វិស័យសេដ្ឋកិច្ច

ឥណ្ឌា ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ហើយប្រទេសណាខ្លះជាប់ក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង១០ នៅឆ្នាំនេះ?


សេដ្ឋកិច្ចពិភពលោកទាំងមូលទទួលរងឥទ្ធិពលភាគច្រើនពីប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយចំនួនតូច ដែលជួយជំរុញពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងគោលនយោបាយទូទាំងពិភពលោក។ របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចកំពូលទាំង១០ ក្នុងឆ្នាំ២០២៥ នេះ
វិស័យសេដ្ឋកិច្ច
ដោយ

បានបន្តរីកចម្រើនទៅមុខជាលំដាប់ ហើយពេលនេះ មហាអំណាចសេដ្ឋកិច្ចកំពូលទាំង១០ នេះ ផលិតបាននូវទិន្នផលសេដ្ឋកិច្ចភាគច្រើនរបស់ពិភពលោកជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ដែលមានទំហំរាប់ទ្រីលានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of India។

យោងតាមរបាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចកំពូលទាំង១០ របស់ពិភពលោក រួមមានសហរដ្ឋអាម៉េរិក នៅតែជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១ ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបជាង៣០,៥ទ្រីលានដុល្លារ, ​ចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយទំហំ GDP ជាង១៩,២ទ្រីលានដុល្លារ, លេខ៣ បានទៅលើអាល្លឺម៉ង់ ដែលជាបងធំអឺរ៉ុប ជាមួយទំហំ GDP ជាង៤,៧ទ្រីលានដុល្លារ, ចំណែកលេខ៤ បានទៅលើឥណ្ឌា ដែលមានប្រជាជនសរុបជាងគេបំផុតជាង១,៤ពាន់លាននាក់ ជាមួយនឹងទំហំ GDP ជិត៤,២ទ្រីលានដុល្លារ។

ចំណែកលេខ៥ បានទៅលើជប៉ុន ជាមួយនឹងទំហំ GDP ជិត៤,២ទ្រីលានដុល្លារ, លេខ៦ បានទៅលើអង់គ្លេសជាមួយនឹងទំហំ GDP ជាង៣,៨ទ្រីលានដុល្លារ, លេខ៧ បានទៅលើបារាំង ជាមួយនឹងទំហំ GDP ជាង៣,២ទ្រីលានដុល្លារ, លេខ៨ បានទៅលើអ៊ីតាលី ជាមួយនឹងទំហំ GDP ជាង២,៤ទ្រីលានដុល្លារ, លេខ៩ បានទៅលើកាណាដា ជាមួយនឹងទំហំ GDP ជាង២,២ទ្រីលានដុល្លារ និងលេខ១០ បានទៅលើប្រេស៊ីល ជាមួយនឹងទំហំ GDP ជាង២,១ទ្រីលានដុល្លារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក គ្រោងដកទិដ្ឋាការពីនិស្សិតចិន និងហុងកុង និងរឹតបន្តឹងការផ្តល់ទិដ្ឋាការនិស្សិត

ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានបំណងលុបចោលទិដ្ឋាការ…

តើលោក អេឡិន ម៉ាស់ បន្សល់ទុកអ្វីខ្លះក្រោយចាកចេញពីមុខតំណែងនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ?

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡិន ម៉ាស់ បានចាកចេញពីតំណែងនៅក្នុងជួររដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ