ក្រុមហ៊ុនផលិតទូរស័ព្ទចិននៅឥណ្ឌា

ឥណ្ឌានិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន Oppo បានគេចវេះពន្ធបង់ពន្ធក្នុងតម្លៃ ៥៥០ លានដុល្លារ


អាជ្ញាធរឥណ្ឌា បានចោទប្រកាន់អង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មួយរបស់ចិន គឺក្រុមហ៊ុន Oppo ពីបទគេចវេសបង់ពន្ធគយដែលមានតម្លៃជាទឹកប្រាក់ប្រហែល ៥៥០ លានដុល្លារ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតទូរស័ព្ទចិនក្នុងប្រទេសឥណ្ឌា ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ក្រុមហ៊ុន Oppo នេះថា បាន គេចវេះបង់ពន្ធ រួមទាំងការផ្ញើប្រាក់ដោយខុសច្បាប់ទៅក្រៅប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikkei។
ឥណ្ឌានិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន Oppo បានគេចវេះពន្ធបង់ពន្ធ

ក្រុមមន្ត្រីឥណ្ឌាបាននិយាយថា ពួកគេកំពុងកំណត់គោលដៅលើការបំពានច្បាប់ និង បទប្បញ្ញត្តិជាក់លាក់លើក្រុមហ៊ុនផលិត​ស្មា​ត​ហ្វូ​ន​ Oppo ដែលបានគេចវេះការបង់ពន្ធ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា បញ្ហាជាច្រើនបានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរបស់ចិនកាន់តែច្រើននាពេលនេះ ដោយពេលដែលក្រុមហ៊ុន​ស្មានហ្វូនរបស់ចិន​កាន់តែច្រើន កំពុងគ្របដណ្តប់លើវិស័យផលិតស្មាតហ្វូនរបស់ឥណ្ឌា ក៏ដូចជាបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុង New Delhi និងទីក្រុងប៉េកាំងផងដែរ។

គួរកត់សម្គាល់ថា ការប្រកាសទាក់ទង​នឹងបញ្ហារបស់ក្រុមហ៊ុន Oppo ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផលិតទូរសព្ទចិនមួយទៀតឈ្មោះក្រុមហ៊ុន Vivo ត្រូវបានចោទប្រកាន់ពីបទផ្ញើប្រាក់ជិត ៩ពាន់លានដុល្លារទៅក្រៅប្រទេស ដើម្បីគេចវេះពីការបង់ពន្ធ។

ទីភ្នាក់ងារប្រឆាំងការរត់ពន្ធរបស់ប្រទេសឥណ្ឌាបានចោទប្រកាន់ថាក្រុមហ៊ុន Oppo ថា បានក្លែងបន្លំលើការលើកលែងពន្ធជាង ៣៧៥លានដុល្លារសម្រាប់ការនាំចូលទំនិញមួយចំនួនមកក្នុងប្រទេសឥណ្ឌា។

ទីភ្នាក់ងារនេះក៏បានបន្ថែមថា ក្រុមហ៊ុន Oppo ក៏បានគេចការបង់ពន្ធចំនួនជាង ១៧៥លានដុល្លារបន្ថែមទៀត ដោយផ្ទេរប្រាក់ទៅក្រៅប្រទេសក្រោមហេតុផលថា ជាថ្លៃសួយសារអាករ និងថ្លៃអាជ្ញាបណ្ណ។ ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនបានសារភាពនៅក្នុងសេចក្តីថ្លែងការណ៍មួយចំពោះការចេញរបាយការណ៍​មិនត្រឹម​ត្រូវ​នៃទំនិញដែលបាននាំចូល ហើយក្រុមហ៊ុននេះបានអះអាងថា នឹងសងប្រាក់នៃពន្ធដែលជំពាក់វិញ​ចំនួនជិត ៦០លានដុល្លារផងដែរ។

គួរបញ្ចាក់ថា ក្រុមហ៊ុនចិនចំនួនបួន​គឺ ក្រុមហ៊ុន Oppo, Xiaomi, Vivo និង Realme រួមគ្នាបានកាន់កាប់ប្រហែល ៦០% នៃទីផ្សារស្មាតហ្វូនឥណ្ឌានៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះបើយោងតាម ទិន្នន័យទីផ្សាររបស់ក្រុមហ៊ុន ​Counterpoint Research៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Panasonic នឹងបោះទន់វិនិយោគ ៤ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីTesla

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់ជប៉ុន Panasonic Holdings ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Panasonic Energy នឹងវិនិយោគទឹកប្រាក់ចំនួន ៤ ពាន់ល…

TikTok ផ្ដល់មុខងារពិសេស ការណែនាំ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនបទពិសោធនៃការទស្សនារបស់សហគមន៍កម្ពុជា

ព័ត៌មាន
សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ