះទៀត មជ្ឍមណ្ឌលសហរដ្ឋអាមេរិចសម្រាប់ត្រួតពិនិត្យជំងឺ និង ការពារបានចេញសេចក្តីណែនាំសម្រាប់សាលារៀនក្នុងការជំរុញឲ្យ​មានការបើកថ្នាក់រៀនឡើងវិញ ដោយត្រូវ​ឲ្យ​មានការ​ពាក់ម៉ា​សម្រាប់អ្នកមិនទាន់ទទួលវាក់សាំងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តកណ្តាល ពន្យល់ពីការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោល

ព័ត៌មាន
អភិបាលខេត្តកណ្តាលបានអះអាងថា ការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រខេត្ត…

បញ្ហាកង្វះកម្លាំងពលកម្ម កំពុងក្លាយជាក្ដីបារម្ភរឹតតែខ្លាំងចំពោះវិស័យរោងចក្រកាត់ដេរកម្ពុជា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា បើទោះបីជាមានកូវីដ-១៩ កំពុងរាតត្បាតខ្លាំងមួយរយៈមកនេះក្ដី ប៉ុន្ដែ កត្តាទីផ្សារបញ្ជាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ